ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2026 - 21:09

ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ធ្វើ​សេ​នា​ធិ​ការ​បម្រើ​ដល់​កិច្ច​ចង្អុល​ការ ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ 

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែក​ក្កដា ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ការ​ងារ​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ និង​ដាក់​ចេញ​ភារ​កិច្ច​សម្រាប់​រយៈ​ពេល ៦ ខែ​ចុង​ឆ្នាំ ២០២៦។ លោក ឡេកុង​លី សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​កិច្ច​ប្រ​ជុំ​នេះ។

កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ការ​ងារ​ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ និង​ដាក់​ចេញ​ភារ​កិច្ច​សម្រាប់​រយៈ​ពេល ៦ ខែ​ចុង​ឆ្នាំ ២០២៦ របស់​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង។

ក្នុង​រយៈ​ពេល​ ៦ ខែ​កន្លង កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​នៃ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​អនុ​វត្ត​ល្អ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​លក្ខ​ន្តិកៈ​ស្ថា​ប័ន ពង្រីក​ស្មារតី​សាម​គ្គី តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​ ម្ចាស់​ការ​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ បូក​សរុប បម្រើ​ការ​កិច្ច​ចង្អុល​ការ ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​និង​បណ្តា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ក្នុង​សកម្ម​ភាព​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច - សង្គម ធា​នា​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​នៅ​លើ​ភូមិ​ឋាន។ ការិ​យា​ល័យ​បាន​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ធ្វើ​សេ​នា​ធិ​ការ សម្រេច​បាន​ទាន់​ពេល​វេលា​នូវ​បណ្តា​កម្ម​វិធី ផែន​ការ និង​ឯក​សារ​ចង្អុល​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច - សង្គម និង​សេ​ណា​រី​យ៉ូកំ​ណើន​ឆ្នាំ ២០២៦ ធ្វើ​សេ​នា​ធិ​ការ​អនុ​វត្ត​បទ​បញ្ជា សេច​ក្តី​សន្និ​ដ្ឋាន សេច​ក្តី​សម្រេច​ចិត្ត និង​សេច​ក្តី​សម្រេច​របស់​មជ្ឈិម គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង... ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​វេលា​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ចង្អុល​ការ ដឹក​នាំ​លើ​បណ្តា​វិស័យ​សេដ្ឋ​កិច្ច​សំ​ខាន់​ៗ ផ្តោត​លើ​ការ​តាម​ដាន​ស្ថាន​ភាព​ផលិត ការ​ជួញ​ប្រែ របស់​អា​ជីវ​កម្ម សកម្ម​ភាព​ឧស្សាហ​-ពា​ណិជ្ជ​កម្ម នី​ហរ​ណ​និង​អា​ហរ​ណ ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សមូហ​ភាព​ និង​សហ​ករណ៍​ ការ​ងារ​គ្រប់​គ្រង​ដី​ធ្លី ធន​ធាន និង​បរិ​ស្ថាន...

លោក​ង្វៀង​ទ្រុង​ស៊ើង ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ។

ចំ​ពោះ​ការ​ងារ​ត្រួត​ពិ​និត្យ​នីតិ​វិធី​រដ្ឋ​បាល និង​ការ​កែ​ទម្រង់​នីតិ​វិធី​រដ្ឋ​បាល កា​រិយា​ល័យ​បាន​ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​វេលា​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដើម្បី​ប្រ​កាស​ដាក់​ប្រើ​ប្រាស់​សេច​ក្តី​សម្រេច​ចំ​នួន ៧១ ស្តី​ពី​ការ​ប្រ​កាស​បញ្ជី​នីតិ​វិធី​រដ្ឋ​បាល សេច​ក្តី​សម្រេច​ចំ​នួន ២៩ ស្តី​ពី​ការ​អនុ​ម័ត​លើ​ដំ​ណើរ​ការ​ផ្ទៃ​ក្នុង​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល អនុ​ម័ត​វិធាន​ការ​ធ្វើ​ឱ្យ​សាមញ្ញ​នូវ​នីតិ​វិធី​រដ្ឋ​បាល​ចំ​នួន ៥ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ក្នុង​ការ​កាត់​បន្ថយ និង​ធ្វើ​ឱ្យ​សាមញ្ញ​នូវ​នីតិ​វិធី​រដ្ឋ​បាល​ផ្ទៃ​ក្នុង​ក្នុង​ប្រ​ព័ន្ធ​រដ្ឋ​បាល​រដ្ឋ។ ការ​ងារ​ទទួល​បែង​ប្រ​ភេទ​និង​បញ្ជូន​ទៅ​ផ្នែក​សមត្ថ​កិច្ច​ដោះ​ស្រាយ​រាល់​មតិ​ឆ្លុះ​បញ្ចាំង និង​សំ​ណូម​ពរ ត្រូវ​បាន​អនុ​វត្ត​ទាន់​ពេល​វេលា ដោយ​គ្មាន​សំណុំ​បែប​បទ​ណា​ដោះ​ស្រាយ​ហួស​កាល​កំ​ណត់​ឡើយ អត្រា​នៃ​ការ​ពេញ​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​មតិ​ឆ្លុះ​បញ្ចាំង និង​សំ​ណូម​ពរ​សម្រេច ១០០%...

លោក​ឡេកុង​លី សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​កាណ៍ក្នុង​អង្គ​ប្រ​ជុំ។

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ លោក​ឡេកុង​លី បាន​សំ​ណូម​ពរ​ឱ្យ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បន្ត​ដាស់​តឿន និង​សហ​ការ​ជា​មួយ​បណ្តា​មន្ទីរ គណៈ ផ្នែក​នា​នា អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​កម្ម​វិធី​ការ​ងារ​ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ធ្វើ​សេ​នា​ធិ​ការ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត កិច្ច​ចង្អុល​ការ និង​សេច​ក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​បណ្តា​ខ្លឹម​សារ​បម្រើ​ឱ្យ​សម័យ​ប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ និង​តាម​ដាន​ភារ​កិច្ច​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់​ជូន​។ អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​របប​ព័ត៌​មាន និង​របាយ​ការណ៍​បម្រើ​កិច្ច​ចង្អុល​ការ ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ធា​នា​ឱ្យ​ព័ត៌​មាន​មា​នភា​ពរ​លូន ទាន់​ពេល​វេលា​ និង​ត្រឹម​ត្រូវ ចាប់​ពី​ថ្នាក់​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន។ បង្កើន​ការ​ត្រួត​ពិ​និត្យ ដាស់​តឿន​ការ​អនុ​វត្ត​សេច​ក្តី​ចង្អុល​ការ​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​និង​បណ្តា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់​ជូន... ពង្រីក​ស្មារតី​សាមគ្គី​ភាព ខិត​ខំ​បំ​ពេញ​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ជា​ពិ​សេស​គឺ​ការ​អនុ​វត្ត​ការ​សម្រិត​សម្រាំង​ដំ​ណើរ​ការ​ផ្ទៃ​ក្នុង​; ជំ​រុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល​និង​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ឱ្យ​បាន​ហ្មត់​ចត់​នៅ​ក្នុង​ការ​ងារ...៕

ហា​វ៉ាំង - សុផន​

ចែករំលែកអត្ថបទ