ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

30/03/2026 - 16:21

-សន្និ​បាត​លើក​ទី ២ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី XIV៖

ឯក​ភាព​ខ្ពស់​លើ​បញ្ហា​ធំៗ និង​សំ​ខាន់ៗ 

ក្រោយ​រយៈ​ពេល ៣ ថ្ងៃ​ការ​ធ្វើ​ការ​យ៉ាង​ម​មា​ញឹក ម៉ឺង​ម៉ាត់ ទទួល​ខុស​ត្រូវ ប្រ​ជា​ធិប​តេយ្យ​និងស៊ី​ជម្រៅ សន្និ​បាត​លើក​ទី ២ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី XIV បាន​បញ្ចប់ រាល់​ខ្លឹម​សារ​និង​កម្ម​វិធី​ដែល​បាន​គ្រោង​ទុក ហើយ​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​មី​នា នៅ​រដ្ឋ​ធា​នី​ហា​ណូយ។ អគ្គ​លេខា​បក្ស តូ ឡឹម បាន​អញ្ជើញ​ធ្វើ​ជា​អធិប​តី​និង​ថ្លែង​ការណ៍​បិទ​អង្គ​សន្និ​បាត។

មជ្ឈិម​បាន​ឯក​ភាព​យ៉ាង​ខ្ពស់​ចំ​ពោះ​បញ្ហា​ធំៗ និង​សំ​ខាន់ៗ​របស់​បក្ស​និង​ប្រ​ទេស​ជាតិ ជា​ពិ​សេស គឺ​ក្រុម​ខ្លឹម​សារ​អំ​ពី​ការ​ងារ​ចាត់​តាំង​កម្មា​ភិបាល និង​បណ្តា​បទ​បញ្ញត្តិ​គ្រឹះ​របស់​បក្ស។

អគ្គ​លេខា​បក្ស តូ ឡឹម បាន​អញ្ជើញ​ជា​អធិប​តី និង​ថ្លែង​ការណ៍​បិទ​អង្គ​សន្និ​បាត។

*មិន​ងាក​រេ “ប្រ​កាន់​ខ្ជាប់​គោល​ការណ៍​បួន​យ៉ាង” អំ​ពី​នយោ​បាយ និង​សតិ​អា​រម្មណ៍

ថ្លែង​បិទ​អង្គ​សន្និ​បាត អគ្គ​លេខា​បក្ស តូ ឡឹម បាន​សង្កត់​ធ្ងន់​អំ​ពី​ការ​ងារ​នយោ​បាយ និង​សតិ​អា​រម្មណ៍ ក្នុង​បក្ស ការ​កសាង​បក្ស​អំ​ពី​នយោ​បាយ និង​សតិ​អា​រម្មណ៍​ក្នុង​ដំ​ណាក់​កាល​ថ្មី គប្បី​បន្ត​យក​ចិត្ត​ទុក​ដាក់​និង​ពង្រឹង បង្កើត​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព លក្ខណៈ​ឈាន​មុខ លក្ខណៈ​ប្រ​យុទ្ធ និង​សមត្ថ​ភាព​ដឹក​នាំ កាន់​អំ​ណាច​របស់​បក្ស។

អគ្គ​លេខា​បក្ស​បាន​ស្នើ​ឱ្យ​កម្មា​ភិបាល បក្ខ​ជន ក្នុង​ទូ​ទាំង​បក្ស បន្ត​ជ្រួត​ជ្រាប​យ៉ាង​ស៊ី​ជម្រៅ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​មិន​ងាក​រេ “ប្រ​កាន់​ខ្ជាប់​គោល​ការណ៍​បួន​យ៉ាង” អំ​ពី​នយោ​បាយ​និង​សតិ​អា​រម្មណ៍។ នោះ​គឺ៖ ប្រ​កាន់​ខ្ជាប់ អនុ​វត្ត​និង​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​នូវ​លទ្ធិ​ម៉ាក្ស​-លេ​នីន និង​សតិ​អា​រម្មណ៍​ហូ​ជី​មិញ; ប្រ​កាន់​ខ្ជាប់​ទិស​ដៅ​ឯក​រាជ្យ​ប្រ​ជា​ជាតិ​និង​សង្គម​និយម; ប្រ​កាន់​ខ្ជាប់​មា​គ៌ា​ផ្លាស់​ថ្មី​របស់​បក្ស; ប្រ​កាន់​ខ្ជាប់​នូវ​រាល់​គោល​ការណ៍​ចាត់​តាំង​និង​សកម្ម​ភាព​របស់​បក្ស ដើម្បី​កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម​ឱ្យ​បាន​រឹង​មាំ។

