ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/07/2026 - 22:41

កឹង​ធើ ឆ្ពោះ​ទៅ​មុខ​យ៉ាង​រឹង​មាំ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ 

(អ.ឡ) - កន្លង ១ ឆ្នាំ​ បន្ទាប់​ពី​ដំ​ណើរ​ការ​ទម្រង់​អង្គ​ការ​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ វាយ​តម្លៃ​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ថ្មី បាន​បង្ហាញ​យ៉ាង​ច្បាស់​បំ​ផុត​នូវ​ការ​បន្ត​រក្សា​ដំ​ណើរ​ការ​ដោយ​រលូន​របស់​ប្រ​ព័ន្ធ​នយោ​បាយ ដោយ​មិន​ឱ្យ​មាន​ការ​រអាក់​រអួល​ដល់​ការ​ដឹក​នាំ គ្រប់​គ្រង ដឹក​នាំ​និង​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ដោយ​រលូន​និង​មាន​ប្រ​សិទ្ធ​ភាព។

យោង​តា​មរ​បាយ​ការណ៍​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បន្ទាប់​ពី​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​អស់​រយៈ​ពេល ១ ឆ្នាំ សមត្ថ​ភាព​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន តាម​រយៈ​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​គ្រប់​លំ​ដាប់​ថ្នាក់។ តាម​រយៈ​នោះ នៅ​ថ្នាក់​ឃុំ បាន​ទទួល​និង​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ជាង ៦៩០​.០០០ លើក ក្នុង​នោះ អត្រា​សំ​ណុំ​បែប​បទ​ដែល​បាន​ដោះ​ស្រាយ​ទាន់​ពេល និង​មុន​កាល​កំ​ណត់ សម្រេច​បាន​ជាង ៩៨%។

នៅ​សង្កាត់​និញ​កេវ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​សង្កាត់ បាន​អនុ​វត្ត​ទម្រង់ "ជំ​នួយ​ការ​ AI"  បញ្ជរ​ឆ្លាត​វៃ និង​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កឹង​ធើ បង្កើត​ក្រុម​ការ​ងារ "ប្រ​ជា​សិក្សា​ឌីជី​ថល" ជា​មួយ​ភារ​កិច្ច​ណែ​នាំ និង​ជំនួយ​ប្រ​ជា​ជន​ក្នុង​ការ​បំ​ពេញ​បែប​បទ​រដ្ឋ​បាល និង​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ។ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​២០២៦ មជ្ឈ​មណ្ឌល​បាន​ទទួល​និង​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​ជាង ១៤.០០០ លើក ហើយ​សំ​ណុំ​ទាំង​អស់​បាន​ដោះ​ស្រាយ​ទាន់​ពេល​កំ​ណត់។

ក្រុម​ការ​ងារ​អន្តរ​ផ្នែក​របស់​ក្រ​សួង​យុត្តិ​ធម៌ ចុះ​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​នៃ​ការ​គ្រប់​គ្រង​បែ​បទ​រដ្ឋ​បាល​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​និញ​កេវ និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​បំ​ពាក់​សម្ភារៈ​បរិក្ខារ​ទំ​នើប​របស់​ភូមិ​ភាគ អត្រា​នៃ​ការ​ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​សម្រេច​បាន​ក្នុង​កម្រិត​ខ្ពស់។

និស្សិត​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ជួយ​ណែ​នាំ​ប្រ​ជា​ជន​បំ​ពេញ​បែប​បទ​រដ្ឋ​បាល​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សា​វា​រដ្ឋ​នៅ​សង្កាត់​និញកេវ។

 

នៅ​តាម​ឃុំ សង្កាត់ ក៏​បាន​អនុ​វត្ត​ទម្រង់​ជា​ច្រើន​សម្រាប់​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ចល័ត ឬ​ជួយ​ប្រ​ជា​ជន​បំ​ពេញ​បែប​បទ​រដ្ឋ​បាល​នៅ​តាម​ផ្ទះ។ ក្នុង​រូប៖ កម្មា​ភិ​បាល​មជ្ឈ​មណ្ឌល​បម្រើ​សា​វា​រដ្ឋ​នៅ​សង្កាត់​សុក​ត្រាំង ជួយ​ណែ​នាំ​បំ​ពេញ​បែប​បទ​រដ្ឋ​បាល​នៅ​នឹង​គេ​ហ​ដ្ឋាន​ដល់​មនុស្ស​ចាស់។

ដើម្បី​ជួយ​ដល់​ភូមិ​ភាគ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ពាក់​ព័ន្ធ​នឹង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​បាន​ទាន់​ពេល ក្រុម​ការ​ងារ​នៃ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​មជ្ឈ​មណ្ឌល​បម្រើ​សា​វា​រដ្ឋ​ក្រុង​កឹង​ធើ តែង​ត្រួត​ពិ​និត្យ​ពី​ស្ថាន​ភាព​នៃ​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ប្រ​មូល​ផ្ដុំ​របស់​ក្រ​សួង ផ្នែក​នា​នា។ ក្នុង​រូប៖ អ្នក​ស្រី ឡេ​ស្វឹង​ហ្វា អនុ​ប្រ​ធាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​ជា​នា​យិកាមជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​ក្រុង​កឹង​ធើ រួម​ជា​មួ​យស​មា​ជិក​ក្នុង​ក្រុម​ការ​ងារ បាន​ចុះ​ពិ​និត្យ​ដោយ​ផ្ទាល់​សម្ភារៈ​បរិក្ខារ​ឌីជី​ថល បម្រើ​ក្នុង​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ប្រ​មូល​ផ្ដុំ​របស់​ក្រ​សួង ផ្នែក​នា​នា​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ភឿក។

