នាព្រឹកថ្ងៃទី ២៧ ខែកក្កដា គណៈកម្មាធិការប្រជាជនឃុំឡុងភូ បានចាត់តាំងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងបណ្តាវេទិកាឌីជីថល បម្រើការផ្លាស់ប្តូរឌីជីថល ក្នុងសកម្មភាពរបស់បណ្តាស្ថាប័ន អង្គភាពនៅលើភូមិឋានឃុំ។

ឡុងភូ ដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជួយផ្តល់ព័ត៌មានពីបែបបទរដ្ឋបាល។
នៅក្នុងពិធីនេះ គណៈកម្មាធិការប្រជាជនឃុំឡុងភូ បានឧទ្ទេសនាមនិងដាក់ឱ្យអនុវត្តជាផ្លូវការនូវបណ្តាវេទិកាឌីជីថលសំខាន់ៗ រួមមាន៖ ជំនួយការ AI ជួយដល់ប្រជាជន អាជីវកម្ម ស្វែងរកព័ត៌មាន និងអនុវត្តបែបបទរដ្ឋបាល; ប្រព័ន្ធគ្រប់គ្រងឯកសារផ្ទៃក្នុង និងតាមដានការអនុវត្តភារកិច្ច ភាគកម្រិតតាមសេចក្តីសម្រេចចិត្ត កម្មវិធី ផែនការ; Zalo Official Account របស់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំឡុងភូ បម្រើការផ្តល់ព័ត៌មាន ណែនាំពីបែបបទរដ្ឋបាល និងពង្រឹងការប្រាស្រ័យទាក់ទងរវាងរដ្ឋអំណាចជាមួយប្រជាជន។ នេះជាដំណោះស្រាយរួមចំណែកផ្លាស់ថ្មីវិធីសាស្ត្រគ្រប់គ្រង ដឹកនាំ លើកកម្ពស់ប្រសិទ្ធភាពកែទម្រង់រដ្ឋបាល និងឈានដល់កសាងរដ្ឋអំណាចឌីជីថលជាបណ្តើរៗនៅលើភូមិឋានឃុំ។
ថ្លែងការណ៍នៅក្នុងពិធីនេះ លោកស្រី ឡេស្វឹងហ្វា អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋទីក្រុង បានវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ គំនិតច្នៃប្រតិដ្ឋរបស់ឃុំឡុងភូ ក្នុងការឈានមុខអនុវត្តបញ្ញាសិប្បនិម្មិតទៅក្នុងសកម្មភាពរបស់រដ្ឋអំណាចមូលដ្ឋាន; ព្រមទាំងសំណូមពរឱ្យភូមិភាគបន្តកែលម្អ ទាញ យកផលប្រយោជន៍ពីវេទិកានានាប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពព័ត៌មាន និងលើកកម្ពស់គុណភាពបម្រើប្រជាជននិងអាជីវកម្ម។
លោកឡឹមទៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រ ធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ បានសង្កត់ធ្ងន់៖ ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចសំខាន់ និងយូរអង្វែងរបស់ភូមិភាគ។ ដូច្នេះ តម្រូវឱ្យកងជួរកម្មាភិបាល អ្នករដ្ឋការ ម្ចាស់ការស្រាវជ្រាវ ទាញយកផលប្រយោជន៍ពីកម្មវិធីដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជំរុញការផ្លាស់ថ្មីវិធីសាស្ត្រធ្វើការលើបរិស្ថានឌីជីថល ដោយយកការពេញចិត្តរបស់ប្រជាជននិងអាជីវកម្មធ្វើជាបន្ទាត់វាស់វែង រួមចំណែកកសាងប្រព័ន្ធរដ្ឋបាលទំនើប បើកចំហ តម្លាភាព និងបម្រើការងារកាន់តែប្រសើរឡើង៕
យ្វីអាញ - សុផន