11/07/2026 - 21:54

រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍៨០ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​ 

(អ.ឡ​) នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ឱ​ឡា​រិក​ពិ​ធី​រំំលឹកខួប​អនុ​ស្សាវ​រី​យ៍៨០ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​ (១២/​៧/​១៩៤៦​-១២/​៧/​២០២៦)។ លោក​ឧត្តម​សេនីយ៍​ត្រី​ ហ្វិញ​វៀត​ហ្វា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ពិ​ធី​នេះ​។

អញ្ជើញ​ចូល​រួម​មាន​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្នាក់​ដឹក​នា​ អតីត​ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង​កឹង​ធើគ្រប់​ដំ​ណាក់​កាល​ ថ្នាក់​ដឹក​នាំ​គ្រប់​ជំ​នាន់​និង​កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​នគរ​បាល​ទី​ក្រុង​…។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ពិ​ធី​រំលឹក​ខួប​អនុ​ស្សវ​រី​យ៍។

នៅ​ក្នុង​ពិ​ធី​នេះ​ អ្នក​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ដំ​ណាក់​កាល​៨០ឆ្នាំ​កសាង​ ប្រ​យុទ្ធ​និង​ការ​រីក​ចម្រើន​របស់​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​វៀត​ណាម​និយាយ​រួម​ និង​កង​កម្លាំង​សន្តិ​សុខ​នគរ​បាល​ទី​ក្រុង​កឹង​ធើនិយាយ​ដោយ​ឡែក​។

ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​វីរ​ភាព​ ស្នង​បន្ត​ប្រវេ​ណី​បដិ​វត្ដន៍ដ៏​អង់​អាច​ក្លា​ហាន​របស់​បក្ស​ ចាប់​ពី​ចលនា​តស៊ូ​បដិវត្តន៍​របស់​មហា​ជន​ អស់​រយៈ​កាល​៨០ឆ្នាំ​កន្លង​ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ បាន​ប្រ​ជា​ជន​គាំ​ទ្រ​ ឧបត្ថម្ភ​ការ​ពារ​ កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​កឹង​ធើ តស៊ូ​ប្រ​យុទ្ធ​និង​ជា​ជំ​ហាន​ៗរីក​ចម្រើន​លើ​គ្រប់​វិស័យ​ មោះ​មុត​ អង់​អាច​ក្លា​ហាន​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ រក្សា​ភាព​សុខ​សាន្ត​និង​សុភ​មង្គល​របស់​ប្រ​ជា​ជន​។ ជ្រួត​ជ្រាប​ទិស​ស្លោក​"សន្តិ​សុខ​ម្ចាស់​ការ​" កង​កម្លាំង​សន្តិ​សុខ​កឹង​ធើ បាន​ផ្តុំ​កម្លាំង​ក្តាប់​ច្បាស់​ស្ថាន​ភាព​ ពី​ចម្ងាយ​ ពី​មូល​ដ្ឋាន​ ប្រ​ទះ​ឃើញ​ទាន់​ពេល​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ដោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បញ្ហា​ស្មុគ​ស្មាញ​ដែល​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ សាសនា​ ការ​ប្តឹង​តវ៉ា​ សន្តិ​សុខ​នយោ​បាយ​ផ្ទៃ​ក្នុង​ សន្តិ​សុខ​សេដ្ឋ​កិច្ច​ សន្តិ​សុខ​វប្ប​ធម៌​ សតិ​អា​រម្មណ៍​ សន្តិ​សុខ​បណ្តា​ញនិង​លើ​វិស័យ​សំ​ខាន់​ៗជា​ច្រើន​ទៀត​ ដោយ​មិន​ទុក​ឱ្យ​កើន​មាន​"ចំ​ណុច​ក្តៅ​"។

លោក​ឧត្តម​សេនីយ៍​ត្រី​ ហ្វិញ​វៀត​ហ្វា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍។

