ក្រោយពី ២ ថ្ងៃធ្វើការយ៉ាងមមាញឹក ជាមួយស្មារតីប្រជាធិបតេយ្យ ម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ សម័យប្រជុំលើកទី ៣ (សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៦) របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ នីតិកាលទី XI អាណត្តិកាល ២០២៦-២០៣១ បានបញ្ចប់កម្មវិធីការងារ និងបិទសម័យប្រជុំនៅរសៀលថ្ងៃទី ៣០ ខែមិថុនា។
លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង បានថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ កាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ សូមសង្ខេបខ្លឹមសារមួយចំនួនដូចខាងក្រោម៖

លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។
អនុម័តលើគោលការណ៍សំខាន់ៗជាច្រើន
សម័យប្រជុំលើកទី ៣ របស់ក្រុមប្រឹក្សាប្រជាជនក្រុងបានពិនិត្យយ៉ាងទូលំទូលាយលើរបាយការណ៍ សេចក្តីស្នើ និងពង្រាងសេចក្តីសម្រេចចិត្តតាមកម្មវិធី; ព្រមទាំងវាយតម្លៃដោយសត្យានុម័ត គ្រប់ជ្រុងជ្រោយអំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការធានាការពារប្រទេស សន្តិសុខ ការប្រមូល-ចំណាយថវិការដ្ឋ វិនិយោគរដ្ឋ និងផ្នែកការងារសំខាន់ៗឯទៀតរបស់ទីក្រុងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦។
តំណាងទាំងឡាយនៃក្រុមប្រឹក្សាប្រជាជនក្រុង បានសិក្សាយ៉ាងហ្មត់ចត់ ពិភាក្សាដោយប្រជាធិបតេយ្យត្រង់ៗ និងទទួលខុសត្រូវ ចូលរួមមតិជាច្រើនប្រកបដោយការប្តេជ្ញាចិត្ត និងស្របជាមួយភាពជាក់ស្តែង។ បញ្ហាជាច្រើនដែលម្ចាស់ឆ្នោត និងប្រជាជនយកចិត្តទុកដាក់ ត្រូវបានវិភាគនិងបំភ្លឺ។ ខ្លឹមសារនៃការដេញដោលមានចំណុចផ្តោត សមស្របនឹងស្ថានភាពជាក់ស្តែង ត្រឹមត្រូវនិងចំគោលដៅនៃបញ្ហាជីវភាពដែលប្រជាជន និងម្ចាស់ឆ្នោតក្រុងយកចិត្តទុកដាក់ ធ្វើឱ្យច្បាស់ការទទួលខុសត្រូវ ដើម្បីធ្វើជាមូលដ្ឋានគតិយុត្តក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាពគ្រប់គ្រង និងការដឹកនាំរបស់ផ្នែកសមត្ថកិច្ច រួមចំណែកលើកកម្ពស់គុណភាពនៃការសម្រេចចិត្ត ប្រសិទ្ធភាពនៃសកម្មភាពត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនក្រុង។
ក្រុមប្រឹក្សាប្រជាជនក្រុងបានពិនិត្យ សម្រេចនិងឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តនានាដែលបានលើកជូនក្នុងសម័យប្រជុំ។ សេចក្តីសម្រេចចិត្តទាំងឡាយដែលបានអនុម័ត គឺផ្តោតលើវិស័យសំខាន់ៗ និងចាំបាច់ជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង ដូចជា៖ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; ហិរញ្ញវត្ថុ ថវិកា; ការងាររៀបចំផែនការគ្រប់គ្រងដីធ្លី ការវិនិយោគរដ្ឋ គោលនយោបាយវិនិយោគលើបណ្តុំឧស្សាហកម្ម លំនៅឋានសង្គម បរិក្ខារបង្ការនិងពន្លត់អគ្គិភ័យនៅតាមមណ្ឌលប្រជាជនតាំងទីលំនៅ; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល; ការពារបរិស្ថាន អភិវឌ្ឍន៍កសិកម្ម សហករណ៍ គាំទ្រសកម្មភាពជំរុញកសិកម្ម អភិវឌ្ឍន៍ពូជចម្បង; គោលនយោបាយឧបត្ថម្ភកម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋពីថ្នាក់ក្រុងរហូតដល់ថ្នាក់ឃុំ; គោលនយោបាយសម្រាប់អ្នកធ្វើការងារមិនជំនាញ បរិមាណនិងមុខតំណែងរបស់អ្នកចូលរួមសកម្មភាពនៅតាមភូមិ-មណ្ឌល សហការីចំនួនប្រជាជន ក្រុមការងារសង្គមកិច្ចស្ម័គ្រចិត្តនៅឃុំ-សង្កាត់; បញ្ហានានាអំពីការថែទាំសុខភាព ធានាសុខុមាលភាពសង្គម ការអភិវឌ្ឍយុវជន ការបង្ការនិងប្រឆាំងអំពើហិង្សាគ្រួសារ និងវិស័យគ្រប់គ្រងរដ្ឋឯទៀត។
