ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/03/2026 - 20:50

រៀន​តាម​អ៊ំ អនុ​វត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចលនា 

សព្វ​ថ្ងៃ​មណ្ឌល​១១ សង្កាត់​កាយ​ខេ គ្មាន​នៅ​គ្រួ​សារ​ក្រ​និង​ក្បែរ​ក្រ ដង​ផ្លូវ​ច្រក​ល្ហក​ជា​ច្រើន​បាន​បង្កើន​កម្រិត។ លទ្ធ​ផល​នោះ​ជា​ការ​ខំ​ប្រឹង​របស់​សមូហ​ភាព​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ ​សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ។ ឆ្នាំ​២០២៥ សាខា​បក្ខ​មណ្ឌល​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​កាយ​ខេ វាយ​តម្លៃ​សម្រេច​ឆ្នើម​ភារ​កិច្ច។

ដោយ​ប្រ​ជា​ជន​ស្រប​ចិត្ត​គប់​វាល់ រដ្ឋ​វិនិ​យោគ​ផ្លូវ​ច្រក​ជា​ច្រើន​
នៅ​មណ្ឌល​១១​បាន​បង្កើន​កម្រិត។

ការ​ងារ​មួយ​ក្នុង​ចំ​ណោម​ការ​ងារ​លេច​ធ្លោ​របស់​កម្មា​ភិ​បាល​បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​១១ ក្នុង​ឆ្នាំ​២០២៥ គឺ​កិច្ច​សហ​ការ​ជា​មួយ​កម្មា​ភិ​បាល​សង្កាត់​ចល​នា​ប្រ​ជា​ជន​គប់​វាល់​បាន​ជាង​៦០០​លាន​ដុង ក្រាល​បេ​តុង ចាក់​កៅ​ស៊ូ​ផ្លូវ​ច្រក​៤​ខ្សែ។ តាម​លោក​ម៉ាយ​វ៉ាំង​លុង លេ​ខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​១១ មុន​នេះ​បណ្តា​ផ្លូវ​ច្រក​ត្រូវ​លិច​ពេល​ភ្លៀង​ធំ​ឬ​ទឹក​ជន់​ខ្ពស់ ជះ​ឥទ្ធិ​ពល​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន។ កម្មា​ភិ​បាល​មណ្ឌល​ស្នើ​និង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខ័ណ្ឌ​និញ​កេវ​(ចាស់) បែង​ថវិ​កា​ធ្វើ​ថ្មី​ប្រ​ព័ន្ធ​លូ មាត់​លូ ប្រ​ជា​ជន​គប់​វាល់​បេ​តុង ក្រាល​កៅ​ស៊ូ​ផ្ទៃ​ផ្លូវ​ច្រក។

ជា​តួ​យ៉ាង ពេល​កម្មា​ភិ​បាល បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​ចលនា ប្រ​ជា​ជន​ក្នុង​ច្រក​ផ្លូវ​៤៩​-៥៧ បាន​ស្រប​មតិ​គប់​វាល់​១៦០​លាន​ដុង ក្រាល​បេ​តុង​ផ្ទៃ​ផ្លូវ​ច្រក។ លោក​ង្វៀង​ទ្រឿង​ដូ ប្រ​ជា​ជន​រស់​ក្នុង​ច្រក​ផ្លូវ​ឱ្យ​ដឹង៖ រាល់​ការ​ងារ​តែង​បាន​កម្មា​ភិ​បាល​ចាត់​តាំង​ប្រ​ជុំ​ពិ​គ្រោះ​ច្បាស់​លាស់ ទើប​មា​មីង​ស្រប​មតិ​គប់​វាល់​ប្រាក់​បង្កើន​កម្រិត​ផ្លូវ។ យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ច្រក​ផ្លូវ​បាន​បង្កើន​កម្រិត​ស្អាត​បាត។ ប្រ​ជា​ជន​ក្នុង​ច្រក​៩-​១៥ ក៏​គប់​វាល់​ជិត​១០០​លាន​ដុង បង្កើន​កម្រិត​ច្រក​ផ្លូវ​នេះ​ដែរ។ លោក​ផាង​គៀង​ទ្រុង នៅ​ច្រក​៩-​១៥ និ​យាយ៖ មុន​នេះ​ផ្ទៃ​ផ្លូវ​ច្រក​ទាប លូ​បង្ហូត​ទឹក​តូច ពេល​ភ្លៀង​ធំ​គឺ​លិច។ ជា​មួយ​ការ​ចលនា​របស់​កម្មា​ភិ​បាល បក្ខ​ជន ស្មារតី​សាម​គ្គី​រួម​កម្លាំង​របស់​ប្រ​ជា​ជន ពេល​នេះ​ច្រក​ផ្លូវ​បាន​បង្កើន​កម្រិត​ស្អាត​បាត ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង​សុ​វត្ថិ​ភាព​ជាង។

