11/07/2026 - 16:02

ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ស្ម័គ្រ​ចិត្ត​វត្ត​ផ្នោកញ្ជើ​ចាស់​ 

នៅ​វេលា​ម៉ោង​៥ល្ងាច​រៀង​រាល់​ថ្ងៃ​ ក្នុង​បរិវេណ​វត្ត​ផ្នោកញ្ជើ​ចាស់​ ឃុំ​ង៉ុកតូ សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​ បាន​បន្លឺ​ឡើង​លាន់​រំ​ពង​។ អ្វី​ដែល​ពិ​សេស​នោះ​គឺ​ អ្នក​ភ្លេង​ទាំង​អស់​សុទ្ធ​តែ​ជាង​សំ​ណង់​ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ក្នុង​វត្ត​។ បន្ទាប់​ពី​មួយ​ថ្ងៃ​ធ្វើ​ការ​នឿយ​ហត់​ ពួក​គាត់​នៅ​តែ​ខិត​ខំ​ហាត់​រៀន​ ដោយ​គោល​បំ​ណង​រួម​ចំ​ណែក​អភិ​រក្ស​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​និង​បម្រើ​សហ​គម​ន៍។

ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​វត្ត​ផ្នោកញ្ជើ​ចាស់​។

បង្កើត​ឡើង​បាន​ជាង​១ខែ​ ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​វត្ត​ផ្នោកញ្ជើ​ចាស់​ រួម​មាន​សមា​ជិក​ចំ​នួន​៨នាក់​។ និយាយ​អំ​ពី​មូល​ហេ​តុ​ ក៏​ដូច​ជា​ដំ​ណើរកា​រក​កើត​ក្រុម​ភ្លេង​នេះ​ លោ​កថា​ច់ខាំ​ - ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោកញ្ជើ​ចាស់​ ឱ្យ​ដឹង​៖ "វង់​ភ្លេង​ពិ​ណ​ពាទ្យ​នេះ​ បាន​ពុទ្ធ​បរិស័ទ​ទិញ​ប្រគេន​វត្ត​តាំង​ពី​ឆ្នាំ​ ២០២៤ បន្ទាប់​ពី​មិន​បាន​ប្រើ​ប្រាស់​អស់​ជា​ច្រើន​ឆ្នាំ​ ឥ​ឡូវ​នេះ​វត្ត​បាន​សម្រេច​ចិត្ត​អញ្ជើញ​គ្រូ​ភ្លេង​ពី​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើមក​បង្រៀន​ គោល​បំ​ណង​សំ​ខាន់​គឺ​ដើម្បី​បម្រើ​ក្នុង​វត្ត​ និង​ពិ​ធី​បុណ្យ​ផ្សេង​ក្នុង​ភូមិ​ស្រុក​។ ពេល​ទៅ​បម្រើ​ គ្រួ​សារ​ណា​ធូរ​ធារ​គេ​ជូន​ប្រាក់​កម្រៃ​ សេស​សល់​ខ្លះ​ៗបង​ប្អូន​នឹង​យក​ទៅ​ប្រគេន​វត្ត​។ ចំ​ពោះ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ បង​ប្អូន​ក្រុម​ភ្លេង​ស្ម័គ្រ​ចិត្ត​មក​បម្រើ​ដោយ​ឥិតគិត​ថ្លៃ​ទាំង​ស្រុង​"។

ចំ​ណុច​ពិ​សេស​នៃ​វង់​ភ្លេង​នេះ​ គឺ​សមា​ជិក​ភាគ​ច្រើន​ជា​អ្នក​វ័យ​ចំ​ណាស់​ ដោយ​សារ​ពេល​ថ្ងៃ​រវល់​ធ្វើ​ការ​ងារ​ ម្ល៉ោះហើយ​ការ​រៀន​ភ្លេង​របស់​ពួក​គាត់​សំ​ខាន់​ប្រ​ព្រឹត្ត​ទៅ​នៅ​ពេល​ល្ងាច​ និង​ជួប​ប្រ​ទះ​ឧប​សគ្គ​មិន​តិច​ឡើយ​។ លោក​ ត្រឹង​យ៉ាង​ អាយុ​៦៦ឆ្នាំ​ នៅ​ភូមិ​ផ្នោកញ្ជើ​ចាស់​១ ឃុំ​ង៉ុកតូ ជា​សមា​ជិក​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​គេ​ក្នុង​ក្រុម​ ចែក​រំលែក​៖ "បង​ប្អូន​នៅ​ទី​នេះ​ភាគ​ច្រើន​ធ្វើ​ជា​ជាង​សំ​ណង់​ ឬ​ធ្វើ​ការ​ឈ្នួល​ឱ្យ​គេ​។ ឱ្យ​តែ​ដល់​ម៉ោង​៥ល្ងាច​ចេញ​ពី​ធ្វើ​ការ​ គឺ​ប្រ​ញាប់​មក​ជុំ​គ្នា​នៅ​វត្ត​។ ដោយ​សារ​វ័យ​ចំ​ណាស់​ ម្ល៉ោះហើយ​ពេល​គ្រូ​បង្រៀន​អាច​នឹង​ប្រ​គំ​បាន​ ប៉ុន្តែ​ពេល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​បែរ​ជា​ភ្លេច​អស់​។ គ្រូ​ត្រូវ​ណែ​នាំ​ចុះ​ណែ​នាំ​ឡើង​ជា​ច្រើន​លើក​ ទើប​យើង​ខ្ញុំ​អាច​ចាំ​សូរ​ភ្លេង​បាន​"។