សេចក្តីសម្រេចចិត្តទាំងឡាយដែលបានអនុម័ត មិនត្រឹមតែដោះស្រាយតម្រូវការចំពោះមុខប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយ បង្កកម្លាំងចលករថ្មីសម្រាប់កំណើន លើកកម្ពស់សក្តានុពល និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ កៀងគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានសង្គម ធានាការការពារប្រទេស សន្តិសុខ រក្សាស្ថិរភាពសុខុមាលភាពសង្គម និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងចូលរួមបិទសម័យប្រជុំក្រុមប្រឹក្សាប្រជាជនក្រុង។
អនុវត្តសមកាលកម្មបណ្តាដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦ ស្នើគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវច្បាមខ្ជាប់ការដឹកនាំ និងកិច្ចចង្អុលការយ៉ាងជិតដិត និងទាន់ពេលវេលារបស់មជ្ឈិម គណៈកម្មាធិការបក្សក្រុង ដើម្បីខិតខំជម្នះរាល់ការលំបាក សាកល្បង ចាប់យកឱកាស សក្តានុពល និងប្រៀបខ្លាំង ដើម្បីកៀងគរប្រភពធនធាននានាសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង ខិតខំអនុវត្តឱ្យសម្រេចនិងលើសសូចនាករសេដ្ឋកិច្ច - សង្គមដែលបានដាក់ចេញក្នុងឆ្នាំ ២០២៦។
ក្នុងនោះ ស្នើគណៈកម្មាធិការប្រជាជនក្រុង បណ្តាមន្ទីរ ផ្នែកនិងភូមិភាគ ទៅតាមសមត្ថកិច្ចនិងភារកិច្ចដែលបានប្រគល់ជូន ប្រញាប់ប្រញាល់ចាត់តាំងអនុវត្តបន្ទាន់នូវសេចក្តីសម្រេចចិត្តនានាដែលក្រុមប្រឹក្សាប្រជាជនក្រុងទើបបានអនុម័ត ធានាទាន់ពេលវេលា ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ត្រូវកសាងផែនការជាក់លាក់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត កំណត់ច្បាស់ពីដំណាក់កាល ការទទួលខុសត្រូវ និងលទ្ធផលចុងក្រោយ។ ផ្តោតលើការដោះស្រាយការលំបាក និងចំណុចស្ទះ លើកកម្ពស់សុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង ការដឹកនាំ ធានាសេចក្តីសម្រេចចិត្តទាំងឡាយឆាប់ពង្រីកប្រសិទ្ធភាព។ ត្រូវធ្វើឱ្យមានតុល្យភាព បែងចែកថវិកា និងណែនាំអនុវត្តយន្តការ គោលនយោបាយតាមសេចក្តីសម្រេចចិត្តដែលទើបអនុម័ត; ព្រមទាំងឧស្សាហ៍តាមដាន ជម្រុញត្រួតពិនិត្យ និងដោះស្រាយការលំបាក បំផុតគឺថវិកាអនុវត្តគោលនយោបាយ ដើម្បីឱ្យសេចក្តីសម្រេចចិត្តឆាប់បានស៊ីជម្រៅទៅក្នុងជីវភាពជាក់ស្តែង និងពង្រីកប្រសិទ្ធភាពជាក់ស្តែង។
ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ត្រួតពិនិត្យ និងអនុវត្តបណ្តាបរិមាណភាគ ដែលនៅទាប ធានាគោលដៅស្នូលគឺកំណើនសេដ្ឋកិច្ចសម្រេចតួលេខ ២ ខ្ទង់ ផ្សារភ្ជាប់នឹងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងលក្ខណៈចីរភាពនៃកំណើន។ ត្រូវយកចិត្តទុកដាក់រៀបចំឡើងវិញនូវលំហអភិវឌ្ឍន៍របស់ទីក្រុង តាមទិសដៅបង្កើនការចងសម្ព័ន្ធតំបន់ អនុវត្តល្អបណ្តាក្រុមភារកិច្ចទម្លុះទម្លាយអំពីយន្តការពិសេស ទាក់ទាញវិនិយោគក្រៅថវិកា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្សគុណភាពខ្ពស់ យកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលធ្វើជាកម្លាំងចលករចម្បង ធានាបញ្ហាសុខុមាលភាព អភិវឌ្ឍន៍វប្បធម៌-សង្គម រក្សាស្ថិរភាពការការពារប្រទេស សន្តិសុខលើភូមិសាស្រ្ត… ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការកំណើនឆ្នាំ ២០២៦ របស់ទីក្រុង។
