ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2026 - 10:44

ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទី​ក្រុង​កឹង​ធើនិង​ដៃ​គូ​ឥណ្ឌា​ 

ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​និង​បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ របស់​ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារ​ណ​រដ្ឋ​ឥណ្ឌា​ ប្រ​ចាំ​នៅ​វៀត​ណាម​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ក្នុង​បរិការណ៍​ដែល​វៀត​ណាម​និង​ឥណ្ឌា​ ប្រារព្ធ​ខួប​លើក​ទី​ ១០ នៃ​ការ​បង្កើត​ទំ​នាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ (២០១៦-២០២៦)។

ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារ​ណ​រដ្ឋ​ឥណ្ឌា​ ប្រ​ចាំ​នៅ​វៀត​ណាម​ លោក​ Tshering Wangchuk Sherpa ជូន​វត្ថុ​អនុ​ស្សាវ​រី​យ៍ដល់​លោក​ ឡេក្វាង​ទុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រតិ​ភូ​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ Tshering Wangchuk Sherpa ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារ​ណ​រដ្ឋ​ ឥណ្ឌា​ ប្រ​ចាំ​នៅ​វៀត​ណាម​។ ចូល​រួម​ក្នុង​ពិ​ធី​ទទួល​ជួប​នេះ​ មាន​លោក​ស្រី​ ង្វៀង​ធី​ង៉ុកឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើថត​រូប​អនុ​ស្សាវ​រី​យ៍ជា​មួយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Tshering Wangchuk Sherpa ។

នៅ​ក្នុង​ពិ​ធី​ទទួល​ជួប​ លោក​ ឡេក្វាង​ទុង​ បាន​បញ្ជាក់​ថា​ ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​និង​បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ របស់​ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធា​ រណ​រដ្ឋ​ឥណ្ឌា​ ប្រ​ចាំ​នៅ​វៀត​ណាម​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ក្នុង​បរិការណ៍​ដែល​ប្រ​ទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​លើក​ទី​ ១០ នៃ​ការ​បង្កើត​ទំ​នាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ (២០១៦​-២០២៦)។ ទំ​នាក់​ទំនង​មិត្ត​ភាព​ជា​ ប្រ​ពៃ​ណី​រវាង​ប្រ​ទេស​ទាំង​ពីរ​ ពិ​សេស​ក្រោយ​ ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ឥណ្ឌា​ របស់​លោក​អគ្គ​លេខា​បក្ស​ប្រ​ធាន​រដ្ឋ​ តូឡឹម​ បាន​បង្ក​កម្លាំង​ចលករ​ថ្មី​ បើក​ឱ​កាស​សហ​ប្រ​តិបត្តិ​ការ​ជាក់​ស្តែង​ជា​ច្រើន​រវាង​បណ្តា​ភូមិ​ភាគ​ដៃ​គូ​ និង​អា​ជីវ​កម្ម​នៃ​ភា​គី​ទាំង​ពីរ​។

ផ្ដល់​ព័ត៌​មាន​អំ​ពី​សក្តា​នុពល​និង​ឧត្តម​ភាព​របស់​ទី​ក្រុង​ លោក​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ទី​ក្រុង​ ឱ្យ​ដឹង​ ក្រោយ​ពេល​រៀប​ចំ​ឡើង​វិញ​នូវ​អង្គ​ភាព​រដ្ឋ​បាល​ ទី​ក្រុង​កឹង​ធើមាន​លំ​ហ​ធន​ធាន​និង​ឱ​កាស​អភិវឌ្ឍ​ន៍បន្ថែម​ទៀត​ ដោយ​ទំ​ហំ​សេដ្ឋ​កិច្ច​សម្រេច​បាន​ប្រ​មា​ណ​ ១៤ ពាន់​លាន​ដុល្លារ​អា​មេ​រិក​ បន្ត​បញ្ជាក់​ពី​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​កម្លាំង​ចលករ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទី​ក្រុង​មាន​ប្រៀប​ខ្លាំង​ខាង​ការ​ផលិត​កសិ​កម្ម​ កែ​ច្នៃ​កសិ​-ជល​ផល​ ពាណិជ្ជ​កម្ម​ ទេស​ចរណ៍​និង​ឡូ​ជី​ស្ទីក​ ព្រម​ទាំង​កំ​ពុង​តម្រង់​ទិស​អភិវឌ្ឍ​ន៍កសិ​កម្ម​បៃតង​ប្រ​កប​ដោយ​ចីរ​ភាព​ លើក​កម្ពស់​តម្លៃ​កែ​ច្នៃ​ និង​គុណ​ភាព​សេ​វា​កម្ម​។

