23/06/2026 - 09:51

ផ្ដើម​ពី​ប្រ​ភព​ទុន​អនុ​គ្រោះ រហូត​ដល់​ទម្រង់​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព​ 

ប្រ​ភព​ទុន​ឥណ​ទាន​អនុ​គ្រោះ បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​សំ​ខាន់ ជួយ​ឱ្យ​គ្រួ​សារ​មា​មីង​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ មាន​លក្ខណៈ​អភិវឌ្ឍ​ការ​ផលិត លំ​នឹង​ជីវ​ភាព​និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

បង​ស្រី​លីវ​ធី​បេន នៅ​ភូមិ​បើ​ដឹប ឃុំ​តាយ​វ៉ាំង អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្ដើម​ពី​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោលន​យោ​បាយ​សង្គម។

រយៈ​ពេល​កន្លង កម្ម​វិធី​បុល​ទុន​ឥណ​ទាន​អនុ​គ្រោះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​និង​ចំ​មុខ​សញ្ញា ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ឱ​កាស​វិនិ​យោគ​លើ​ការ​ផលិត ចិញ្ចឹម​សត្វ ដាំ​ដុះ និង​ការ​លក់​ដូរ​តូច​តាច។ យោង​តាម​ស្ថិតិ ចាប់​ពី​ឆ្នាំ ២០២២ មក​ទល់​បច្ចុប្បន្ន មាន​គ្រួ​សារ​មា​មីង​ជាង ៥០.​០០០ លើក បាន​ទទួល​ទុន​ឥណ​ទាន​អនុ​គ្រោះ ដោយ​ប្រ​ភព​ទុន​សរុប​រាប់​ពាន់​លាន​ដុង ដើម្បី​វិនិ​យោគ​លើ​ការ​ផលិត​និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល។

តួ​យ៉ាង​ដូច​គ្រួ​សា​របង​ស្រី លីវ​ធី​បេន នៅ​ភូមិ​បើ​ដឹប ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ។ ពី​មុន គ្រួ​សារ​បង​ស្រី​ជួប​ការ​លំ​បាក​ដោយ​សារ​ខ្វះ​ដើម​ទុន ក្រោយ​ពី​បាន​ឧបត្ថម្ភ​បុល​ទុន ២០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​បង​ស្រី​បាន​កែ​ប្រែ​ដី​ជាង ២ កុង សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ មាន​ដូច​ខ្ទឹម​ស្លឹក និង​ត្រ​ឡាច​ជា​ដើម។ អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម ម្ចាស់​ការ​រៀន​សូត្រ និង​អនុ​វត្ត​បច្ចេក​ទេស​ដាំ​ដុះ​សម​ស្រប ចម្ការ​បន្លែ​របស់​បង​ស្រី​លូត​លាស់​ល្អ និង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ជា​ប្រ​ចាំ។ បង​ស្រី​បេន សំ​ណេះ​សំ​ណាល៖ “មាន​ដើម​ទុន ខ្ញុំ​ចាប់​ផ្តើម​ដាំ​ខ្ទឹម​ស្លឹក​និង​ត្រ​ឡាច។ អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល និង​ការ​ថែ​ទាំ​បន្លែ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស ដំ​ណាំ​លូត​លាស់​ល្អ និង​ផ្តល់​ទិន្ន​ផល​ខ្ពស់។ ហេតុ​នោះ គ្រួ​សារ​ខ្ញុំ​មាន​ចំ​ណូល​លំ​នឹង​ជាង​មុន ជីវ​ភាព​រស់​នៅ​ក៏​បាន​កែ​លម្អ​ជា​បណ្តើរៗ”។

មិន​ត្រឹម​តែ​គ្រួ​សា​របង​ស្រី​បេន​នោះ​ទេ មាន​គ្រួ​សារ​ជា​ច្រើន​ទៀត​ក៏​បាន​ទាញ​យក​ផល​ពី​ប្រ​ភព​ទុន​បុល​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ចាប់​ពី​ការ​ចិញ្ចឹម​សត្វ​ដល់​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ និង​ការ​លក់​ដូរ​តូច​តាច... បណ្តា​ទម្រង់​ទាំង​នេះ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព។ អ្វី​ដែល​សំ​ខាន់​បំ​ផុត​គឺ​ប្រ​ភព​ទុន​អនុ​គ្រោះ​បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ក្នុង​ការ​ផលិត មោះ​មុត​ក្នុង​ការ​ប្រ​កប​របរ​រក​ស៊ី​និង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ។

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឥណ​ទាន​គោល​ន​យោ​បាយ​នៅ​ទាំង​រួម​ចំ​ណែក​ធានា​សុខុ​មាល​ភាព​សង្គម។ សិស្ស និស្សិត​ដែល​មាន​ជីវ​ភាព​លំ បាក​ជា​ច្រើន​រូប​ក៏​បាន​ជំ​រុញ​ដំ​ណើរ​ទៅ​សា​លា​ រី​ឯ​ពល​ករ​ជា​ច្រើន​បាន​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​បង្ក​ការ​ងារ​ធ្វើ​ដោយ​ខ្លួន​ឯង និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ តាម​រយៈ​នោះ មិន​ត្រឹម​តែ​ជីវ​ភាព​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឱ​កាស​សិក្សា​រៀន​សូត្រ និង​ការ​ងារ​ធ្វើ​របស់​ប្រ​ជា​ជន​ក៏​ត្រូវ​បាន​លើក​កម្ពស់​ផង​ដែរ។

តាម​ប្រ​សាសន៍​លោក​ត្រឹង​ខាក់​ទ្រុង អនុ​ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ថា៖ ឥណ​ទាន​អនុ​គ្រោះ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ។ ប្រ​ភព​ទុន​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​លក្ខណៈ​ផលិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​កម្លាំង​ជំ​រុញ​ផ្លាស់​ប្តូរ​របរ​ចិញ្ចឹម​ជីវិត និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល។ នា​ពេល​ខាង​មុខ ភូមិ​ភាគ​នឹង​បន្ត​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​នូវ​កម្ម​វិធី​ឥណ​ទាន ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ណែ​នាំ​បច្ចេក​ទេស ដើម្បី​ជួយ​ឱ្យ​មា​មីង​ប្រើ​ប្រាស់​ដើម​ទុន ចំ​គោល​ដៅ និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​យូរ​អង្វែង៕

                                      ហុង​ទើ - ថាច់ធី​

ចែករំលែកអត្ថបទ