ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/07/2026 - 21:53

កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស​ហ្វឹក​ហាត់​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា ឆ្នាំ​២០២៦ 

(អ.ឡ​) នា​ថ្ងៃ​ទី​៣ ខែក​ក្កដា គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម បាន​សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​នយោ​បាយ​ជាតិ​ហូជី​មិញ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស​ហ្វឹក​ហាត់​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា ឆ្នាំ​២០២៦ កិច្ច​ប្រ​ជុំ​នេះ បាន​ចាត់​តាំង​ឡើង​ដោយ​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ដល់​ទី​តាំង​តភ្ជាប់​បណ្ដាញ​ក្នុង​ទូ​ទាំង​ប្រ​ទេស។ 

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ មាន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ភិបាល បុគ្គ​លិក​ស្ថា​ប័ន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង តំ​ណាងរ​ណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ទី​ក្រុង និង​គ្រប់​មន្ទីរ ផ្នែក​ដែល​ពាក់​ព័ន្ធ តំ​ណាង​ថ្នាក់​ដឹក​នាំ និង​បុគ្គ​លិក​ធ្វើ​សេ​នា​ធិ​ការ​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​(ឃោស​នា​អប់​រំ​)​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រោម​ឱ​វាទ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង។ កិច្ច​ប្រ​ជុំ​បាន​តភ្ជាប់​បណ្ដាញ​ដល់​បណ្ដា​ឃុំ សង្កាត់​ទាំង​អស់។

លោក​ផាម​តឹក​ថាំង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការម​ជ្ឈិបក្ស អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម ថ្លែង​ការណ៍​បើក​កិច្ច​ប្រ​ជុំ។ រូប​ថត​៖ daidoanket.vn

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ លោក​ផាម​តឹក​ថាំង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការម​ជ្ឈិបក្ស អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម ឱ្យ​ដឹង៖ កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស​ហ្វឹក​ហាត់​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា ឆ្នាំ​២០២៦ គឺ​ជា​ឱ​កាស​ដើម្បី​កង​ជួរ​កម្មា​ភិបាល​ទូ​ទាំង​ផ្នែក សិក្សា​ស្រាវ​ជ្រាវ ដោះ​ដូរ ចែក​រំលែក​បទ​ពិសោធន៍​ជាក់​ស្តែង ឯក​ភាព​លើ​វិធី​សាស្ត្រ​និង​វិធាន​ការ​ចាត់​តាំង​អនុ​វត្ត​ភារ​កិច្ច។ ប្រ​ធាន​បទ​នី​មួយៗ​បាន​ផ្សារ​ភ្ជាប់​រវាង​ទ្រឹស្តី​និង​ការ​អនុ​វត្ត​ជាក់​ស្តែង មិន​ត្រឹម​តែ​ផ្តល់​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​បង្ហាញ​គោល​គំ​និត វិធី​សាស្ត្រ​និង​របៀប​ចាត់​តាំង​អនុ​វត្ត ដើម្បី​កម្មា​ភិបាល​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទៅ​ក្នុង​ការ​ងារ​ជាក់​ស្តែង អ្នក​របាយ​ការណ៍​ឆ្លៀត​ពេល​ដោះ​ដូរ ឆ្លើយ​បំ​ភ្លឺ​នូវ​បញ្ហា​ប្រ​ឈម​ពី​មូល​ដ្ឋាន។សិក្ខា​មទាំង​អស់ ត្រូវ​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ ស្រាវ​ជ្រាវ​ឯក​សារ សកម្ម​ក្នុង​ការ​ដោះ​ដូរ ពិ​ភាក្សា​និង​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​ងារ​ជាក់​ស្តែង។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។ រូប​ថត​៖ ង៉ុក​ក្វៀង​

អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម សំ​ណូម​ពរ ក្រោយ​ពី​កិច្ច​ប្រ​ជុំ ស្ថា​ប័ន​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​គ្រប់​លំ​ដាប់​ថ្នាក់ ត្រូវ​ប្រ​ញាប់​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ខ្លឹម​សារ​ទាំង​ឡាយ​ទៅ​ជា​កម្ម​វិធី​ផែន​ការ​និង​ដំ​ណោះ​ស្រាយ​សម​ស្រប​នឹង​ការ​អនុ​វត្ត​ជាក់​ស្តែង​របស់​ភូមិ​ភាគ​និង​អង្គ​ភាព​នី​មួយៗ។ ពង្រីក​តួ​នា​ទី​នៃ​បណ្តា​ស្ថា​ប័ន​សារ​ព័ត៌​មាន សារ​គមនា​គមន៍ កង​ជួរ​អ្នក​របាយ​ការណ៍ ឃោស​និក សហ​ការី​ក្តាប់​មតិ​សា​ធា​រណៈ​ក្នុង​សង្គម បង្ក​ជា​កម្លាំង​ចម្រុះ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន ឃោស​នា រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។​ រូប​ថត៖ ង៉ុកក្វៀង​

ក្នុង​រយៈ​ពេល​មួយ​ថ្លៃ​កន្លះ កម្មា​ភិបាល​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​បណ្តា​ប្រ​ធាន​បទ​៖ ពង្រីក​តួ​នា​ទី​របស់​សារ​ព័ត៌​មាន បោះ​ពុម្ព​ផ្សាយ​ក្នុង​ការ​ងារ​ឃោស​នា​អនុ​វត្ត​ជោគ​ជ័យ​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​លើក​ទី​១៤​របស់​បក្ស និង​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់។ ផ្លាស់​ថ្មី​ការ​ងារ​ប្រ​ជា​ចលនា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។ វិធី​សាស្ត្រ បំ​ណិន​ចង្អុល​ការ កំ​ណត់​ទិស​ដៅ​ការ​ឃោស​នា​ក្នុង​ស្ថាន​ភាព​ថ្មី។ ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៅ​ថ្នាក់​ឃុំ​ក្នុង​បរិការណ៍​ថ្មី។ ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​របស់​បក្ស​លើ​វិស័យ​វប្ប​ធម៌​-សិល្បៈ។ ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​របស់​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម បណ្តា​សមា​គម​មហា​ជន​និង​ការ​ងារ​ចលនា​ជន​ជាតិ​វៀត​ណាម​នៅ​ប្រ​ទេស​ក្រៅ​តាម​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​១៤​របស់​បក្ស។ បំ​ណិន​ការ​ងារ​ប្រ​ជា​ចលនា សាស​នា​និង​ជន​ជាតិ។ ការ​ងារ​ឃោស​នា​ផ្ទាល់​មាត់ សកម្ម​ភាព​អ្នក​របាយ​ការណ៍ ឃោស​និក​របស់​បក្ស​និង​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​ក្នុង​ស្ថាន​ភាព​ថ្មី​។ បណ្តា​បញ្ហា​រួម​អំ​ពី​ការ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​ការ​ងារ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​នៅ​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ​ក្នុង​បរិ​កាណ៍​នា​ពេល​បច្ចុប្បន្ន៕

ង៉ុកក្វៀង​-មុនី​

ចែករំលែកអត្ថបទ