លោក​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ វាយ​តម្លៃ​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទី​ក្រុង​កឹង​ធើ និង​បណ្តា​ដៃ​គូ​ឥណ្ឌា​ នៅ​មាន​លំ​ហ​សម្រាប់​អភិវឌ្ឍ​ន៍ជា​ច្រើន​។ ទី​ក្រុង​មាន​បំ​ណង​ចង់​ឱ្យ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារ​ណ​រដ្ឋ​ឥណ្ឌា​ប្រ​ចាំ​នៅ​វៀត​ណាម​ បន្ត​ធ្វើ​ជា​ស្ពាន​ចម្លង​ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការវិ​និយោគ​ពាណិជ្ជ​កម្ម​ ទេស​ចរណ៍​ អប់​រំ​-បណ្តុះ​បណ្តា​ល វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ និង​ការ​ដោះ​ដូរ​រវាង​ប្រ​ជា​ជន​និង​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ប្តេជ្ញា​បង្ក​លក្ខ​ណៈងាយ​ស្រួល​ ដើម្បី​ឱ្យ​អា​ជីវ​កម្ម​ អ្នក​វិនិយោគ​ឥណ្ឌា​ ស្វែង​យល់​ សហ​ការ​និង​អនុ​វត្ត​នូវ​គម្រោង​ស្រប​តាម​ទិស​ដៅ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Tshering Wangchuk Sherpa បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្តៅ​ពី​សំ​ណាក់​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ និង​ឱ្យ​ដឹង​ថា​ ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​នេះ​ គឺ​ដើម្បី​ស្វែង​យល់​ពី​សក្តា​នុពល​ និង​ឧត្តម​ភាព​របស់​ទី​ក្រុង​ តាម​រយៈ​នោះ​ កំ​ណត់​ទិស​ដៅ​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង​ ស្រប​តាម​តម្រូវ​ការ​និង​ឧត្តម​ភាព​ របស់​ភា​គី​ទាំង​ពីរ​។

តាម​ប្រ​សាសន៍​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Tshering Wangchuk Sherpa សេដ្ឋ​កិច្ច​និង​ពាណិជ្ជ​កម្ម​ បន្ត​ជា​សសរ​ស្តម្ភដ៏​សំ​ខាន់​ក្នុង​ទំ​នាក់​ទំនង​សហ​ប្រតិ​បត្តិ​ការ​វៀត​ណាម​-ឥណ្ឌា​។ ក្រៅ​ពី​នោះ​ វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ ទេស​ចរណ៍​ កសិ​កម្ម​ អប់​រំ​និង​ការ​ដោះ​ដូរ​ប្រ​ជា​ជន​ គឺ​ជា​វិស័យ​ដែល​មាន​លំ​ហ​សម្រាប់​អភិវឌ្ឍ​ន៍ជា​ច្រើន​។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​មាន​បំ​ណង​សហ​ការ​រៀប​ចំ​សិក្ខា​សា​លា​ជំ​រុញ​ទេស​ចរណ៍​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជា​មួយ​ទី​ក្រុង​កឹង​ធើ ភ្ជាប់​ទំ​នាក់​ទំនង​ទី​ក្រុង​ជា​មួយ​បណ្តា​ភូមិ​ភាគ​ និង​អា​ជីវ​កម្ម​ឥណ្ឌា​ក្នុង​វិស័យ​ទេស​ចរណ៍​ កសិ​កម្ម​និង​ការវិ​និយោគ។ លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ ចំ​ពោះ​មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនុក​ចិត្ត​ និង​ការ​ផ្សារ​ភ្ជាប់​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​ ព្រម​ទាំង​មាន​បំ​ណង​បន្ត​ជំ​រុញ​សកម្ម​ភាព​ដោះ​ដូរ​ប្រ​ជា​ជន​ វប្ប​ធម៌​ សិល្បៈ​ រួម​ចំណែក​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ទំ​នាក់​ទំនង​មិត្ត​ភាព​វៀត​ណាម​-ឥណ្ឌា៕

    ហុង​វឹង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