ការិយាល័យនយោបាយ បានកំណត់សម្រេចចាត់ភារកិច្ច និងតែងតាំងសមមិត្ត ឡេក្វាងទុង ចូលរួមក្នុងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត កាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង អាណត្តិកាល ២០២៥-២០៣០។

លោក ង្វៀងយី្វង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ប្រគល់ជូនសេចក្តីសម្រេចរបស់ការិយាល័យនយោបាយអំពីការងារកម្មាភិបាលចំពោះសមមិត្ត ឡេក្វាងទុង។
នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា គណៈកម្មាធិការបក្សខេត្តអាងយ៉ាង បានចាត់តាំងកិច្ចប្រជុំប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយអំពីការងារកម្មាភិបាល។
លោក ង្វៀងយី្វង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងចង្អុលការ។
ក្នុងកិច្ចប្រជុំនេះ លោកង្វៀងថាញ់តឹម អនុប្រធានគណៈចាត់តាំងមជ្ឈិម ជំនួសមុខឱ្យប្រធានគណៈចាត់តាំងមជ្ឈិម បានប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយអំពីការងារកម្មាភិបាល។
ការិយាល័យនយោបាយបានកំណត់សម្រេច សមមិត្ត ឡេក្វាងទុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ឈប់ចូលរួមក្នុងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង និងឈប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងមុខតំណែងជាប់ពាក់ព័ន្ធផ្សេងៗទៀត; ចាត់ភារកិច្ច និងតែងតាំងលោកចូលរួមក្នុងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត កាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង អាណត្តិកាល ២០២៥ - ២០៣០ និងតែងតាំងចូលរួមក្នុងគណៈកម្មាធិការបក្សយោធភូមិភាគ ៩។
ថ្លែងចង្អុលការក្នុងឱកាសប្រគល់សេចក្តីសម្រេច លោកង្វៀងយ្វីង៉ុក ប្រធានគណៈចាត់តាំងមជ្ឈិម មានប្រសាសន៍៖ សមមិត្ត ឡេក្វាងទុង ជាកម្មាភិបាលបានបណ្តុះបណ្តាលមានរបៀបរបបល្អ មានភាពវិវឌ្ឍន៍ពីមូលដ្ឋាន ធ្លាប់កាន់មុខតំណែងជាច្រើន និងបានវាយតម្លៃជាកម្មាភិបាលមានសមត្ថភាព មានវិធីធ្វើការវិទ្យាសាស្ត្រ។ ក្នុងមុខតំណែងដែលបានបំពេញការងារ សមមិត្តតែងខិតខំប្រឹងប្រែងសម្រេចភារកិច្ចបានល្អប្រសើរ រួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផល និងលទ្ធផលរួមរបស់ស្ថាប័ន អង្គភាព និងភូមិភាគ។
លោក ង្វៀងយ្វីង៉ុក ប្រធានគណៈចាត់តាំងមជ្ឈិម សំណូមពរសមមិត្ត ឡេក្វាងទុង ក្នុងមុខតំណែងថ្មី ត្រូវច្បាមតាមកិច្ចចង្អុលការរបស់មជ្ឈិម ការិយាល័យនយោបាយ គណៈលេខា ដោយមានការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់បំផុត ចាប់ផ្តើមការងារភ្លាមៗ រួមជាមួយគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍បន្តផ្លាស់ថ្មីគំនិត វិធីសាស្រ្តដឹកនាំ ចង្អុលការ ចាត់ការ ពង្រឹងវិន័យ ក្រឹត្យក្រម; លើកកម្ពស់ការទទួលខុសត្រូវសមូហភាព និងបុគ្គលអ្នកដឹកនាំ ផ្តុំកម្លាំងដឹកនាំ ចង្អុលការសម្រេចភារកិច្ចបានល្អប្រសើរ។
ទន្ទឹងជាមួយនោះ ផ្តុំកម្លាំងដឹកនាំការងារកសាង រៀបចំបក្ស និងប្រព័ន្ធនយោបាយតាមស្មារតី និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស; ពង្រីកសាមគ្គីផ្ទៃក្នុង បង្កឯកភាពតាមទិសស្លោក មហាសន្និបាតបក្ខភាគខេត្ត លើកទី ១ បានដាក់ចេញ៖ "អាងយ៉ាងសាមគ្គីជាធ្លុងមួយ - ចក្ខុវិស័យតែមួយ - ឆន្ទៈតែមួយ - ជឿជាក់តែមួយលើជ័យជម្នះ" បង្ហាញពីសេចក្តីប្រាថ្នា ចង់ឈានឡើងរបស់បក្ខភាគ និងប្រជាជនអាងយ៉ាង។
ផ្តុំកម្លាំងដឹកនាំ ចង្អុលការរក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; ពង្រឹងការការពារប្រទេស យោធាភូមិភាគ; ធានាសុខុមាលភាពសង្គម និងលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ប្តូរផ្តាច់ដឹកនាំ ចង្អុលការផ្សព្វផ្សាយនូវសំណង់ គម្រោងបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ និងដឹកនាំ ចង្អុលការអនុវត្តល្អនូវទិសដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ឆ្នាំ ២០២៦។
.png)
សមមិត្ត ឡេក្វាងទុង លេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង ថ្លែងសុន្ទរកថាទទួលតំណែង។
