19/07/2026 - 21:58

តួ​នា​ទី​របស់​វត្ត​អា​រាម ព្រះ​សង្ឃ និង​អា​ចារ្យ​ក្នុង​ការ​ថែ​រក្សា និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ 

​វត្ត​អា​រាម​របស់​ជន​រួម​ជាតិ​ខ្មែរ​គឺ​ជា​លក្ខណៈ​ពិ​សេស​មួយ ​នៃ​ព្រះ​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ។ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​និមិត្ត​រូប​នៃ​ព្រះ​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។ វត្ត​អា​រាម​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មា​មីង ប្រៀប​ដូច​ជា​ផ្នែក​មួយ​នៃ​ "រាង​កាយ" ដែល​មិន​អាច​កាត់​ផ្តាច់​បាន​នៅ​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ។

តួ​នា​ទី​របស់​វត្ត​អា​រាម​ខ្មែរ​

វត្ត​អា​រាម​គឺ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌ ជំនឿ និង​សាស​នា​របស់​ជន​ជាតិ​ខ្មែរ។

អាច​និយាយ​បាន​ថា "ទី​ណា​មាន​ជន​ជាតិ​ខ្មែរ ទី​នោះ​មាន​វត្ត​អា​រាម" គឺ​ជា​ឃ្លា​ដែល​ធ្លាប់​និយាយ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ បាន​បង្ហាញ​ពី​តួ​នា​ទី​យ៉ាង​ពិ​សេស​នៃ​វត្ត​អា​រាម​នៅ​ក្នុង​ជីវ​ភាព​របស់​មា​មីង​និ​យាយ​រួម។ ចំ​ពោះ​ជន​ជាតិ​ខ្មែរ វត្ត​គឺ​ជា​កន្លែង​សក្ការៈ​បូ​ជា ជា​កន្លែង​តម្កល់​ព្រះ​ពុទ្ធ​រូប និង​ជា​កន្លែង​ផ្ញើ​ក្តី​ជំ​នឿ​តាម​រយៈ​អំ​ពើ​ល្អ​ក្នុង​បច្ចុប្បន្ន ព្រម​ទាំង​ក្តី​ប្រាថ្នា​និង​សេច​ក្តី​សង្ឃឹម​ទៅ​កាន់​ឋាន​ព្រះ​និព្វាន​ក្នុង​ជាតិ​អនា​គត។ វត្ត​អា​រាម​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជន​រួម​ជាតិ​ខ្មែរ​ស្ទើរ​តែ​មួយ​ជីវិត ចាប់​តាំង​ពី​ចាប់​កំ​ណើត ពេញ​វ័យ រហូត​ដល់​លា​ចាក​លោក​នេះ​ទៅ ព្រោះ​សម្រាប់​ជន​ជាតិ​ខ្មែរ៖ "រស់​ផ្ញើ​ខ្លួន​នឹង​វត្ត ស្លាប់​ផ្ញើ​ឆ្អឹង​នឹង​វត្ត"។ តាម​ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ស៊ីវ ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​គល់ ភូមិ​ភូ​ឌឹក ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ មាន​សង្ឃ​ដីកា វត្ត​ខ្មែរ​មាន​មុខ​ងារ​ជា​ច្រើន វត្ត​ជា​មជ្ឈ​មណ្ឌល​ជំនឿ​សាស​នា​របស់​ជន​ជាតិ​ខ្មែរ ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌​នៃ​សហ​គមន៍​និង​ជា​កន្លែង​ប្រា​រព្ធ​ពិ​ធី​បុណ្យ​ទាន​ផ្សេងៗ​របស់​ភូមិ​ស្រុក។ ហេតុ​ដូច្នេះ​ហើយ ក្រៅ​ពី​មុខ​ងារ​សាស​នា វត្ត​អា​រាម​ក៏​មាន​មុខ​ងារ​ខាង​វប្ប​ធម៌​ផង​ដែរ។ ទី​តាំង​ភូមិ​សាស្ត្រ​នៃ​វត្ត​ខ្មែរ គឺ​ស្ថិត​នៅ​ចំ​កណ្តា​លភូមិ​ស្រុក​ ដែល​ជា​កន្លែង​ប្រារព្ធ​សកម្ម​ភាព​បុណ្យ​ទាន​ប្រ​ពៃ​ណី​ និង​ពិ​ធី​កិច្ច​ក្នុង​សាសនា​ ព្រម​ទាំង​ជា​កន្លែង​ជួប​ជុំ​រាល់​សកម្ម​ភាព​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ នេះ​ក៏​ជា​ទី​កន្លែង​ដ៏​ងាយ​ស្រួល​សម្រាប់​ការ​ឃោស​នា​ អប់​រំ​សីល​ធម៌​ បុគ្គលិកលក្ខណៈ​ និង​ជា​កន្លែង​កម្សាន្ត​សប្បាយ​សម្រាប់​ប្រ​ជា​ជន​គ្រប់​ស្រទាប់​វណ្ណៈ។ ព្រះ​តេជ​ព្រះ​គុណ​ យ័ញស៊ី​វ មាន​សង្ឃ​ដីកា​បន្ថែម​ទៀត​ថា​ វត្ត​ជា​កន្លែង​អភិ​រក្ស​និង​រក្សា​ទុក​នូវ​បេតិកភណ្ឌ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​របស់​សហ​គម​ន៍ទាំង​មូល​ ដើម្បី​បម្រើ​ដល់​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ ហេ​តុ​នេះ​ហើយ​ ទើប​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​តួ​នា​ទី​របស់​វត្ត​ខ្មែរ​ ក្នុង​ការ​ចូល​រួម​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ តាម​រយៈ​ទំនៀម​ទម្លាប់​ ពិ​ធី​បុណ្យ​ទាន​ បង្ក​ការ​ផ្សារ​ភ្ជាប់​រវាង​វត្ត​អា​រាម​ជា​មួយ​ប្រ​ជា​ជន​ និង​តភ្ជាប់​កិច្ច​ការ​សាសនា​ជា​មួយ​នឹង​កិច្ច​ការ​សង្គម​។