ចំ​ពោះ​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច “តួ​លេខ​ពីរ​ខ្ទង់” អគ្គ​លេខា​បក្ស​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទាម​ទារ​ផ្តើម​ពី​តម្រូវ​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី និង​សេចក្តី​ប្រាថ្នា​ឈាន​ឡើងនៃ​ប្រ​ជា​ជាតិ​ទាំង​មូល; មិន​ទទួល​យក​កំ​ណើន​ទាប; ត្រូវ​អំ​ណត់​ព្យា​យាម​អនុ​វត្ត​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់ ចីរ​ភាព និង​ជាក់​ស្តែង។

ហេតុ​ដូច្នេះ អគ្គ​លេខា​បក្ស​បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​គណៈ ក្រ​សួង ផ្នែក ភូមិ​ភាគ ប្រ​ជា​ជន អា​ជិវ​កម្ម គប្បី​ជ្រួត​ជ្រាប​យ៉ាង​ស៊ី​ជម្រៅ​នូវ “គោល​ការណ៍​ទាំង​បួន” ដូច​ជា៖ កំ​ណើន​ជាក់​ស្តែង ពោល​គឺ​មិន​ដោះ​ដូរ​គុណ​ភាព លក្ខណៈ​ឋិត​ថេរ​ដើម្បី​តែ​ល្បឿន​កំ​ណើន​ធម្ម​តា​នោះ​ទេ; ប្រ​កាន់​ខ្ជាប់​គោល​ការណ៍​ស្ថិរ​ភាព​សេដ្ឋ​កិច្ច​ម៉ាក្រូ គ្រប់​គ្រង​អតិ​ផរ​ណា ធា​នា​តុល្យ​ភាព​ធំៗ; នេះ​គឺ​ជា​លក្ខ​ខណ្ឌ​ដំ​បូង និង​ជា​សសរ​ស្តម្ភ​កំ​ណត់​សម្រេច​នូវ​សមត្ថ​ភាព​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ភាព​បត់​បែន សុ​វត្ថិ​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ខឿន​សេដ្ឋ​កិច្ច​ទាំង​មូល។ ទាញ​យក​ប្រ​យោជន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ប្រ​ភព​ធន​ធាន​ដែល​មាន​ស្រាប់ ផ្ដោត​អា​ទិភាព​លើ​គម្រោង​សំ​ខាន់ៗ​និង​ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រដ្ឋ - ឯក​ជន ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​វិនិ​យោគ និង​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​ប្រ​ទេស​ជាតិ; កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​ត្រូវ​តែ​ធា​នា​បម្រើ​ផល​ប្រ​យោជន៍ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​និង​យុត្តិ​ធម៌​សង្គម។

លើ​មូល​ដ្ឋាន​នៃ “គោល​ការណ៍​ទាំង​បួន” នេះ ការ​អនុវត្ត​ទិស​ដៅ​កំ​ណើន “តួ​លេខ​ពីរ​ខ្ទង់” ត្រូវ​តែ​ដំ​ណើរ​ការ​ឱ្យ​បាន​ឯក​ភាព​ព្រមៗ​គ្នា​និង​ប្រ​កាន់​ខ្ជាប់ ជា​មួយ​នឹង​កិច្ច​ចង្អុល​ការ​ដឹក​នាំ​របស់​មជ្ឈិម​បក្ស កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​គណៈ ក្រ​សួង ផ្នែក ភូមិ​ភាគ និង​ប្រ​ព័ន្ធនយោ​បាយ​ទាំង​មូល។