ទន្ទឹម​នឹង​ការ​បង្កើន​កម្រិត​ផ្លូ​វច្រក កម្មា​ភិបាល បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល ចល​នា​ប្រ​ជា​ជន​ដាក់​សម្រាម​ត្រូវ​ម៉ោង ត្រូវ​កន្លែង​កំ​ណត់ សហ​ការ​ចេញ​ទ័ព​បង្កើត​ឡើង​វិញ​សណ្តាប់​ធ្នាប់​ទី​ក្រុង អនា​ម័យ​សម្អាត​ដង​ផ្លូវ​ច្រក។ ទន្ទឹម​នោះ​សហ​ការ​ចលនា​មា​មីង​ដាក់​កា​មេរា​សន្តិ​សុខ ផ្លាស់​ថ្មី​ទង់​ជាតិ ចលនា​ប្រ​ជា​ជន​បម្រុង​ធុង​បង្ការ​អគ្គិ​ភ័យ។ល។

កម្មា​ភិ​បាល​បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បណ្តា​សកម្ម​ភាព​គិត​អាន​ជីវ​ភាព​ប្រ​ជា​ជន។ ដោយ​ឡែក​ឆ្នាំ​២០២៥ កម្មា​ភិ​បាល​បក្ខ​ជន​ចលនា​របស់​ប្រើ​ប្រាស់​តម្លៃ​ជាង​៦៦​លាន​ដុង ជូន​បណ្តា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក។ សាខា​បក្ស​ចាត់​តាំង​ប្រ​គល់​អំ​ណោយ​៨៨​ចំ​ណែក​ដល់​បក្ខ​ជន​មាន​អា​យុ​បក្ស​ច្រើន គ្រួ​សារ​គោល​នយោ​បាយ អ្នក​ចូល​រួម​បដិវត្ត​រង​ជាតិ​ពុល​គី​មី​។ល។ គណៈ​ការ​ងារ​រណៈ​សិរ្ស​មណ្ឌល​សហ​ការ​ចលនា​អំ​ណោយ​បាន​ច្រើន​ចំ​ណែក តម្លៃ​ជាង​៣៧​លាន​ដុង ជូន​សិស្ស​នា​ឱកាស​ដើម​ឆ្នាំ​សិក្សា បុណ្យ​ទ្រុង​ធូ​និង​បណ្តា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក។

ក្រៅ​ពី​នោះ​កម្មា​ភិ​បាល បក្ខ​ជន​ឧទ្ទេស​នាម​ប្រ​ជា​ជន​បុល​ទុន​ជាង​៣​ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​រៀន​សូត្រ។ មីង​ង្វៀង​ធី​មី​ឡង ប្រ​ជា​ជន​មណ្ឌល​១១ និ​យាយ៖ បាន​ឧទ្ទេស​នាម​បុល​ទុន​អទិ​ភាព គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​បើក​ហាង​លក់​សារ​ពើ​ភ័ណ្ឌ។ តាំង​ពី​នោះ​ចំ​ណូល​គ្រួ​សារ​មួយ​ថ្ងៃ​កាន់​តែ​គ្រាន់​បើ​ជាង។

តាម​លោក​ម៉ាយ​វាំង​លុង លេខា​សា​ខា​បក្ស​ប្រ​ធាន​មណ្ឌល​១១ រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌​ឥរិ​យា​បថ​ហូ​ជី​មិញ បណ្តា​ការ​ងារ​ដែល​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន កម្មា​ភិ​បាល​បក្ខ​ជន​សា​ខា​មណ្ឌល​តែង​ធ្វើ​ជា​គំរូ អនុ​វត្ត​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំ​ផុត។ បណ្តា​សកម្ម​ភាព​ជាក់​ស្តែង មាន​ប្រ​សិទ្ធ​ភាព​របស់​កម្មា​ភិ​បាល បក្ខ​ជន​បង្ក​ការ​សាយ​ភាយ “ធ្វើ​តាម​”គំរូ​អ៊ំ​ក្នុង​សហ​គមន៍រួម​ចំ​ណែក​កសាង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិវឧ្ឍ៕

ថាញ​ធី-ចន្ថា

ចែករំលែកអត្ថបទ