ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2026 - 20:52

ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​សំ​ខាន់ៗ ៥ក្រុម​ អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ដាក់​ឱ្យ​ប្រើ​ផែន​ការ​លេខ ២៦៨/KH-UBND ដើម្បី​ចាត់​តាំង​អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ឡេ​មិញ​ហឹង​ ក្នុង​ឱ​កាស​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។

ទី​ក្រុង​កឹង​ធើ ប្តូរ​ផ្តាច់​កែ​លម្អ​បរិស្ថាន​វិនិ​យោគ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន ជំ​រុញ​ផ្តើម​អា​ជីព។ ក្នុង​រូប​ថត​៖ អ្នក​តំ​ណាង​ទស្សនា​ផលិត​ផល​ផ្តើម​អា​ជីព​របស់​សម្ព័ន្ធ​យុវ​ជន និង​និស្សិត​នៅ​សា​កល​វិទ្យា​ល័យ FPT - សាខា​កឹង​ធើ។

តាម​រយៈ​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ដាក់​ចេញ​ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​សំ​ខាន់ៗ​ចំ​នួន​៥​ក្រុម​ ដើម្បី​អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។ ចំ​ពោះ​ក្រុម​ដំ​ណោះ​ស្រាយ​អំ​ពី​ចង្អុល​ការ​ដឹក​នាំ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បា​នប​ញ្ជ្រាប និង​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា ម៉ឺង​ម៉ាត់ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស សេច​ក្តី​សម្រេច​ចិត្ត និង​សេច​ក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម ការិយា​ល័យ​នយោ​បាយ គណៈ​លេខា​ រដ្ឋ​សភា​ ពិ​សេស​គឺ​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​ការិយា​ល័យ​នយោ​បាយ​; ម្ចាស់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ បំ​ពេញ​បន្ថែម និង​ធ្វើ​បច្ចុប្បន្ន​ភាព​ផែន​ការ​របស់​ទី​ក្រុង​ ធានា​ឯក​ភាព​ជា​មួយ​នឹង​ផែន​ការ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​គម្រោង​ផែន​ការ​ជាតិ; ពន្លឿន​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ កែ​សម្រួល​ផែន​ការ​កំ​ណើន​តាម​ផ្នែក វិស័យ និង​ភូមិ​ភាគ។

អំ​ពី​ការវិ​និយោគ​របស់​រដ្ឋ​ ទាក់​ទាញ​វិនិយោគ និង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ទី​ក្រុង​បាន​ពន្លឿនក​សាង​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​វិនិ​យោគ​របស់​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល​ ២០២៦ - ២០៣០ វាយ​តម្លៃ​ប្រ​សិទ្ធ​ភាព​វិនិ​យោគ​មុន​ពេល​បែង​ចែក​ដើម​ទុន​ និង​បន្ថយ​ទាប​បំ​ផុត​ ៣០% នៃ​ចំ​នួន​គម្រោង​បើ​ប្រៀប​នឹង​ដំ​ណាក់​កាល ២០២១ - ២០២៥។ ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​នៃ​គម្រោង​គមនា​គមន៍​ចង​សម្ព័ន្ធ​តំ​បន់​៖ ប្រ​ព័ន្ធ​កំ​ពង់​ផែ​សមុទ្រ​អន្តរ​ជាតិ​ត្រឹង​ដេ ផ្លូវ​រថ​ភ្លើង​តភ្ជាប់​ទី​ក្រុង​ហូជី​មិញ - កឹង​ធើ ផ្លូវ​ល្បឿន​លឿន​ចូវដុក - កឹង​ធើ - សុក​ត្រាំង​ និង​ផ្លូវ​ខ្សែ​ក្រ​វាត់​ខាង​លិច។

ចំ​ពោះ​ក្រុម​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​អំ​ពី​អភិវឌ្ឍ​លើ​ផ្នែក​និង​វិស័យ​សំ​ខាន់ៗ ទី​ក្រុង​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​គម្រោង​ដោយ​ទ្រង់​ទ្រាយ​ធំ​ បង្កើន​អត្រា​បំ​ពេញ​ឱ្យ​អស់​មណ្ឌល​ឧស្សាហ​កម្ម​ដែល​មាន​ស្រាប់ និង​ពន្លឿន​ទាញ​យក​ផល​មណ្ឌល​ឧស្សាហ​កម្ម​ថ្មី​; តម្រង់​ទិសក​សាង​ទី​ក្រុង​កឹង​ធើ​ជា​មជ្ឈមណ្ឌល​កែ​ច្នៃ​ស៊ី​ជម្រៅ បង្កើន​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​កសិកម្ម​ ផ្តល់​អាទិ​ភាព​ថែ​រក្សា​ធន​ធាន​ដី​ធ្វើ​ស្រែ​ ដើម្បី​ធានា​សន្តិ​សុខ​ស្បៀង​អា​ហារ​។ ចំ​ពោះ​ក្រុម​ដំ​ណោះ​ស្រាយ​អំ​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ប្តូរ​ឌីជី​ថល សុខាភិបាល​ និង​អប់​រំ​ ទី​ក្រុង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/TW ចុះ​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ ឆ្នាំ ២០២៤ របស់​ការិយា​ល័យ​នយោ​បាយ អំ​ពី​ភាព​លោត​ផ្លោះ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ កសាង​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​តភ្ជាប់​ជា​មួយ​ជាតិ និង​ចែក​រំលែក​ទិន្នន័យ​វិស័យ​រដ្ឋ​ដល់​វិស័យ​ឯក​ជន។

អំ​ពី​ភារ​កិច្ច​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង វិនិច្ឆ័យ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​នៅ​សល់ កំ​ណែ​ទម្រង់​រដ្ឋ​បាល និង​សុខុ​មាល​ភាព​សង្គម គណៈ​ ផ្នែក​គ្រប់​ថ្នាក់​បន្ត​ត្រួត​ពិ​និត្យ ចាត់​តាំង បណ្តុះ​បណ្តាល​កម្មា​ភិបាល និង​កង​ជួរ​បុគ្គ​លិក​មិន​ជំ​នាញ​ការ​ថ្នាក់​ឃុំ ធា​នា​ប្រ​ព័ន្ធ​ចាត់​តាំង​ដំណើរ​ការ​ស្ថេរ​ភាព និង​មាន​ប្រ​សិទ្ធ​ភាព​។ ប្តូរ​ផ្តាច់​កាត់​បន្ថយ​បែប​បទ​រដ្ឋ​បាល  កែ​លម្អ​បរិស្ថាន​វិនិ​យោគ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន និង​ជំ​រុញ​ផ្តើម​អា​ជីព​; អនុ​វត្ត​បាន​ល្អ​នូវ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម ជន​ជាតិ សាសនា និង​ធានា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម៕

ក្វឹក​ថា​យ - វិមាន​

ចែករំលែកអត្ថបទ