តាមការគ្រោងទុកក្នុងខែឧសភា ឆ្នាំ២០២៦ ទីក្រុងកឹងធើ មានគម្រោងចំនួន ២ ដែលមានសមត្ថភាពគ្រប់លក្ខណៈបើកការដ្ឋានសាងសង់ អំណរពិធីខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ គឺគម្រោងរោងចក្រអគ្គិសនីដោយថាមពលខ្យល់សុកត្រាំង៤ និងគម្រោងសង់លំនៅឋានជូនកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជន។
ថ្ងៃទី ៨ ខែឧសភា លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចធ្វើការជាមួយបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធអំពីសំណង់ផ្សេងៗ និងគម្រោងត្រៀមបើកការដ្ឋានសាងសង់នាឱកាសពិធីខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៦)។
តាមមន្ទីរសាងសង់ទីក្រុងកឹងធើ ឆ្លងតាមរយៈការបូកសរុបរបាយការណ៍ពីអង្គភាពនានា មានសំណង់ចំនួន ១ និងគម្រោងដែលមានសមត្ថភាពគ្រប់លក្ខណៈបើកការដ្ឋានសាងសង់នាឱកាសថ្ងៃ ១៩ ខែឧសភា អំណរខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ គឺគម្រោងរោងចក្រអគ្គិសនីដោយថាមពលខ្យល់សុកត្រាំង ៤ របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគថាមពលសុកត្រាំង១; សំណង់ គម្រោងចំនួន ១ ដែលមានសមត្ថភាពគ្រប់លក្ខណៈបើកការដ្ឋានសាងសង់ក្នុងខែឧសភា គឺគម្រោងសង់លំនៅឋានជូនកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជនរបស់ក្រុមហ៊ុនភាគហ៊ុន CP វិនិយោគនិងអភិវឌ្ឍន៍លំនៅឋានKVG។
មានសំណង់ និងគម្រោងចំនួន ២ ដែលមិនគ្រប់លក្ខណៈបើកការដ្ឋានសាងសង់ អំណរពិធីខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ គឺគម្រោងព្រលាន Golf កោងអូវ របស់ក្រុមហ៊ុនភាគហ៊ុន Vinpearl និងគម្រោងវាយោអគ្គិសនីរបស់ក្រុមហ៊ុនភាគហ៊ុន វាយោអគ្គិសនីភូកឿង។

លោកត្រឿងកាញ់ត្វៀង ថ្លែងការណ៍ក្នុងពិធីធ្វើការ។
ក្នុងនោះ គម្រោងរោងចក្រអគ្គិសនីដោយថាមពលខ្យល់សុកត្រាំង ៤ កសាងនៅសង្កាត់វិញចូវ កម្លាំងថាមពល ៣៥០ MW សរុបទុនវិនិយោគ ១៤.៥០០ ពាន់លានដុង; ម្ចាស់វិនិយោគកំពុងផ្សព្វផ្សាយនូវបែបបទចុងក្រោយ ដើម្បីឆ្លើយតបគ្រប់លក្ខណៈបើកការដ្ឋានសាងសង់ក្នុងខែឧសភា ឆ្នាំ ២០២៦ នេះ។
គម្រោងសង់លំនៅឋានជូនកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជន កសាងនៅលេខ ៦៦ ផ្លូវបដិវត្តន៍ខែសីហា សង្កាត់កាយខេ; ម្ចាស់វិនិយោគគ្រោងនឹងបើកការដ្ឋានសាងសង់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ក្រោយពីសម្រេចរួចរាល់នីតិវិធី។
ថ្លែងការណ៍ក្នុងពិធីធ្វើការ លោកត្រឿងកាញ់ត្វៀង សង្កត់ធ្ងន់៖ មន្ទីរសាងសង់របាយការណ៍ មានគម្រោងចំនួន ៤ បានពិនិត្យឡើងវិញ គោលការណ៍បើកការដ្ឋានសាងសង់ត្រូវធានាលំដាប់លំដោយបែបបទ និងបទប្បញ្ញត្តិនៃច្បាប់។ ម្ចាស់វិនិយោគប្តេជ្ញាចិត្ត សហការជាមួយរដ្ឋអំណាច ដើម្បីបើកការដ្ឋានផ្សព្វផ្សាយអនុវត្តគម្រោង។ ចំពោះរោងចក្រដោយថាមពលខ្យល់សុកត្រាំង ៤ ដែលមានសមត្ថភាពបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែឧសភា និងគម្រោងវាយោអគ្គិសនីរបស់ក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីភូកឿង ប្រសិនបើសហការល្អក៏អាចនឹងទាន់ពេលបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែឧសភាផងដែរ; ស្នើបណ្តាមន្ទីរ ផ្នែកជំនួយ ធ្វើឱ្យសុក្រឹតបែបបទ នីតិវិធីសម្រាប់គម្រោងវាយោអគ្គិសនីទាំង ២ នេះ។ គម្រោងសង់លំនៅឋានជូនកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជន ឯកភាពបើកការដ្ឋានសាងសង់ក្នុងខែឧសភា ឆ្នាំ២០២៦។
អាញខ្វា - លីសៀ