តួ​នា​ទី​របស់​ព្រះ​សង្ឃ​ និង​អា​ចារ្យ​ខ្មែរ​

អា​ចារ្យ​រៀប​ចំ​ធ្វើ​ពិ​ធី​កិច្ច​ក្នុង​សាសនា​។

កាល​បើ​និយាយ​ដល់​វត្ត​អា​រាម​ គឺ​មិន​អាច​មិន​និយាយ​ដល់​ព្រះ​សង្ឃ​ និង​អា​ចារ្យ​ឡើយ​ ដែល​ជា​និច្ច​កាល​តែង​តែ​មាន​ទំ​នាក់​ទំនង​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។ អា​ចារ្យ​ក៏​មាន​ដើម​កំ​ណើត​ចេញ​ពី​អ្នក​បួស​ផង​ដែរ​។ ព្រះ​សង្ឃ​ និង​អា​ចារ្យ​ គឺ​ជា​អ្នក​ដែល​មាន​ចំ​ណេះ​ដឹង​ខ្ពង់​ខ្ពស់​ យល់​ដឹង​ទាំង​ធម៌​អាថ៌​និង​ទាំង​សង្គម​ ជា​ពិ​សេស​គឺ​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ ជំនឿ​ សាសនា​ និង​ពិ​ធី​បុណ្យ​នា​នា​ លើស​ពី​នេះ​ទៅ​ទៀត​ “ព្រះ​សង្ឃ​ និង​អា​ចារ្យ​ គឺ​ជា​បុគ្គល​ដែល​មាន​ប្រិយ​ភាព​និង​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​សហ​គម​ន៍ ដូច្នេះ​ហើយ​ទើប​បាន​ជន​ជាតិ​ខ្មែរ​គោរព​រាប់​អាន​ ស្តាប់​និង​ធ្វើ​តាម​”។ ហេ​តុ​ដូច្នេះ​ហើយ​ ព្រះ​សង្ឃ​ និង​អា​ចារ្យ​ តែង​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​នៅ​ក្នុង​ជីវ​ភាព​សង្គម​របស់​ជន​រួម​ជាតិ​ខ្មែរ​ ចាប់​តាំង​ពី​អតីត​កាល​រហូត​មក​ដល់​បច្ចុប្បន្ន​។

ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​លើក​កម្ពស់​តួ​នា​ទី​របស់​វត្ត​អា​រាម​ ព្រះ​សង្ឃ​ និង​អា​ចារ្យ​ ក្នុង​ការ​ចូល​រួម​អភិ​រក្ស​បេតិកភណ្ឌ​វប្ប​ធម៌​របស់​សហ​គម​ន៍នឹង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ នៅ​ពេល​ដែល​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​ ទន្ទឹម​នឹង​នោះ​ ជួយ​ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ និង​ពុទ្ធ​បរិស័ទ​ ក្នុង​ការ​ថែ​រក្សា​ អភិ​រក្ស​និង​ពង្រីក​ឥទ្ធិ​ពល​លើ​គ្រប់​វិស័យ​នៃ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ អាច​និយាយ​បាន​ថា​ វត្ត​អា​រាម​ខ្មែរ​គឺ​ជា​សារ​មន្ទីរ​មួយ​ ដែល​ជួយ​ឱ្យ​យើង​មាន​ទស្សនៈ​ទូ​លំ​ទូ​លាយ​អំ​ពី​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ ជំនឿ​ សាសនា​និង​ប្រ​វត្តិ​សាស្ត្រ​វប្ប​ធម៌​ដ៏​យូរ​លង់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​ជា​ការ​លាយឡំ​គ្នា​នៃ​តម្លៃ​សីល​ធម៌​ សោភ័ណ​ភាព​ និង​សិល្បៈ​ផង​ដែរ​។

ការ​អភិ​រក្ស​ និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​តែ​ចាប់​ផ្តើម​ពី​វត្ត​អា​រាម​ ដែល​ផ្សារ​ភ្ជាប់​នឹង​តួ​នា​ទី​របស់​ព្រះ​សង្ឃ​ និង​អា​ចារ្យ​។ វត្ត​អា​រាម​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​បំ​ផុត​សម្រាប់​ជន​ជាតិ​ខ្មែរ​ ដូច្នេះ​ហើយ​ពេល​បច្ចុប្បន្ន​ ការក​សាង​វត្ត​អា​រាម​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​ ជីវ​ភាព​ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ពី​សំ​ណាក់​បក្ស​ និង​រដ្ឋ​៕

សុក្កា-ដា​លី​ន​

ចែករំលែកអត្ថបទ