ដើម្បី​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​ចង​ចាំ​សូរ​ភ្លេង​ សិក្ខា​កាម​ម្នាក់​ៗត្រូវ​ស្វែង​រក​វិធី​សាស្ត្រ​ចង​ចាំ​ដោយ​ខ្លួន​ឯង​។ ក្នុង​រយៈ​កាល​ដំ​បូង​ដែល​មិន​ទាន់​ថ្នឹក​នឹង​ឧប​ករណ៍​ភ្លេង​ សមា​ជិក​ម្នាក់​ៗ ត្រូវ​កត់​លេខ​ដោយ​ផ្ចិត​ផ្ចង់​នៅ​លើ​ផ្លែ​រនាត​ដើម្បី​ចាំ​។ ត្រូវ​ចំ​ណាយ​ពេល​ពេញ​មួ​យស​ប្តា​ហ៍ហ្វឹក​ហាត់​ជា​ប្រ​ចាំ​ ទើប​ចាប់​ផ្តើម​យល់​ដឹង​ពី​ទ្រឹស្តី​ភ្លេង​ ហើយ​តាម​រយៈ​ការ​អនុ​វត្ត​ជាក់​ស្តែង​យូរ​ៗទៅ​ ទើប​ថ្នឹក​នឹង​សូរ​ភ្លេង​ដើម្បី​អាច​ប្រ​គំ​ត្រូវ​ចង្វាក់​។

តន្រ្តី​ករ​ឡឹម​មិញ​កឿង​ កំ​ពុង​ណែ​នាំ​សិក្ខា​កាម​។

តន្ត្រី​ករ​ ឡឹម​មិញ​កឿង​-ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ជា​អ្នក​បង្រៀន​ផ្ទាល់​ក្រុម​ភ្លេង​នេះ​ ឱ្យ​ដឹង៖ "សិស្ស​ដែល​មាន​វ័យ​ចំ​ណាស់​គឺ​ដៃ​ជើង​រឹង​ មិន​អា​ចរ​ហ័សរ​ហួនដូច​យុវ​ជន​ឡើយ​ ដូច្នេះ​ដាច់​ខាត​មិន​អាច​យក​បទ​ធំ​ៗ ឬ​ស្មុគ​ស្មាញ​មក​បង្រៀន​បាន​ទេ​។ ខ្ញុំ​ត្រូវ​ជ្រើស​រើស​បទ​សប្បាយ​ៗ បទ​បុរាណ​ខ្លី​ៗ និង​ងាយ​ចាំ​មក​បង្រៀន​មុន​។ ក្នុង​មួយ​បទ​ខ្ញុំ​បែង​ចែក​ពី​៣ទៅ​៤វគ្គ​ ក្នុង​មួយ​វគ្គ​រៀន​ប្រហែល​ពី​៣ទៅ​៤ សប្តា​ហ៍ ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​ទន្ទេញ​ចាំ​មាត់​។ ទោះ​បី​ជា​នឿយ​ហត់​ ប៉ុន្តែ​ដោយ​សារ​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​មិន​ខ្លាច​ភ្លៀង​ខ្យល់​ ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ អ្នក​រាល់​គ្នា​អាច​ប្រ​គំ​បាន​៥បទ​យ៉ាង​ល្អ​ពីរោះ​។

ទោះ​បី​ការ​រៀន​ភ្លេង​នៅ​មាន​ឧប​សគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សេច​ក្តី​ស្រ​ឡាញ់​វប្ប​ធម៌​ និង​ទឹក​ចិត្ត​ឆ្ពោះ​ទៅ​រក​សហ​គម​ន៍ បាន​ជួយ​ឱ្យ​សមា​ជិក​ទាំង​អស់​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វង់​ភ្លេង​។ ដោយ​ក្តី​ស្មោះ​ត្រង់​ទាំង​ស្រុង​ អ្នក​ភ្លេង​ទាំង​នោះ​ កំ​ពុង​រួម​កម្លាំង​អភិ​រក្ស​សិល្បៈ​ប្រ​ពៃ​ណី​ ដើម្បី​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​នៅ​តែ​បន្ត​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ស្មារតី​របស់​មា​មីង ​ក្នុង​ភូមិ​ស្រុក​ជា​រៀង​រហូត​។

 វឌ្ឍា​- លី​សៀ​

ចែករំលែកអត្ថបទ