ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/02/2026 - 18:03

ទី​ក្រុង​កឹង​ធើ

អតីត​យុទ្ធ​ជន​អនុ​វត្ត​ទម្រង់​ សំ​ណង់​និង​ការ​ងារ​ចំ​នួន​១៦២ អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ 

ប្រ​ចាំ​ការ​នៃ​សមា​គម​អតីត​យុទ្ធ​ជន​ទី​ក្រុង​កឹង​ធើ​បាន​បំ​ផុស​ចលនា​យ៉ាង​ខ្លាំង​ក្លា​ដល់​សមា​គម​គ្រប់​ថ្នាក់ ដើម្បី​អនុ​វត្ត​យុទ្ធ​នា​ការ​ប្រ​ឡង​ប្រ​ណាំង​អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​១៦​និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល​២០២៦​-២០៣១​និង​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​សមា​គម​អតីត​យុទ្ធ​ជន​វៀត​ណាម លើក​ទី​៨ ។

ស្ពាន​ជន​បទ​អា​ស្រ័យ​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ផុង​ដៀង​ចលនា​កសាង។

មក​ទល់​ពេល​នេះ សមា​គម​អតីត​យុទ្ធ​ជន​គ្រប់​ដាប់​ថ្នាក់​ទី​ក្រុង បាន​អនុ​វត្ត​ទម្រង់ សំ​ណង់​និង​ការ​ងារ​ចំ​នួន​១៦២ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​កា​រងា​របោះ​ឆ្នោត កសាង​ស្ពាន ផ្លូវ​គម​នា​គមន៍ គិត​អាន​ជីវ​ភាព​របស់​សមា​ជិក​និង​ប្រ​ជា​ជន ចេញ​យុទ្ធ​នា​ការ​សម្អាត​បរិ​ស្ថាន កសាង​ទេស​ភាព​បៃ​តង ជ្រះ ស្អាត...។ សរុប​តម្លៃ​នៃ​ទម្រង់ សំ​ណង់ និង​ការ​ងារ​ទាំង​នេះ​មាន​ប្រ​មាណ​៣៦០​លាន​ដុង។ ក្រៅ​ពី​នោះ កម្មា​ភិ​បាល សមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន នៅ​ទាំង​ចូល​រួម​ជា​កម្លាំង​ពល​កម្ម​ប្រ​មាណ​១៤.​០០០​ថ្ងៃ ដើម្បី​អនុ​វត្ត​សំ​ណង់​និង​ការ​ងារ​ទាំង​នេះ​ផង​ដែរ។

ប្រ​ចាំ​ការ​នៃ​សមា​គម​អតីត​យុទ្ធ​ជន​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ដល់​សមា​គម​អតីត​យុទ្ធ​ជន​ចំ​ណុះ​ចំ​នួន​១០៥ ឱ្យ​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​អា​ណត្តិ​កាល​២០២៦​-២០៣១។ គិត​មក​ទល់​ពេល​នេះ សមា​គម​អតីត​យុទ្ធ​ជន​គ្រប់​ថ្នាក់ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​បោះ​ឆ្នោត​ដល់​កម្មា​ភិ​បាល​និង​សមា​ជិក​អតីត​យុទ្ធ​ជន​ប្រ​មាណ​៣២​.០០០​នាក់​និង​ប្រ​ជា​ជន​ជាង​៤៥​.០០០​នាក់ នៅ​តាម​ឃុំ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង៕

​យោង​ baocantho.com.vn​-ដា​លី​ន

ចែករំលែកអត្ថបទ