(អ.ឡ) - លោកទ្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានតម្រូវឱ្យបណ្តាអង្គភាពម៉ឺងម៉ាត់ជ្រួតជ្រាប និងផ្សព្វផ្សាយអនុវត្តបានពេញលេញនូវរាល់ខ្លឹមសារក្នុងសេចក្តីប្រកាសសន្និដ្ឋានការត្រួតពិនិត្យ ព្រមទាំងចាត់ទុកនេះជាភារកិច្ចស្នូលត្រូវប្រមូលផ្តុំដឹកនាំ ចង្អុលការក្នុងពេលខាងមុខ។
ព្រឹកថ្ងៃទី ២២ ខែមិថុនា លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងជាប្រធានក្រុមត្រួតពិនិត្យលេខ ៥៩៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសន្និដ្ឋានការត្រួតពិនិត្យចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាទីក្រុង និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាឃុំ សង្កាត់៖ តឹងអាង និញកេវ កៃខេ ត្រឹងដេ គូឡាវយ៉ុង អាងថាញ អំពីការអនុវត្តភារកិច្ចស្នូលក្នុងពេលកន្លង។ អញ្ជើញចូលរួមមានបណ្តាសមាជិកនៃក្រុមត្រួតពិនិត្យលេខ ៥៩៥។

លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សយោធាទីក្រុង ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យ ឆ្លងតាមវគ្គត្រួតពិនិត្យបង្ហាញថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាទីក្រុងនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាឃុំ សង្កាត់ បានដឹកនាំ ចង្អុលការ ចាត់តាំងស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប ឃោសនា និងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ និងបក្ខភាគគ្រប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០ ដោយម៉ឺងម៉ាត់និងទាន់ពេល។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាទីក្រុង និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាឃុំ សង្កាត់ បានចង្អុលការចាត់តាំងនិងសកម្មភាពរបស់បណ្ដាស្ថាប័ន អង្គភាពពេលដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់អនុវត្តល្អការពិនិត្យ វាយតម្លៃ រៀបចំណាត់ថ្នាក់គុណភាពអង្គការចាត់តាំងបក្ស បក្ខជន និងសមូហភាព បុគ្គលកម្មាភិបាលដឹកនាំ គ្រប់គ្រងបណ្តាថ្នាក់ ព្រមទាំងរាល់លិខិតបទដ្ឋានពាក់ព័ន្ធ។
ទន្ទឹមនឹងលទ្ធផលសម្រេចបាន ក្រុមត្រួតពិនិត្យក៏បានចង្អុលបង្ហាញនូវចំណុចខ្វះចន្លោះមួយចំនួនដែលត្រូវកែលម្អ។ ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាទីក្រុង សកម្មភាពឃោសនាមួយចំនួននៅមានលក្ខណៈបញ្ចូលគ្នា មិនទាន់សម្បូរបែបពិតប្រាកដ ឯការតាមដានវាយតម្លៃប្រសិទ្ធភាពក្រោយពេលរៀនសូត្រមិនទាន់មានតួលេខច្បាស់លាស់។ ម្យ៉ាងទៀត នៅមានការត្រួតគ្នានូវភារកិច្ចក្នុងកិច្ចចង្អុលការ ដឹកនាំនៃគណៈបញ្ជាការការពារតំបន់ជាមួយនឹងគណៈបញ្ជាការយោធាថ្នាក់ឃុំ។ ការបែងចែកការទទួលខុសត្រូវរវាងគណៈបញ្ជាការការពារតំបន់ជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគថ្នាក់ឃុំមិនទាន់ច្បាស់លាស់ ហើយការចាត់តាំងក្របខ័ណ្ឌស្ថាប័នយោធានៅខ្វះមុខតំណែងជាច្រើនបើប្រៀបនឹងតម្រូវការជាក់ស្តែង។
ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាឃុំ សង្កាត់ កម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ គប្បីកំណត់ពេលវេលាច្បាស់លាស់ និងប្រភពធនធានអនុវត្ត។ សាខាបក្សមួយចំនួនធ្វើឱ្យជាក់ស្ដែងសេចក្តីសម្រេចចិត្តនៅយឺតយ៉ាវ ខ្លឹមសារមិនទាន់ជិតដិតនឹងភាពជាក់ស្តែង ការងារឃោសនាសេចក្តីសម្រេចចិត្តមិនទាន់សម្បូរបែបនិងជាប្រចាំ។ វិស័យមួយចំនួននៅខ្វះធនធានមនុស្សមានវិជ្ជាជីវៈ ជាពិសេសគឺការវិនិយោគកសាង គ្រប់គ្រងគម្រោង គ្រប់គ្រងនគរូបនីយកម្ម និងផ្លាសប្ដូរឌីជីថល។ ល្បឿនកំណើនសេដ្ឋកិច្ចរបស់អង្គភាពមួយចំនួនមិនទាន់សម្រេចតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលដ្ឋានទិន្នន័យ និងកម្រិតតភ្ជាប់រវាងបណ្តាប្រព័ន្ធនៅមិនទាន់ព្រមៗគ្នា ព្រមទាំងផ្នែកទន់ ប្រប្រព័ន្ធប្រើប្រាស់រួមមួយចំនួនដំណើរការមិនទាន់នឹងនរ។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងជាប្រធានក្រុមត្រួតពិនិត្យ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងការណ៍បញ្ចប់កិច្ចប្រជុំ លោកទ្រឿងកាញ់ត្វៀង បានសំណូមពរបណ្តាអង្គភាពត្រូវម៉ឺងម៉ាត់ជ្រួតជ្រាបនិងផ្សព្វផ្សាយអនុវត្តឱ្យបានគ្រប់សព្វរាល់ខ្លឹមសារក្នុងសេចក្តីប្រកាសសន្និដ្ឋានការត្រួតពិនិត្យ ព្រមទាំងចាត់ទុកនេះជាភារកិច្ចស្នូលដែលត្រូវប្រមូលផ្តុំដឹកនាំ ចង្អុលការក្នុងពេលខាងមុខ។ បណ្តាអង្គភាពត្រូវប្រញាប់កសាងផែនការកែលម្អរាល់ចំណុចខ្វះខាតដែលបានចង្អុលបង្ហាញ។ ផែនការកែលម្អត្រូវតែជាក់ស្តែង ខ្លឹមសារការងារច្បាស់លាស់ ដំណោះស្រាយអនុវត្ត ព្រមទាំងបែងចែកការទទួលខុសត្រូវដល់សមូហភាព បុគ្គលម្នាក់ៗ ដោយកំណត់ពេលវេលាអនុវត្តសម្រេចច្បាស់លាស់ និងលទ្ធផលដែលសម្រេចបាន។ មនត្រូវទុកឱ្យមានស្ថានភាពកសាងផែនការគ្រាន់តែជាបែបបទរួមៗ ឬយឺតយ៉ាវក្នុងការផ្សព្វផ្សាយអនុវត្ត។ តាមរយៈនោះ ត្រូវបង្កើនការត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តផែនការកែលម្អ ព្រមទាំងត្រួតពិនិត្យឡើងវិញជាប្រចាំ និងវាយតម្លៃលទ្ធផលអនុវត្ត ដើម្បីកែសម្រួល បំពេញបន្ថែមដំណោះស្រាយឱ្យបានសមស្រប ដោយធានារាល់ចំណុចខ្វះចន្លោះត្រូវបានកែលម្អពិតប្រាកដនិងមានប្រសិទ្ធភាព៕
អាញយ៉ុង - ថាច់ធី