បន្តត្រួតពិនិត្យ និងដោះស្រាយរាល់ការលំបាកដែលកើតមាន ក្នុងភាពជាក់ស្តែងក្នុងដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ យកភាពពេញចិត្តរបស់ប្រជាជន និងអាជីវកម្មធ្វើជាបន្ទាត់វាស់វែងគុណភាពដឹកនាំ។ ថ្នាក់ក្រុងនឹងម្ចាស់ការសម្រេចចិត្ត អនុវត្តនិងទទួលខុសត្រូវក្នុងដែនសមត្ថកិច្ច និងប្រភពធនធានដែលបានប្រគល់ជូន; ថ្នាក់ឃុំនឹងបម្រើប្រជាជននិងអាជីវកម្មដោយផ្ទាល់ ធានានីតិវិធីសាមញ្ញ រហ័សនិងងាយស្រួល។
គ្រប់ផ្នែក គ្រប់ថ្នាក់ត្រូវច្បាមទិសដៅរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សក្រុង ដើម្បីពិនិត្យនិងបំពេញបង្គ្រប់ផែនការរៀបចំផ្នែក វិស័យ សំដៅពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ភូមិភាគ ពិសេសគឺពង្រីកជាអតិបរមានូវធនធានដីធ្លី និងសមុទ្រ ដើម្បីអនុវត្តបណ្តាសំណង់ និងគម្រោងសំខាន់ៗ ទាញយកផលប្រកបដោយប្រសិទ្ធភាពនូវមូលនិធិដីរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋ ក្រោយពីរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ការប្រមូលថវិកាសម្រេចនិងលើសផែនការដែលបានប្រគល់។ ជម្រុញល្បឿនអនុវត្តរំដោះដីធ្លី ដោះស្រាយបណ្តាគម្រោងដែលដំណើរការយឺតយ៉ាវ នៅសេសសល់ អនុវត្តយ៉ាងម៉ឺងម៉ាត់បណ្តាសំណង់ និងគម្រោង បង្កើនល្បឿនរំសាយទុន វិនិយោគរដ្ឋ ធានាសម្រេចគុណភាព ត្រូវតាមពេលវេលានិងតាមសេចក្តីកំណត់ សំដៅជំរុញការអភិវឌ្ឍរបស់ទីក្រុង។
ស្នើប្រចាំការនៃក្រុមប្រឹក្សាប្រជាជន បណ្តាគណៈកម្មការនៃក្រុមប្រឹក្សាប្រជាជន បណ្តាក្រុមអ្នកតំណាង និងអ្នកតំណាងទាំងឡាយនៃក្រុមប្រឹក្សាប្រជាជនក្រុង បន្តពង្រីកតួនាទី ការទទួលខុសត្រូវ និងបង្កើនការត្រួតពិនិត្យលើការចាត់តាំងអនុវត្តបណ្តាសេចក្តីសម្រេចចិត្ត; ឧស្សាហ៍តាមដាន និងក្តាប់ស្ថានភាពជាក់ស្តែង ស្ដាប់មតិយោបល់របស់ម្ចាស់ឆ្នោត ដើម្បីផ្តល់អនុសាសន៍ និងដំណោះស្រាយបានទាន់ពេល សំដៅធានាបណ្តាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនក្រុងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
ជាមួយនឹងស្មារតីសាមគ្គី ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍អាជីវកម្ម និងប្រជាជនទីក្រុង; រួមជាមួយនឹងការចូលរួមយ៉ាងម៉ឺងម៉ាត់ពីគ្រប់ថ្នាក់ គ្រប់ផ្នែក និងការត្រួតពិនិត្យយ៉ាងដិតដល់ពីក្រុមប្រឹក្សាប្រជាជនក្រុង ក្រុមប្រឹក្សាប្រជាជនក្រុងជំនឿជាក់ថា បណ្តាសេចក្តីសម្រេចចិត្តដែលបានអនុម័តនឹងឆាប់បានស៊ីជម្រៅទៅក្នុងជីវភាព ក្លាយជាលទ្ធផលជាក់ស្តែង ផលិតផលជាក់ស្តែង និងផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន និងអាជីវកម្ម។ ឆ្លងតាមរយៈនោះ រួមចំណែកអនុវត្តជោគជ័យបណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគក្រុង អាណត្តិកាល ២០២៥-២០៣០៕
ធ្វីឃេ-វ៉ាន់តឹន