ដើម្បី​បង្កើត “កម្លាំង​ចល​ករ​នៃ​កម្លាំង​ចល​ករ” សម្រាប់​ការ​អភិ​វឌ្ឍ មជ្ឈិម​បក្ស​គប្បី​កសាង​សេច​ក្តី​សម្រេច​ចិត្ត​អំ​ពី​ទម្រង់​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី​ផ្អែក​លើ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល ដើម្បី​ឱ្យ​សន្និ​បាត​មជ្ឈិម​លើក​ទី ៣ នី​តិ​កាល​ទី XIV ពិ​និត្យ​និង​កំ​ណត់​សម្រេច។

 

- អគ្គ​លេ​ខា​បក្ស តូ ឡឹម​ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត

* នាំ​ប្រ​ទេស​ជាតិ​ឈាន​ចូល​ដំ​ណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី

អំ​ពី​ការ​ងារ​ត្រួត​ពិនិត្យ ឃ្លាំ​មើល គ្រប់​គ្រង​អំ​ណាច​និង​តស៊ូ​បង្ការ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ និង​អវិជ្ជ​មាន អគ្គ​លេខា​បក្ស តូ ឡឹម បាន​ស្នើ​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ ចាំ​បាច់​អភិ​វឌ្ឍន៍​ឆាប់​រហ័ស​និង​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ ដោយ​វិធី​សាស្ត្រ​ខិត​ជិត​ប្រ​កប​ដោយ​លក្ខណៈ​ប្រ​ព័ន្ធ​ផង និង​មាន​ជម្រៅ​យុទ្ធ​សាស្ត្រ​ផង។ នោះ​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​បន្ទាន់ និង​ជា​ប្រ​ចាំ​ដើម្បី​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​លក្ខ​ខណ្ឌ​គ្រឹះ​ដើម្បី​ពង្រឹង​ជំ​នឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន ធា​នា​ស្ថិរ​ភាព​នយោ​បាយ - សង្គម និង​បង្ក​បរិយា​កាស​ល្អ​ប្រ​សើរ​សម្រាប់​ការ​អភិ​វឌ្ឍ។

ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល គ្រប់​គ្រង​អំ​ណាច និង​តស៊ូ​បង្ការ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ និង​អវិជ្ជ​មាន​ក្នុង​ពេល​ខាង​មុខ​គប្បី​អនុវត្ត​ដោយ​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់ សកម្ម​ភាព​ម៉ឺង​ម៉ាត់ អំ​ណត់​ព្យា​យាម ជា​ប្រ​ចាំ​និង​បន្ត​បន្ទាប់។ ចាត់​វិធាន​ការ​តឹង​រ៉ឹង រាល់​ការ​បំ​ពាន​ធា​នា​គោល​ការណ៍ “មិន​មាន​តំ​បន់​ហាម​ឃាត់ មិន​មាន​ការ​លើក​លែង” ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ត្រូវ​ជ្រួត​ជ្រាប​យ៉ាង​ស៊ី​ជម្រៅ​នូវ​លក្ខណៈ​មនុស្ស​ធម៌ ការ​គោ​រព​ច្បាប់​និង​ទិស​ដៅ​អភិ​វឌ្ឍន៍។ ក្នុង​នោះ ត្រូវ​បង្កើត និង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​យន្ត​ការ ការ​ពារ​កម្មា​ភិបាល​ដែល​សកម្ម ច្នៃ​ប្រ​តិដ្ឋ ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ខុស​ត្រូវ​ដើម្បី​ផល​ប្រ​យោជន៍​រួម។ បែង​ចែកច្បាស់​លាស់​រវាង​ការ​បំ​ពាន​ដែល​បង្ក​ឡើង​ដោយ​ការ​ស្វែង​រក​ប្រ​យោជន៍​ផ្ទាល់​ខ្លួន ជា​មួយ​នឹង​កំ​ហុស​ឆ្គង​ក្នុង​ដំ​ណាក់​ការ​សាក​ល្បង​ផ្លាស់​ថ្មី។