ក្រោយ​ពី​រួម​បញ្ចូល​ កង​កម្លាំង​សន្តិ​សុខ​នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​អនុ​វត្ត​ល្អ​មុខ​ងារ​គ្រប់​គ្រង​រដ្ឋ​ ម្ចាស់​ការ​សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​សេ​នា​ធិ​ការក​សាង​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ការណ៍​និង​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ អំ​ពី​ការ​ធា​នា​សន្តិ​សុខ​ជាតិ​។ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​លើ​គ្រប់​ផ្នែក​ការ​ងារ​ជំ​នាញ​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ ការ​ពា​រដាច់​ខាត​សុវត្ថិ​ភាព​មុខ​សញ្ញា​អង្គ​រក្ស​ បណ្តា​គណៈ​ប្រតិ​ភូ​អន្តរ​ជាតិ​អញ្ជើញ​មក​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ភូមិ​ភាគ​ ការ​ពារ​សុវត្ថិ​ភាព​បណ្តា​ទិស​ដៅ​និង​សំ​ណង់​សំ​ខាន់​ៗ បណ្តា​ព្រឹត្តិ​ការណ៍​នយោ​បាយ​-សេដ្ឋ​កិច្ច​-សង្គម​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​លើ​ភូមិ​ឋាន​។ លទ្ធ​ផល​ទាំង​នោះ​ បាន​រួម​ចំ​ណែ​កប​ង្កើ​តប​រិស្ថាន​វិនិយោគ​សុវត្ថិ​ភាព​ សុខ​សាន្ត​ ជា​ទម្រ​ដ៏​រឹង​មាំ​ដើម្បី​ទី​ក្រុង​ពន្លឿន​លឿន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បញ្ជាក់​ពី​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

លោក​ឧត្តម​សេនីយ៍​ត្រី​ ហ្វិញ​វៀត​ហ្វា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ ជូន​លិខិត​សរ​សើ​រនិង​រង្វាន់​ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍៨០ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​។

ជា​មួយ​នឹង​យុទ្ធ​ជ័យ​ដ៏​ពិ​សេស​ កង​កម្លាំង​សន្តិ​សុខ​កឹង​ធើ បាន​បក្ស​ រដ្ឋ​ គ្រប់​គណៈ​ផ្នែក​ប្រ​ទាន​កិត្តិ​នាម​ដ៏​ខ្ពង់​ខ្ពស់​ជា​ច្រើន​ សមូហ​ភាព​ចំ​នួន​២១ បុគ្គល​៩នាក់​ បាន​ប្រ​ទាន​កិត្តិ​នាម​វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​និង​រង្វាន់​រាប់​រយ​ពាន់​ទម្រង់​ផ្សេង​ៗទៀត​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​ លោក​ង្វៀង​វ៉ាំង​ហ្វា​ ស្ងើច​សរសើរ​ចំ​ពោះ​ស្នា​ដៃ​ យុទ្ធ​ជ័យ​ដែល​កង​កម្លាំង​សន្តិ​សុខ​នគរ​បាល​ទី​ក្រុង​សម្រេច​បាន​ ស័ក្តិសម​នឹង​ការ​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​។

លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​កង​កម្លាំង​សន្តិ​សុខ​នគរ​បាល​ទី​ក្រុង​ គប្បី​បន្ត​ការ​ពង្រីក​តួ​នា​ទី​ស្នូល​ក្នុង​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​ជាតិ​ មិន​ទុក​ឱ្យ​អសកម្ម​ ចៃ​ដន្យ​នៅ​រាល់​សភាព​ការណ៍​។ ភ្ជាប់​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​នឹង​ទិស​ដៅ​អភិវឌ្ឍ​ឆាប់​រហ័ស​ ប្រ​កប​ដោយ​ចីរ​ភាព​របស់​ទី​ក្រុង​ ការ​ពា​រប​រិស្ថាន​វិនិយោគ​ ផ្លាស់​ប្តូរ​ឌីជី​ថល​ ទិន្ន​ន័យ​ បណ្តា​តម្លៃ​វប្ប​ធម៌​ បេតិកភណ្ឌ​ ព្រឹត្តិ​ការណ៍​នយោ​បាយ​និង​កិច្ច​ការ​បរ​ទេស​សំ​ខាន់​ៗ ពង្រីក​កម្លាំង​ចម្រុះ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ ពង្រឹង​កិច្ច​សហ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការងា​រត​ស៊ូ​ប្រ​យុទ្ធ​ការ​ពារ​សន្តិ​សុខ​ជាតិ​។ បន្ត​កសាង​កង​កម្លាំង​សន្តិ​សុខ​ស្អាត​ស្អំ​ រឹង​មាំ​ រៀប​រយ​ ជំ​នាញ​ ទំនើប​ ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​...។

ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង​កឹង​ធើ ជូន​លិខិត​សរ​សើ​រនិង​រង្វាន់​ដល់​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍៨០ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុ​ស្សាវ​រី​យ៍នៅ​ក្នុង​ពិ​ធី​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ មាន​សមូហ​ភាព​និង​បុគ្គល​ជា​ច្រើន​ដែល​បង្កើត​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍៨០ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​ បាន​នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើជូន​លិខិត​សរសើរ​៕

កេវ​ជិញ-មុនី​

ចែករំលែកអត្ថបទ