(អ.ឡ)នាព្រឹកថ្ងៃទី២៦ ខែមិថុនា គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង បានចាត់តាំងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារត្រួតពិនិត្យ អង្កេតតាមដាននិងអនុវត្តវិន័យរបស់បក្សក្នុង៦ខែដើមឆ្នាំ ផ្សព្វផ្សាយភារកិច្ចការងារ៦ខែចុងឆ្នាំ ២០២៦។
កិច្ចប្រជុំនេះបានចាត់តាំងឡើងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ពីទីតាំងតភ្ជាប់បណ្តាញនៃគណៈកម្មាធិការបក្សទីក្រុង ដល់ទីតាំងភ្ជាប់ប្រព័ន្ធអនឡាញចំនួន១០៣កន្លែងនៃគណៈកម្មាធិការបក្សឃុំ សង្កាត់នៅក្នុងទីក្រុង។
អញ្ជើញចូលរួមនៅទីតាំងតភ្ជាប់បណ្តាញនៃគណៈកម្មាធិការបក្សទីក្រុង មានលោកដុងវាំងថាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ជាមួយនឹងតំណាងថ្នាក់ដឹកនាំគណៈកសាងបក្សនៃគណៈកម្មាធិការបក្សទីក្រុង ព្រមទាំងគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័ន អង្គភាពក្រោមឱវាទគណៈកម្មាធិការបក្សទីក្រុង។

អ្នកតំណាងចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្តាញសាលប្រជុំAនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង ក្នុង៦ខែដើមឆ្នាំ គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ផ្សព្វផ្សាយអនុវត្តល្អនូវការងារត្រួតពិនិត្យ អង្កេតតាមដាននិងអនុវត្តវិន័យរបស់បក្ស។
ក្នុងនោះ បានធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ចេញផែនការត្រួតពិនិត្យនិងអង្កេតតាមដាន ឆ្នាំ២០២៦ រួមមាន១២ខ្លឹមសារ (ខ្លឹមសារត្រួតពិនិត្យចំនួន៦ ខ្លឹមសារអង្កេតតាមដានចំនួន៦) បានចាត់ក្រុមត្រួតពិនិត្យនិងអង្កេតតាមដាន៣៩/៦៨ក្រុម ចំពោះអង្គការបក្សចំនួន១៣៣។
គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុងដាក់ចេញផែនការត្រួតពិនិត្យនិងអង្កេតតាមដានលើខ្លឹមសារចំនួន៧(ខ្លឹមសារត្រួតពិនិត្យចំនួន៣ ខ្លឹមសារអង្កេតតាមដានចំនួន៤) បានចាត់ក្រុមត្រួតពិនិត្យនិងអង្កេតតាមដានចំនួន១៥/២៧ក្រុម ចំពោះអង្គការបក្សចំនួន១៥។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក៏បានធ្វើការត្រួតពិនិត្យតាមប្រធានបទចំពោះអង្គការបក្សចំនួន១៤០និងបក្ខជន៤៨៦រូប។
តាមរយៈការត្រួតពិនិត្យ បានសនិ្នដានថា មានអង្គការបក្សចំនួន១៤នៅមានចំណុចខ្វះចន្លោះ បានតម្រូវឱ្យធ្វើការដកបទពិសោធន៍។ គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ បានត្រួតពិនិត្យអង្គការបក្សចំនួន៧២ និងបានសន្និដ្ឋានថា មានអង្គការបក្សចំនួន២២នៅមានចំណុចខ្វះចន្លោះនិងតម្រូវឱ្យធ្វើការដកបទពិសោធន៍។

ថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង ដឹកនាំកិច្ចពិភាក្សា។
តាមរយៈការត្រួតពិនិត្យនិងអង្កេតតាមដាន ក្នុង៦ខែដើមឆ្នាំ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ បានអនុវត្តពិន័យអង្គការបក្សចំនួន៥ និងបក្ខជន១០៥រូប ដែលប្រព្រឹត្តល្មើសលើការអនុវត្តសេចក្តីសម្រេចចិត្ត បទបញ្ជា បទប្បញត្តិ សេចក្តីសន្និដ្ឋានរបស់បក្សនិងច្បាប់របស់រដ្ឋ ប្រការដែលបក្ខជនមិនត្រូវធ្វើ ខ្វះការទទួលខុសត្រូវធ្វេសប្រហែសក្នុងការដឹកនាំគ្រប់គ្រង លក្ខណសម្បត្តិសីលធម៌រស់នៅ ពុករលួយ មានចេតនាធ្វើឱ្យខុស បំពានលើគោលការណ៍ប្រជាធិបតេយ្យ...។

លោកដុងវាំងថាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការណ៍ក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោកដុងវាំងថាញ់ សំណូមពរ នាពេលខាងមុខ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ បន្តការចាត់តាំងផ្សព្វផ្សាយ អនុវត្តផែនការត្រួតពិនិត្យនិងអង្កេតតាមដាន ឆ្នាំ២០២៦ បង្កើនកិច្ចសហប្រតិបត្តិការព្រមៗគ្នារវាងគណៈកម្មាធិការត្រួតពិនិត្យនិងអង្គការបក្ស ស្ថាប័ន អង្គភាពក្នុងការអនុវត្តភារកិច្ច ដើម្បីលើកកម្ពស់សុពលភាព ប្រសិទ្ធភាពនៃការងារត្រួតពិនិត្យ អង្កេតតាមដាននិងការអនុវត្តវិន័យរបស់បក្ស។ លើកកម្ពស់ការយល់ដឹង តួនាទី ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ក្នុងការដឹកនាំ ចង្អុលការផ្សព្វផ្សាយនិងចាត់តាំងអនុវត្តការងារត្រួតពិនិត្យ អង្កេតតាមដាននិងការអនុវត្តវិន័យរបស់បក្ស ផ្សារភ្ជាប់នឹងការទទួលខុសត្រូវធ្វើជាគំរូនិងអនុវត្តប្រការដែលបក្ខជនមិនត្រូវធ្វើ។ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ ដើម្បីក្តោបក្តាប់ស្ថានភាព ប្រទះឃើញ បង្ការទប់ស្កាត់និងព្រមានរាល់ចំណុចខ្វះចន្លោះ កំហុសរបស់អង្គការបក្សនិងបក្ខជន។

លោកដុងវាំងថាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សំណូមពរដល់គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់របស់ទីក្រុង បន្តការចាត់តាំងផ្សព្វផ្សាយអនុវត្តផែនការត្រួតពិនិត្យនិងអង្កេតតាមដាន ឆ្នាំ២០២៦។
| អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង សំណូមពរគណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង ធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដើម្បីប្រកាសសេចក្តីសន្និដ្ឋាននៃការអង្កេតតាមដានឱ្យបានឆាប់តាមសេចក្តីកំណត់ ព្រមទាំងដាស់តឿនអង្គការបក្សដែលបានត្រួតពិនិត្យ ប្រញាប់កសាងផែនការជម្នះចំណុចខ្វះចន្លោះដែលបានដាក់ចេញ។ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ គប្បីបន្តការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ១១-NQ/TU ចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សទីក្រុង អំពីការលើកកម្ពស់លក្ខណៈសុពលភាព ប្រសិទ្ធភាពចំពោះការងារត្រួតពិនិត្យ អង្កេតតាមដាននិងការអនុវត្តវិន័យក្នុងបក្ស របស់គណៈកម្មាធិការបក្សនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់៕ |
អាញយុង-មុនី