ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2026 - 09:25

អគ្គ​លេខា​បក្ស តូ​ឡឹម៖

ប្រ​ញាប់​អនុវត្ត​បណ្តា​សេចក្តី​សម្រេច​របស់​ការិ​យា​ល័យ​នយោ​បាយ​ដែល​ទើប​នឹង​ប្រ​កាស​ឱ្យ​ប្រើ ដើម្បី​រួម​ចំ​ណែក​កសាង​ប្រ​ទេស​វៀត​ណាម​អភិវឌ្ឍន៍​ឆាប់​រហ័ស និង​ចីរ​ភាព 

អគ្គ​លេខា​បក្ស តូឡឹម បាន​ស្នើ​គណៈ​កម្មា​ធិការ​បក្ស​គ្រប​ថ្នាក់ អង្គ​ការ​បក្ស បណ្តា​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នានា ប្រ​ញាប់​កសាង​កម្ម​វិធី​សកម្ម​ភាព និង​ផែន​ការ​អនុវត្ត​ជាក់​ស្តែង; បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បុគ្គល​ម្នាក់ៗ​ឱ្យ​បាន​ច្បាស់​លាស់ ព្រម​ទាំង​ប្តេជ្ញា​កែ​តម្រូវ​ស្ថាន ភាព​គេច​វេស រុញ​ទៅ​រុញ​មក ឬ​ធ្វើ​គ្រាន់​តែ​ជា​រូប​ភាព។

អគ្គ​លេ​ខា​បក្ស តូ​ឡឹម ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត។

តំ​ណាង​ចូល​រួម​អង្គ​សន្និ​បាត​នៅ​សាល​ប្រ​ជុំ​យៀង​ហុង​ អា​គារ​រដ្ឋ​សភា។

គណៈ​លេខា​មជ្ឈិម​បក្ស បាន​ចាត់​តាំង​សន្និ​បាតទូ​ទាំង​ប្រ​ទេស សិក្សា​ស្វែង​យល់ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​លេខ ៧៩​-NQ​/TW របស់​ការិ​យា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​ទេស​ជាតិ និង​សេចក្តី​សម្រេច​លេខ ៨០​-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិ​វឌ្ឍ​វប្ប​ធម៌​វៀត​ណាម។

សន្និ​បាត​បាន​ចាត់​តាំង​ឡើង​តាម​ទម្រង់​ផ្ទាល់ ផ្គួប​ផ្សំ​ជា​មួយ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អន​ឡាញ ដោយ​តភ្ជាប់​ពី​ចំ​ណុច​គោល​នៅ​សាល​ប្រ​ជុំ​យៀង​ហុង អា​គារ​រដ្ឋ​សភា (ទី​ក្រុងហា​ណូយ) ទៅ​កាន់​ចំ​ណុច​តភ្ជាប់​អន​ឡាញ​ជាង ២៧​,០០០ ទី​តាំង​នៅ​តាម​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ក្រុង គណៈ​កម្មា​ធិការ​បក្ស​ចំ​ណុះ​មជ្ឈិម និង​គណៈ​កម្មា​ធិការ​បក្ស​ឃុំ សង្កាត់​នានា ដោយ​មាន​កម្មា​ភិបាល បក្ខ​ជន​ចូល​រួម​ជាង ២ លាន​នាក់។ សន្និ​បាត​បាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វៀត​ណាម វិទ្យុ​សំ​ឡេង​វៀត​ណាម និង​តាម​បណ្តាញ​ឌីជី​ថល ផ្សេងៗ​ផង​ដែរ។

អញ្ជើញ​ចូល​រួម​នៅ​សាល​ប្រ​ជុំ​យៀង​ហុង រួម​មាន៖ អគ្គ​លេខា​បក្ស តូ​ឡឹម; ប្រ​ធាន​រដ្ឋ ឡឿង​កឿង; នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ; ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង; ប្រ​ចាំ​ការ​នៃ​គណៈ​លេខា ត្រឹង​កឹម​ទូ; រួម​ជា​មួយ​សមា​ជិក​នៃ​ការិ​យា​ល័យ​នយោ​បាយ សមា​ជិក​គណៈ​លេខា សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស; ថ្នាក់​ដឹក​នាំ​នៃ​គណៈ ក្រ​សួង ផ្នែក អង្គការ​នយោ​បាយ​-សង្គម​មជ្ឈិម....។

