03/09/2026 - 08:01

មាន​សិស្សា​នុសិស្ស​ជិត​ ២៧.០០០នាក់​ ដែល​មាន​ស្ថាន​ភា​ពលំ​បាក​បាន​ជំនួយ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ សម្រាប់​ឆ្នាំ​សិក្សា​២០២៦-២០២៧ 

តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ អនុ​វត្ត​គោ​លន​យោ​បាយ​ជំនួយ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៦​-២០២៧ មន្ទីរ​បាន​ចាត់​តាំង​ពិ​និត្យ​ឡើង​វិញ​ បូក​សរុប​តម្រូវ​ការ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​របស់​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណុះ​មន្ទីរ​ និង​គ្រឹះស្ថាន​អប់​រំ​ស្ថិត​ក្នុង​វិសាល​ភាព​គ្រប់​គ្រង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ ដើម្បី​កសាង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​នូវ​ផែន​ការ​អនុ​វត្ត​។

ឆ្នាំ​សិក្សា​២០២៦-២០២៧ ទី​ក្រុង​កឹង​ធើ​ មាន​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ជិត​២៧.០០០នាក់​បាន​ជំនួយ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​។

តាម​នោះ​ ទី​ក្រុង​ជំនួយ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដល់​សិស្សា​នុសិស្ស​ដែល​មាន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​កំ​ពុង​សិក្សា​នៅ​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណុះ​៣៨ឃុំ​ សង្កាត់​តាម​បទ​បញ្ញត្តិ​ស្ថិត​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។ ចំ​នួន​សិស្សា​នុ​សិស្ស​សរុប​បាន​ជំនួយ​គឺ​ ២៦.៩៩៩ នាក់​ ដោយ​ចំ​ណាយ​ថវិកា​ជាង​ ៥,៧ ពាន់​លាន​ដុង​។

ឆ្នាំ​សិក្សា​ ២០២៦​-២០២៧ ជា​ឆ្នាំ​ដំ​បូង​ដែល​ទូ​ទាំង​ប្រ​ទេស​ប្រើ​ប្រាស់​ឯក​ភាព​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ “តភ្ជាប់​ចំ​ណេះ​ដឹង​ជា​មួយ​ជីវ​ភាព​”។ ផ្នែក​អប់​រំ​ទី​ក្រុង​ក៏​បាន​ចាត់​តាំង​ហ្វឹក​ហាត់​ជូន​គ្រូ​បង្រៀន​ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​១២​ ជួយ​ឱ្យ​កង​ជួរ​គ្រូ​បង្រៀន​ក្ដាប់​ច្បាស់​ខ្លឹម​សារ​វិធី​សាស្ត្រ​បង្រៀន​ រួម​ចំ​ណែក​បង្ក​ការ​ឯក​ភាព​ក្នុង​ទូ​ទាំង​ផ្នែក​ ទាំង​ឪ​ពុក​ម្តាយ​សិស្ស​និង​សិស្សា​នុសិស្ស​៕

បិចង៉ុក​ - សុផន

ចែករំលែកអត្ថបទ