នៅ​តាម​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​ថ្នាក់​ឃុំ​ បាន​បំ​ពាក់​គ្រប់​សព្វ​មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​ឌីជី​ថល ដើម្បី​បម្រើ​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្ត​បែ​បទ​រដ្ឋ​បាល។ ក្នុង​រូប​៖ ប្រ​ជា​ជន​ស្វែង​យល់​អំ​ពី​ដំ​ណើរ​ការ​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ តាម​រយៈ​បញ្ជរ​ទំ​នើប​  នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​នៅ​សង្កាត់​ដាយ​ថាញ់។

ឃុំ សង្កាត់​ជា​ច្រើន បាន​ម្ចាស់​ការវិ​និយោគ​បំ​ពាក់​បរិក្ខារ​ឌីជី​ថល សំ​ដៅ​បង្កើន​គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម ព្រម​ទាំង​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​លើ​គ្រប់​វិស័យ ក្នុង​នោះ​មាន​ភារ​កិច្ច​កសាង​រដ្ឋ​អំ​ណាច​អេ​ឡិច​ត្រូ​និក។ ក្នុង​រូប៖ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា សហ​ការ​ជា​មួយ​កា​រិយា​ល័យ​តំ​ណាង​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ MISA នៅ​ទី​ក្រុង​កឹង​ធើ បាន​ដាក់​បង្ហាញ​រ៉ូបូត​ទទួល​ភ្ញៀវ​បំ​ពាក់​បច្ចេក​វិទ្យា​ AI ដើម្បី​បម្រើ​ប្រ​ជា​ជន​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​អំ​ពី​បែប​បទ​រដ្ឋ​បាល។

 /នៅ​តាម​ឃុំ សង្កាត់ ក៏​បាន​បង្កើត​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍​ជាង ១.៩០០ ក្រុម សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ដើម្បី​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល។ ក្នុង​រូប​៖ កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ឃុំ​ថើយ​ហឹង បាន​ចុះ​ទៅ​កាន់​ភូមិ​ឋាន​ប្រ​ជា​ជន​រស់​នៅ ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​ការ​ដំ​ឡើង​កម្ម​វិធី​ឌីជី​ថល និង​ការ​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ។

ទី​ក្រុង​ក៏​បាន​ចាត់ ប្តូរ​មុខ​តំ​ណែង បញ្ជូន​ទៅ​បំ​ពេញ​បេ​សក​កម្ម និង​បង្កើន​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ ២៨៣ នាក់ ពី​ថ្នាក់​ទី​ក្រុង​មក​ថ្នាក់​ឃុំ ដើម្បី​ជំ​នួយ​ដល់​ថ្នាក់​ឃុំ​ដោះ​ស្រាយ​ការ​ងារ​ថ្មី ការ​ងារ​លំ​បាក ការ​ងារ​ដែល​ទាម​ទារ​ជំ​នាញ​វិជ្ជា​ជី​វៈ​ខ្ពស់ ទន្ទឹម​នឹង​នោះ ជួយ​ដល់​កម្មា​ភិបាល​ថ្នាក់​ក្រុង ក្ដាប់​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ធ្វើ​សេ​នា​ធិ​ការ​គោ​លន​យោ​បាយ។ ក្នុង​រូប៖ លោក​ឡឹម​វ៉ាំង​តឹង (ឈរ​នៅ​កណ្តាល) អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​វិញ​ថាញ់ (ជា​កម្មា​ភិបាល​បាន​ចាត់​បញ្ជូន​ពី​ថ្នាក់​ទី​ក្រុង​មក​បំ​ពេញ​ការ​ងារ​នៅ​ថ្នាក់​ឃុំ​) បាន​ចុះ​សួរ​សុខ​ទុក្ខ​និង​ស្វែង​យល់​អំ​ពី​ការ​លំបាក និង​បញ្ហា​ប្រ​ឈម​របស់​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​មួយ​លើ​ភូមិ​ឋាន។

ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ការ​មហា​ជន​នៅ​ថ្នាក់​ឃុំ បាន​ពន្លឿន​ការ​រៀប​ចំ​អង្គ​ការ ជា​"កម្លាំង​ជំនួយ" របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​ផ្សព្វ​ផ្សាយ ឃោស​នា​អំ​ពី​គោល​ការណ៍​របស់​បក្ស គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន។ ក្នុង​រូប៖ សមា​គម​កសិ​ករ​ឃុំ​វី​ធ្វី​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ដល់​ប្រ​ជា​ជន។

អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា ប្រ​ញាប់​លំ​នឹង​អង្គ​ការ​តាម​ទម្រង់​ថ្មី ព្រម​ទាំង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ។ ក្នុង​រូប៖ សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ - សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​សង្កាត់​វិញ​ចូវ ចាត់​តាំង​ពិ​និត្យ​ជំងឺ​ភ្នែក​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​សង្កាត់។

អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ថ្នាក់​ឃុំ​ទាំង ១០៣ បាន​បង្កើត​ក្រុម "ប្រ​ជា​សិក្សា​ឌីជី​ថល" ដែល​មាន​សមា​ជិក​ជាង ៦.៥០០ នាក់ បាន​ចែក​វេន​ប្រ​ចាំ​ការ​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​ថ្នាក់​ឃុំ​ដើម្បី​ជំនួយ​ដល់​ប្រ​ជា​ជន។ ក្នុង​រូប៖ ក្រុម "ប្រ​ជា​សិក្សា​ឌីជី​ថល​"  របស់​សម្ព័ន្ធ​យុវ​ជន​ឃុំ​កើ​-ដ កំ​ពុង​ជួយ​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​របស់​ឃុំ៕

ក្វឹក​ថាយ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