ថ្នាក់​ដឹក​នាំ និង​កម្មា​ភិបាល​ស្នូល​របស់​ទី​ក្រុង​ចូល​រួម​សន្និ​បាត​នៅ​ចំ​ណុច​តភ្ជាប់​អន​ឡាញ​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ។

នៅ​ចំ​ណុច​តភ្ជាប់​អន​ឡាញ​នៃ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ រួម​មាន៖ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ក្រុង ឡេ​ក្វាង​ទុង; សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ដុង​វុាំង​ថាញ; រួម​ជា​មួយ​នឹង​សមា​ជិក​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស ក្រុង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគក្រុង; ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​និង​អង្គ​ការ​នយោ​បាយ-​សង្គម​របស់​ទី​ក្រុង....។

សន្និ​បាត​បាន​ស្តាប់​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោស​នា អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម លោក ត្រិន​វុាំង​ក្វៀក របាយ​ការណ៍​អំ​ពី​ប្រ​ធាន​បទ “ខ្លឹម​សារ​សំ​ខាន់ៗ និង​ស្នូល​នៃ​សេចក្តី​សម្រេច​លេខ ៨០​-NQ/TW ចុះ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​២០២៦ របស់​ការិ​យា​ល័យ នយោ​បាយ ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម”។

សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ លេខា​មជ្ឈិមបក្ស ប្រធាន​គណៈ​គោល​នយោ​បាយ និង​យុទ្ធ​សាស្ត្រ​មជ្ឈិម លោក ង្វៀង​ថាញ​ងី របាយ​ការណ៍ អំ​ពី​ប្រ​ធាន​បទ “ខ្លឹម​សារ​សំ​ខាន់ៗ​និង​ស្នូល​នៃ​សេចក្តី​សម្រេច​លេខ ៧៩-​NQ/TW ចុះ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ​២០២៦ របស់​ការិ​យា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​ទេស​ជាតិ”។

ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល លោក ង្វៀង​ហ្វា​ប៊ិញ ធ្វើ​របាយ​ការណ៍​អំ​ពី​ប្រ​ធាន​បទ “កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេចក្តី​សម្រេច​លេខ ៧៩-​NQ/TW និង​សេចក្តី​សម្រេច​លេខ ៨០​-NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ”។

ថ្លែង​បូក​សរុប​និង​ចង្អុល​ការ​ក្នុង​សន្និ​បាត អគ្គ​លេខា​បក្ស តូ​ឡឹម បាន​សង្កត់​ធ្ងន់៖ សេចក្តី​សម្រេច​ទាំង​ពីរ​នេះ មិន​ត្រឹម​តែ​ជា​ក្រុម​ភារ​កិច្ច​ពីរ​ទន្ទឹម​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​គ្រោង​សម្ព័ន្ធ​នៃ​ការ​អភិវឌ្ឍ​ដ៏​ឯក​ភាព​មួយ​ជំ​នួយ​និង​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​នោះ សេចក្តី​សម្រេច​លេខ ៧៩​- NQ/TW បង្កើត​នូវ​កម្លាំង​ផ្ទៃ​ក្នុង​ផ្នែក​សម្ភារៈ ដើម្បី​ឱ្យ​ប្រ​ទេស​ជាតិ​រក្សា​បាន​នូវ​ស្ថិរ​ភាព​រឹង​មាំ ម្ចាស់​ការ​លើ​តុល្យ​ភាព​ធំៗ និង​លើក​កម្ពស់​សមត្ថ​ភាព ស្វ័យ​ភាព​​ជាតិ; ចំ​ណែក​សេចក្តី​សម្រេច​លេខ ៨០​-NQ/TW បង្កើត​នូវ​ការ​ខិត​ខំ​អំ​ពី​ស្មារតី ដើម្បី​បំ​ប៉ន​សមត្ថ​ភាព ជំ​នឿ​ទុក​ចិត្ត និង​កម្លាំង​ផ្ទៃ​ក្នុង​របស់​ប្រ​ជា​ជាតិ។

