ជាង៨៥%នៃចំនួនពលរដ្ឋដែលគ្រប់លក្ខណៈចាប់ពីអាយុ១៤ឆ្នាំឡើងទៅ បានផ្តល់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ គឺជាលទ្ធលផលមួយដ៏លេចធ្លោនៃយុទ្ធនាការ "៦០ ថ្ងៃយប់"ណែនាំប្រជាជនដំឡើងដំណើរការនិងរួមបញ្ចូលព័ត៌មាន ទិន្នន័យលើកម្មវិធី VNeID កម្រិត២ អាស្រ័យទីក្រុងកឹងធើបំផុតចលនាក្នុងខែឧសភានិងខែមិថុនា ឆ្នាំ២០២៦។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកអភិវឌ្ឍពលរដ្ឋឌីជីថល ជំរុញការកែទម្រង់រដ្ឋបាលឆ្ពោះទៅរកការកសាងរដ្ឋអំណាចឌីជីថល នាំមកភាពងាយស្រួលជូនប្រជាជន។

សមាជិកសម្ព័ន្ធយុវជនសង្កាត់និញកេវ កំពុងណែនាំប្រជាជនដំឡើងនិងដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកលើ VNeID កម្រិត២។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក្រោយពី២ខែអនុវត្តយុទ្ធនាការ"៦០ថ្ងៃយប់" ណែនាំប្រជាជនដំឡើងនិងរួមបញ្ចូលព័ត៌មាន ទិន្នន័យលើកម្មវិធីVNeID កម្រិត២ គ្រប់ឃុំ សង្កាត់ទាំងអស់លើភូមិឋានទីក្រុង បានបង្កើតក្រុមការងារជាង៨៦០ក្រុម ដោយមានសមាជិកចូលរួម៥.៣៨៩នាក់ ដើម្បីអនុវត្តភារកិច្ចផ្សព្វផ្សាយ ជួយប្រជាជនដំឡើងកម្មវិធី VNeID និងដំណើរការកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ រួមបញ្ចូលលិខិតស្នាមលើ VNeID។
លោកង៉ោអាញ់ទិន នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុង ឱ្យដឹង៖"អង្គភាពចូលរួមយ៉ាងសកម្មក្នុងការជួយភូមិភាគនានាផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សហការជាមួយផ្នែកសមត្ថកិច្ចផ្ញើសារ SMS ១២,៥លានសារ អំពីភាពងាយស្រួលនៃកម្មវិធីVNeID ព្រមទាំងចលនាប្រជាជនដំឡើងកម្មវិធីនេះ។ ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ទីក្រុងផ្តល់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២បានជិត ២,៨ លានគណនី សម្រេច៨៥,០២%នៃចំនួនពលរដ្ឋគ្រប់លក្ខណៈចាប់ពីអាយុ១៤ឆ្នាំឡើងទៅ ទទួលសំណុំឯកសារកំណត់អត្តសញ្ញាណអេឡិចត្រូនិកជាង ៣៧៦.២០០ច្បាប់ សម្រាប់កុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម១៤ឆ្នាំ សម្រេច៨១,៧៦%នៃចំនួនកុមារសរុប រួមបញ្ចូលព័ត៌មានសុខុមាលភាពសង្គមជិត ៥២០.០០០ ផ្សព្វផ្សាយសៀវភៅសុខភាពអេឡិចត្រូនិកបានជាង១លាន(មានរួមបញ្ចូលទាំងធានារ៉ាប់រងសង្គមនិងធានារ៉ាប់រងសុខាភិបាល)។
ឃុំ សង្កាត់នានាក៏បានផ្សព្វផ្សាយទម្រង់និងរបៀបធ្វើជាច្រើនដែលមានប្រសិទ្ធភាព ដើម្បីជួយណែនាំប្រជាជនដំឡើងដំណើរការនិងរួមបញ្ចូលព័ត៌មាន ទិន្នន័យលើ VNeID កម្រិត២ មានដូច៖"ថ្ងៃចុងសប្តាហ៍រួមជាមួយប្រជាជនអនុវត្តការផ្លាស់ប្តូរឌីជីថល","ទីតាំងជំនួយការចល័ត", "ទៅកាន់ទីតាំងមួយ-ទទួលបានភាពងាយស្រួលច្រើន"។ល។ ទន្ទឹមនឹងនោះ ក៏បានរៀបទីតាំងទទួលសំណុំឯកសារធ្វើការ ៣ពេលក្នុងមួយថ្ងៃ ទាំងម៉ោងសម្រាក ថ្ងៃសម្រាកនិងថ្ងៃបុណ្យ។ លេចធ្លោបំផុត សង្កាត់ភូឡើយបានផ្សព្វផ្សាយនូវដំណោះស្រាយព្រមៗគ្នា ជួយភូមិភាគទទួលសំណុំឯកសារបានជាង៥.៧០០ ស្ថិតក្នុងចំណោមក្រុមខ្ពស់របស់ទីក្រុង។ បទពិសោធន៍ បានបង្ហាញថា ភូមិភាគបានអនុវត្តល្អនូវការងារផ្សព្វផ្សាយ ណែនាំប្រជាជនប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក បង្កើនការធ្វើបច្ចុប្បន្នភាពនិងសម្អាតទិន្នន័យប្រជាជន ធានាព័ត៌មានត្រឹមត្រូវ នឹងបម្រើដល់ការងារគ្រប់គ្រងរដ្ឋនិងការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជនមានប្រសិទ្ធភាព។

