ព្រឹកថ្ងៃទី ២ ខែមីនា គណៈបញ្ជាការយោធាទីក្រុងកឹងធើ បានបើកយុទ្ធនាការប្រឡងប្រណាំងចំណុចកំពូល ដើម្បីអបអរសាទរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៦)។

លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោកស្រី ម៉ាធីទើយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមផងដែរ។
លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើនិងថ្នាក់ដឹកនាំគណៈបញ្ជាការយោធាទីក្រុងកឹងធើ បានអញ្ជើញចូលរួមជាអធិបតី ធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំងរវាងតំណាងស្ថាប័ន និងអង្គភាពនានា។
យុទ្ធនាការប្រឡងប្រណាំងចំណុចកំពូល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ១៩ ខែឧសភា ក្រោមប្រធានបទ៖ “សាមគ្គីភាព ប្រជាធិបតេយ្យ ទទួលខុសត្រូវ សម្រេចឆ្នើមភារកិច្ចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១”។
បណ្ដាស្ថាប័ន អង្គភាពចំណុះកងកម្លាំងប្រដាប់អាវុធទីក្រុង ចុះឈ្មោះប្រឡងប្រណាំងបណ្តាខ្លឹមសាររួមមាន៖ អប់រំ ផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ឱ្យអនុវត្តម៉ឺងម៉ាត់នូវបណ្ដាបទបញ្ជាសេចក្ដីសម្រេចចិត្ត បទបញ្ញត្តិ និងការណែនាំរបស់ថ្នាក់លើ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; អនុវត្តល្អនូវការងារអប់រំនយោបាយ សតិអារម្មណ៍ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវដល់កម្មាភិបាល យុទ្ធជន ក្នុងការងារបោះឆ្នោត; អនុវត្តបានល្អនូវការងារបុគ្គលិកកម្មាភិបាលដែលចូលរួមឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ផ្សារភ្ជាប់ជាមួយនឹងការរៀបចំផែនការកម្មាភិបាល...។
កងកម្លាំងប្រដាប់អាវុធទីក្រុងបន្តជ្រួតជ្រាប និងផ្សព្វផ្សាយអនុវត្តគ្រប់ជ្រុងជ្រោយរាល់ផែនការ ភារកិច្ចយោធាការពារជាតិ ឆ្នាំ២០២៦; កសាងធ្វើឱ្យសុក្រឹតរាល់ឯកសារ វិធានការត្រៀមប្រយុទ្ធការពារការបោះឆ្នោត; គួបផ្សំស្អិតល្មួតរវាងការកសាងគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សឱ្យបានស្អាតស្អំ រឹងមាំ ជាគំរូ ជាមួយនឹងការកសាងស្ថាប័ន អង្គភាពរឹងមាំលើគ្រប់វិស័យ “ជាគំរូឆ្នើម”។ ជំរុញការអនុវត្តចលនាប្រឡងប្រណាំង “វិស័យភស្តុភារកងទ័ពអនុវត្តតាមដំបូន្មានរបស់អ៊ំហូ”, “អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុបានល្អ” និងយុទ្ធនាការ “គ្រប់គ្រង ប្រើប្រាស់អាវុធ គ្រឿងបំពាក់បច្ចេកទេសបានល្អ ជាប់ធន់ មានសុវត្ថិភាព សន្សំសំចៃ និងសុវត្ថិភាពចរាចរណ៍”៕
ប្រភព÷ baocantho.com.vn - សុផន