អគ្គ​លេខា​បក្ស​បាន​ស្នើ បន្ទាប់​ក្រោយ​ពី​សន្និ​បាត​លើក​នេះ គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​បក្ស បណ្តា​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នានា ត្រូវ​ប្រ​ញាប់​កសាង​កម្ម​វិធី​សកម្ម​ភាព និង​ផែន​ការ​អនុវត្ត​ជាក់​ស្តែង; បែង​ចែក​ការ​ងារ​ច្បាស់​លាស់​និង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ ជា​ពិ​សេស​គឺ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ ប្តេជ្ញា​កែ​តម្រូវ​ស្ថាន​ភាព គេច​វេស រុញទៅ​រុញ​មក ឬ​ធ្វើ​គ្រាន់​តែ​ជា​រូប​ភាព។ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​ថ្នាក់ អង្គ​ការ​បក្ស ផ្នែក ស្ថា​ប័ន និង​អង្គ​ភាព ត្រូវ​បំ​ប្លែង​គោល​ការណ៍​នៃ​សេចក្តី​សម្រេច​ទាំង​ពីរ​នេះ​ឱ្យ​ទៅ​ជា​កម្ម​វិធី​សកម្ម​ភាព និង​ផែន​ការ​អនុវត្ត​ឱ្យ​បាន​ច្បាស់​លាស់ ទាំង​ពេល​វេលា​ទាំង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ។ កម្មា​ភិបាល បក្ខ​ជន​ម្នាក់ៗ គប្បី​លើក​កម្ពស់​ស្មារតី ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច ដើម្បី​ធានា​សេចក្តី​សម្រេច​បាន​ស៊ី​ជម្រៅ ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង។ ក្នុង​ត្រី​មាស​ទី១ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​ថ្នាក់ និង​អង្គ​ការ​បក្ស​នា​នា ត្រូវ​បង្ហើយ​ការ​ផ្សព្វ​ផ្សាយ និង​បញ្ជ្រាប​សេចក្តី​សម្រេច​ទាំង​ពីរ​នេះ​ដល់​កម្មា​ភិបាល​និង​បក្ខ​ជន ព្រម​ទាំង​ចាត់​តាំង​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​មាន​ប្រ​សិទ្ធ​ភាព។

អគ្គ​លេខា​បក្ស​មាន​ជំ​នឿ​យ៉ាង​មុត​មាំ​ថា ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់ និង​ការ​ប្តូរ​ផ្តាច់ ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​សង្គម រួម​ជា​មួយ​នឹង​ស្មារតី​សាមគ្គី និង​សេចក្តី​ប្រាថ្នា​ចង់​ឈាន​ឡើង សេចក្តី​សម្រេច​ទាំង​ពីរ​នឹង​ឆាប់​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត ដើម្បី​រួម​ចំ​ណែក​កសាង​ប្រ​ទេស​វៀត​ណាម​អភិវឌ្ឍន៍​ឆាប់​រហ័ស ប្រ​កប​ដោយ​ចីរ​ភាព ឯក​រាជ្យ ម្ចាស់​ការ​ខ្លួន​ឯង​ក្នុង​ដំ​ណាក់​កាល​ថ្មី...។

សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចល​នា​មជ្ឈិម លោក ត្រិន​វុាំង​ក្វៀក ថ្លែង​មតិ​ទទួល​យក​នូវ​រាល់​មតិ​ចង្អុល​ការ​របស់​អគ្គ​លេខា​បក្ស។ លោក ក៏​បាន​ស្នើ បន្ទាប់​ក្រោយ​ពី​អង្គ​សន្និ​បាត​នេះ គណៈ​កម្មា​ធិការ​បក្ស និង​អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ គប្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង និង​បំ​ពេញ​នូវ​ខ្លឹម​សារ​ចង្អុល ការ​របស់​អគ្គ​លេខា​បក្ស​ទៅ​ក្នុង​កម្ម​វិធី​សកម្ម​ភាព; ច្បាម​ខ្ជាប់​សេចក្តី​ណែ​នាំ​លេខ ១១-​HD​/BTG​DVTW ចុះ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ស្តី​ពី​ការ​សិក្សា​ស្វែង​យល់​បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​សេចក្តី​សម្រេច​របស់​ការិ​យា​ល័យ​នយោ​បាយ (សេចក្តី​សម្រេច​លេខ ៧៩ និង​៨០); បន្ត​ចាត់​តាំង​ការ​បញ្ជ្រាប និង​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​ទាំង​ពីរ​នេះ​ឱ្យ​បាន​ខ្លាំង​ក្លា​ព្រមៗ គ្នា ច្នៃ​ប្រ​តិដ្ឋ​និង​មាន​ប្រ​សិទ្ធ​ភាព៕

                               អាញ​យុង - វ៉ាន់​តឹន

ចែករំលែកអត្ថបទ