នគរបាលសង្កាត់និញកេវនិងសម្ព័ន្ធយុវជនសង្កាត់និញកេវ បង្ហាញមុខទម្រង់កងជួរ"រដូវវិស្សមកាលជាមួយVNeID" ជួយប្រជាជនដំឡើងនិងដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក VNeID កម្រិត២។
តាមប្រសាសន៍លោកត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនគ្រប់ថ្នាក់ បានបង្កើតក្រុមយុវជនស្ម័គ្រចិត្តនៅឃុំសង្កាត់ទាំង១០៣ កៀរគរសមាជិកសម្ព័ន្ធយុវជននិងយុវជនជាង១០១.៥៨០លើកនាក់ ជួយណែនាំប្រជាជនដំឡើងកំណត់អត្តសញ្ញាណនិងរួមបញ្ចូលទិន្នន័យលើគណនី VNeID កម្រិត២។ តាមរយៈសកម្មភាពនេះ មានប្រជាជនជាង ៣៣១.០០០លើកនាក់ បានណែនាំដំឡើងដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ រួមបញ្ចូលលិខិតស្នាមអេឡិចត្រូនិក ប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញនិងភាពងាយស្រួលឌីជីថលលើកម្មវិធី VNeID។ "ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនគ្រប់ថ្នាក់ បន្តរក្សាសកម្មភាពកងជួរយុវជនស្ម័គ្រចិត្តជំនួយការរដ្ឋអំណាចភូមិភាគអនុវត្តយុទ្ធនាការ"រដូវវិស្សមកាលឌីជីថលជាមួយ VNeID"។ ក្នុងនោះ ផ្តោតលើការជួយអ្នកវ័យចាស់ អ្នកពិការនិងអ្នកនៅមានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាជំហានៗបានយល់ដឹងពីការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ សេវារដ្ឋតាមប្រព័ន្ធអនឡាញ រួមចំណែកអភិវឌ្ឍពលរដ្ឋឌីជីថល" លោកត្រឹងវៀតត្វឹង បានចែករំលែកដូច្នេះ។
លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឱ្យដឹង៖ ប្រការដែលសំខាន់ នោះគឺយុទ្ធនាការមិនត្រឹមតែសំដៅលើកកម្ពស់អត្រាដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការបើកទូលាយការទាញយកភាពងាយស្រួលពី VNeID បង្កើតទម្លាប់ប្រើប្រាស់សេវាឌីជីថលរបស់ប្រជាជន បង្កជាមូលដ្ឋានគ្រឹះសម្រាប់ការកែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ។ ហេតុនេះ នៅពេលខាងមុខ គ្រប់មន្ទីរ គណៈ ផ្នែកនិងភូមិភាគទាំងអស់ គប្បីបន្តការផ្សព្វផ្សាយយុទ្ធនាការ"រដូវវិស្សមកាលជាមួយ VNeID" (ចាប់ពីខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០២៦) ជាមួយនឹងទិសដៅធ្វើឱ្យប្រជាជនទាញយកភាពងាយស្រួលអស់ពីលទ្ធភាពពីកម្មវិធី VNeID។
ថ្វីបើដូច្នោះ បច្ចុប្បន្ន នៅមានភូមិភាគមួយចំនួនមិនទាន់សម្រេចភាគកម្រិតអំពីការផ្តល់អត្តសញ្ញាណប័ណ្ណ គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកដល់ពលរដ្ឋដែលមានអាយុចាប់ពី៦ឆ្នាំដល់អាយុក្រោម១៤ឆ្នាំ លទ្ធផលនៃការរួមបញ្ចូលព័ត៌មានធានារ៉ាប់រងសុខាភិបាល សុខុមាលភាពសង្គម លើ VNeID នៅមានកម្រិតទាប។ ទីក្រុងនឹងបន្តការពិនិត្យឡើងវិញ ជំរុញការរួមបញ្ចូល ទាញយកទិន្នន័យ អភិវឌ្ឍភាពងាយស្រួលលើ VNeID បើកទូលាយសេវារដ្ឋតាមប្រព័ន្ធអនឡាញ ទូទាត់មិនប្រើប្រាក់មុខ សៀវភៅសុខភាពអេឡិចត្រូនិកនិងសុខុមាលភាពសង្គម។ ព្រមទាំងពង្រីកប្រសិទ្ធភាពទម្រង់ ក្រុមការងារចល័តនិងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ធានាប្រជាជនគ្រប់រូប សុទ្ធតែបានបង្ខិតជិតនិងបានទទួលផលពីការផ្លាស់ប្តូរឌីជីថល៕
ក្វឹកថាយ-មុនី