មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/02/2026 - 06:40

ជីវ​ភាព​ថ្មី​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ភូមិ​ពពុះ​ទឹក​ 

ភូមិ​ពពុះ​ទឹក​ ឃុំ​ម៉ី​ហឿង ទី​ក្រុង​កឹង​ធើ ជា​ភូមិ​មាន​ជន​រួម​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ ស្រូប​អត្រា ៨៨,៤%។  ផ្ដើម​ពី​តំ​បន់​នៅ​ជួប​លំ​បាក​ខ្លាំង បច្ចុប្បន្ន​ ភូមិ​ពពុះ​ទឹក​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រ​ឡែត ជា​ជំ​ហាន​ឈាន​ឡើង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​និង​សង្គម។

  ផ្លូវ​គម​នា​គមន៍​ជន​បទ​នៅ​ភូមិ​ពពុះ​ទឹក បាន​រដ្ឋ​វិនិ​យោគ​កសាង​ធំ​ទូ​លាយ​។

កាល​ពី​មុន​ ជីវ​ភាព​បស់ប្រ​ជា​ជន​នៅ​ភូមិ​នេះ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​។ មា​មីង​ភាគ​ច្រើន​រស់​នៅ​ដោយ​របរ​កសិកម្ម​និង​ចិញ្ចឹម​សត្វ ម៉្លោះ​ហើយ​ប្រាក់​ចំ​ណូល​មិន​លំ​នឹង។ ផ្លូវ​គម​នា​គមន៍​តូច​ចង្អៀត ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក​ ពិ​សេស​នៅ​រដូវ​វស្សា។ ភាគ​ច្រើន​ជា​ផ្ទះ​បណ្ដោះ​អា​សន្ន លក្ខណៈ​ជីវ​ភាព​នៅ​មាន​កម្រិត ហើយ​ការ​រៀន​សូត្រ​របស់​កុមារ​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុង​ជ្រោយ​អា​ស្រ័យ​សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​បាក។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ការ​រួម​កម្លាំង​របស់​ប្រ​ជា​ជន ភូមិ​ព​ពុះ​ទឹក​បាន​ផ្លាស់​ប្តូរ​យ់ាង​ច្រើន។ ផ្លូវ​គម​នា​គមន៍​ជន​បទ​បាន​ចាក់​បេ​តុង​រួច​រាល់ បើក​ធំ​ទូ​លាយ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​ទំ​និញ​ងាយ​ស្រួល​ជាង។ អគ្គិ​សនី ទឹក​ស្អាត​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា ឆ្លើយ​តប​បាន​តម្រូវ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន។ ផ្ទះ​ថ្មី​ជា​ច្រើន​បាន​សាង​សង់ ជំ​នួស​ឱ្យ​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម។ ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​បាន​ប្រ​សើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ អា​ស្រ័យ​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ការ​ផលិត ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ភូមិ​ភាគ។

អ្នក​ស្រី ត្រឿង​ធី​ថាវ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព​ពុះ​ទឹក ឱ្យ​ដឹង៖ “រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ទិដ្ឋ​ភាព​ជន​បទ​របស់​ភូមិ​បាន​ផ្លាស់​ប្តូរ​ពិត​ប្រា​កដ។ ផ្លូវ​គម​នា​គមន៍​បាន​វិនិ​យោគ​ ផ្ទះ​នៅ​បាន​បង្កើន​កម្រិត ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​ប្រ​សើរ​ឡើង​ជា​លំ​ដាប់។ ប្រ​ជា​ជន​សកម្ម​ចូល​រួម​បរិច្ចាគ​ដី ដើម​ឈើ​ធ្វើ​ផ្លូវ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​រក្សា​ទេស​ភាព អនា​ម័យ​បរិ​ស្ថាន រួម​ចំ​ណែក​កសាង​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​កាន់​តែ​ស្រស់​ស្អាត”។

ព្រះ​តេជ​គុណ ឡឹម​វណ្ណី ព្រះ​ចៅ​អធិ​ការ​វត្ត​ពពុះ​ទឹក មាន​ថេរ​ដី​កា៖ “រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន​ច្រើន។ ផ្លូវ​គម​នា​កមន៍​បាន​វិនិ​យោគ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​មាន​ភាព​ងាយ​ស្រួល​ជាង រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​និង​ការ​ផលិត​របស់​ប្រ​ជា​ជន។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក កាន់​តែ​ចាប់​អា​រម្មណ៍​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ដោយ​ផ្តោត​លើ​ការ​សិក្សា​រៀន​សូត្រ ពល​កម្ម​និង​រក្សា​ជីវ​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី”។

លទ្ធ​ផល​ដែល​សម្រេច​បាន​បង្ហាញ​ពី​ការ​រួម​គ្នា​រវាង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​និង​ប្រ​ជា​ជន ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ប្រ​ព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បាន​កែ​លម្អ​និង​ជីវ​ភាព​ជា​ជំ​ហាន​បាន​លើក​កម្ពស់ ភូមិ​ព​ពុះ​ទឹក បន្ត​ខិត​ខំ​ឆ្ពោះ​ទៅ​ការ​អភិ​វឌ្ឍ​លំ​នឹង បង្កើន​គុណ​ភាព​ការ​រស់​នៅ​ប្រ​ជា​ជន៕

                                     ដា​លីន-ទីទុយ​

ចែករំលែកអត្ថបទ