កាន់តែជិតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ បរិយាកាសអ៊ូអរ រីករាយ លម្អដោយទង់ជាតិគ្របដណ្ដប់គ្រប់ឃុំ សង្កាត់លើភូមិឋានទីក្រុង។ ទីក្រុងកឹងធើបានអនុវត្តល្អនូវការងារផ្តល់ព័ត៌មាន ឃោសនាទូលំទូលាយ មានចំណុចស្នូល ចំណុចសំខាន់ដល់ប្រជាជនគ្រប់រូប ដោយរូបភាពយ៉ាងសម្បូរបែប។

ការឃោសនាដិតដាមខ្លឹមសារនៃការបោះឆ្នោត។
នៅព្រឹកថ្ងៃទី ២ ខែមីនា លោកង្វៀងមិញត្វឹង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ រួមជាមួយអង្គភាពពាក់ព័ន្ធ បានត្រួតពិនិត្យការងារផ្សព្វផ្សាយ ឃោសនាផ្ទាល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ នៅតាមសង្កាត់នានាក្នុងមជ្ឈមណ្ឌលទីក្រុង។
ក្រុមត្រួតពិនិត្យបានធ្វើការពិនិត្យមើលផ្ទាំងប៉ាណូ កម្រាលព្រំផ្កា បដា ផ្ទាំងទស្សនីយភាព LED ទង់ជាតិ និងទង់ឃោសនា។ល។ នៅចំណុចប្រសព្វ IC៣ (សង្កាត់ហឹងភូ) នៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងកឹងធើ គណៈប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ (សង្កាត់និញកេវ) នៅតំបន់ខាងមុខព្រលានយន្តហោះអន្តរជាតិកឹងធើ (សង្កាត់ថើយអាងដុង) និងនៅតាមផ្លូវធំ ចំណុះសង្កាត់និញកេវ កាយខេ ប៊ិញធ្វី និងឡុងត្វៀងជាដើម។

ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សំណូមពរត្រូវធានាសោភណភាព សុវត្ថិភាពដាច់ខាតនៃផ្ទាំងប៉ាណូ កម្រាលព្រំផ្កា...។

ក្រុមត្រួតពិនិត្យផ្សព្វផ្សាយ ឃោសនាផ្ទាល់នៅចំណុចផ្លូវប្រសព្វ IC៣។

ការឃោសនាបោះឆ្នោត បានធ្វើឡើងនៅមុខទីស្នាក់ការគណៈប្រតិភូតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ។

វិថីក្រុងកឹងធើ តុបតែងលម្អដោយទង់ជាតិ ឆ្ពោះដល់ទិវាបុណ្យធំ។
ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សំណូមពរអង្គភាពក្រោមចំណុះជំរុញជាងទៀតនូវការឃោសនាបោះឆ្នោត ធានាមានចំណុចស្នូល ចំណុចសំខាន់ ដោយរូបភាពយ៉ាងសម្បូរបែប បង្កបរិយាកាសសប្បាយរីករាយក្នុងប្រជាជន។ ក្នុងដំណើរអនុវត្ត គប្បីផ្តោតសំខាន់ធានាសុវត្ថិភាពដាច់ខាត មានសោភណភាព និងទេសភាពទីក្រុង។

បដាឃោសនានៅមុខទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងកឹងធើ។

ត្រួតពិនិត្យការឃោសនានៅមុខព្រលានយន្តហោះអន្តរជាតិកឹងធើ។
តាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ការឃោសនាបានអង្គភាពផ្តោតសំខាន់អនុវត្តក្នុងពេលមុន ក្នុងនិងក្រោយការបោះឆ្នោត។ ដោយរូបភាពយ៉ាងសម្បូរបែប ដូចជាឃោសនាផ្ទាល់ តុបតែងទេសភាពតាមដងវិថីក្រុង ចងទង់ជាតិបញ្ឈរ ទង់លម្អច្រើនពណ៌ ចង្កោមទង់ជាតិ ចង្កោមនិមិត្តរូប និងរូបភាពផ្សេងៗទៀតសមស្របនៅតាមទីតាំងសំខាន់នីមួយៗដូចជា រង្វង់មូលដងផ្លូវក្នុងមជ្ឈមណ្ឌល ចំណុចផ្លូវប្រសព្វ និងច្រកផ្លូវចេញចូលមជ្ឈមណ្ឌលទីក្រុង។
ខ្លឹមសារឃោសនាច្បាមតាមការណែនាំ ទិសដៅនយោបាយ និងឧត្តមគតិរបស់ស្ថាប័នសមត្ថកិច្ច ធានាជានិរន្តរ៍ និងជាប្រចាំ។

ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ត្រួតពិនិត្យការត្រៀមបម្រុងបើកតាំងពិព័រណ៍ប្រធានបទ។

មមាញឹកត្រៀមបម្រុងការតាំងពិព័រណ៍សៀវភៅ។
នៅព្រឹកថ្ងៃដដែលនេះដែរ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានត្រួតពិនិត្យការត្រៀមបម្រុងបើកតាំងពិព័រណ៍ប្រធានបទអំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន "ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន" និងតាំងពិព័រណ៍សៀវភៅ "ក្តីជំនឿ សាមគ្គីភាព និងសេចក្តីប្រាថ្នា" នៅសារមន្ទីរទីក្រុងកឹងធើ។ ព្រឹត្តិការណ៍នេះនឹងបើកនៅថ្ងៃទី ៤ ខែមីនាខាងមុខ និងអូសបន្លាយដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦៕
យោង៖ baocantho.com.vn -ប្រែសម្រួល៖ វិមាន