ថ្លែងសុន្ទរកថាទទួលតំណែង សមមិត្ត ឡេក្វាងទុង លេខាថ្មីនៃគណៈកម្មាធិការបក្សខេត្តអាងយ៉ាង បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តរបស់ការិយាល័យនយោបាយ គណៈលេខាដែលបានចាត់ភារកិច្ច និងប្រគល់បន្ទុកជាលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង អាណត្តិកាល ២០២៥ - ២០៣០; នេះគឺជាកិត្តិយសដ៏ធំធេងផង ហើយក៏ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរចំពោះបក្ស ចំពោះប្រជាជន និងចំពោះបក្ខភាគខេត្តអាងយ៉ាងផងដែរ។
តាមប្រសាសន៍របស់លោកលេខាថ្មីនៃគណៈកម្មាធិការបក្សខេត្តអាងយ៉ាង ក្រោយពីរួមបញ្ចូលគ្នា ខេត្តអាងយ៉ាងបង្កបានបរិស្ថានអភិវឌ្ឍថ្មី ដោយមានទ្រង់ទ្រាយ សក្តានុភាព និងទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេស ដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ចំពោះការងារដឹកនាំ ចង្អុលការក្នុងពេលខាងមុខ។
ទទួលយកដោយម៉ឺងម៉ាត់ និងពេញលេញនូវមតិចង្អុលការ ប្រគល់ភារកិច្ច សមមិត្តរួមជាមួយសមូហភាពថ្នាក់ដឹកនាំខេត្ត នឹងពង្រីកប្រវេណីសាមគ្គី ឯកភាពជាធ្លុងមួយក្នុងគណៈអចិន្ត្រៃយ៍ និងគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្ត; លើកកម្ពស់ស្មារតីឈានមុខ ជាគំរូ អស់ពីចិត្ត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម។ ខិតខំស្តាប់ដោយយកចិត្តទុកដាក់ ជិតដិតមូលដ្ឋាន គោរពនិងពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន; ក្តោបក្តាប់ និងដោះស្រាយបញ្ហាជាក់ស្តែងដែលបានដាក់ចេញទាន់ពេលវេលា; ប្តេជ្ញាអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាត លើកទី១៤ របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តអាងយ៉ាង អាណត្តិកាល ២០២៥ - ២០៣០។

លោក ង្វៀងយ្វីង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយអំពីការងារកម្មាភិបាល និងជូនបាច់ផ្កាអបអរសាទរចំពោះសមមិត្តទាំងឡាយ។
ក្នុងពិធីនេះ លោកង្វៀងយ្វីង៉ុក ប្រធានគណៈចាត់តាំងមជ្ឈិម បានជូនបាច់ផ្កាអបអរសាទរដល់សមមិត្ត ង្វៀងតៀងហាយ អតីតលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង បានការិយាល័យនយោបាយចាត់ភារកិច្ច និងតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងមហាផ្ទៃ និងសមមិត្ត ង្វៀងថាញ់ញ៉ាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តអាងយ៉ាង ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានគណៈលេខាចាត់ ភារកិច្ចនិងតែងតាំងឱ្យកាន់តំណែងជាអនុលេខាគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នបក្សមជ្ឈិម។
លោក ឡេក្វាងទុង កើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៧១; មានស្រុកកំណើតនៅឃុំកាងឡុក ខេត្តហាទិញ។ លោក ឡេក្វាងទុង មានកម្រិតវិជ្ជាឯកទេសជាបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច វិស្វករមេកានិចគមនាគមន៍ បរិញ្ញាបត្រភាសាអង់គ្លេស និងទ្រឹស្តីនយោបាយជាន់ខ្ពស់។
លោក ឡេក្វាងទុង ធ្លាប់កាន់តំណែងជាច្រើន ដូចជា៖ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចភូមិភាគ និងដែនដី ក្រសួងផែនការនិងវិនិយោគ; អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ; អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; លេខាគណៈកម្មាធិការបក្សខេត្តក្វាងទ្រី។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡេក្វាងទុង ជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៣ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា។
ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមហាសន្និបាតបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥ - ២០៣០ បានប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយអំពីការចាត់ភារកិច្ច និងតែងតាំងលោក ឡេក្វាងទុង ជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ៕
យោង៖ Van Si Vietnam+ វិមាន