ដើម្បី​ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ កិច្ច​ការ​បរ​ទេស​និង​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី អគ្គ​លេ​ខា​បក្ស​បាន​បញ្ជាក់​ច្បាស់ មិន​ត្រឹម​តែ​រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ជាតិ ព្រំ​ដែន កោះ​សមុទ្រ និង​ដែន​អា​កាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រក្សា​បរិ​យា​កាសសន្តិ​ភាព ការ​ពារ​របប ការ​ពារ​ជំ​នឿ​ទុក​ចិត្ត​សង្គម ការ​ពារ​លំ​ហ​អាវ​កាស​បណ្តាញ ការ​ពារ​ទិន្ន​ន័យ​ការ​ពារ​សរ​សៃ​ឈាម​សេដ្ឋ​កិច្ច និង​ផល​ប្រ​យោជន៍​នៃ​ការ​អភិ​វឌ្ឍ​យុទ្ធ​សាស្ត្រ​របស់​ប្រ​ទេស​ជាតិ ។ អគ្គ​លេខា​បក្ស​សំ​ណូម​ពរ គប្បី​យល់​ឱ្យ​បាន​ពេញ​លេញ នេះ​គឺ​ជា​ភារ​កិច្ច​យុទ្ធ​សាស្ត្រ​ជា​ប្រ​ចាំ សំ​ខាន់​ស្នូល យូរ​អង្វែង​និង​ម៉ឺង​ម៉ាត់​របស់​បក្ស​ទាំង​មូល ប្រ​ជា​ជន​ទាំង​មូល កង​ទ័ព​ទាំង​មូល និង​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល។

ទន្ទឹម​នឹង​នោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស និង​ពង្រឹង​យ៉ាង​ខ្លាំង​ក្លា​នូវ “ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន” កសាង​យុទ្ធ​សាស្រ្ត ការ​ពារ​ប្រ​ទេស ទូ​ទាំង​ប្រ​ជា​ជន ផ្សារ​ភ្ជាប់​ជា​មួយ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​នៅ​លើ​ភូម​សាស្រ្ត​នី​មួយៗ ជា​ពិ​សេស គឺ​តំ​បន់​យុទ្ធ​សាស្ត្រ​ព្រំ​ដែន កោះ​សមុទ្រ ទី​ក្រុង​ធំៗ មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ និង​លំ​ហ​អាវ​កាស​បណ្តាញ។ នេះ​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង “ជំ​ហរ” និង “កម្លាំង”, រវាង​ការ​ការ​ពារ​ប្រ​ទេស​ជា​មួយ​នឹង​ការ​ការ​ពារ​សង្គម, រវាង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព​ទឹក​ដី ជា​មួយ​នឹង​ការ​ការ​ពារ​គ្រឹះ​សតិ​អា​រម្មណ៍ ការ​ពារ​ស្ថិរ​ភាព​នយោ​បាយ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម។

អគ្គ​លេខា​បក្ស​សង្ឃឹម​ថា ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន និង​ទូ​ទាំង​កង​ទ័ព​យើង ចូរ​ធ្វើ​សកម្ម​ភាព​តាម​គោល​លំ​នាំ៖ ម្ចាស់​ការ​យុទ្ធ​សាស្ត្រ  - ប្រ​កាន់​ខ្ជាប់​ពីរ​ទិស​ដៅ​យុទ្ធ​សាស្ត្រ ១០០ ឆ្នាំ -រួម​កម្លាំង ស្រុះ​ស្រួល ប្តេជ្ញា​ចិត្ត ប្តូរ​ផ្តាច់​ដើម្បី​ជីវ​ភាព​សម្បូរ​សប្បាយ និង​សុភ​មង្គល​របស់​ប្រ​ជា​ជន៕

       ង្វៀង​ហុង​ឌេប

ចែករំលែកអត្ថបទ