អត្ថបទបញ្ចប់៖ លើកកម្ពស់សមត្ថភាពដឹកនាំ បង្កការលោតផ្លោះខ្លាំងក្លា
កន្លងជាង៧ខែ បង្កើតនិងឈានចូលសកម្មភាពនិយាយរួម សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់១០៣ គណៈកម្មាធិការបក្សឃុំ សង្កាត់លើភូមិឋានទីក្រុងកឹងធើបន្តកើនឡើង ដឹកនាំចង្អុលការអនុវត្តដាច់ណាត់ ប្រសិទ្ធភាពភារកិច្ចនយោបាយរបស់ភូមិភាគ។ ទន្ទឹមនោះ ត្រូវស្មោះត្រង់ទទួលស្គាល់បណ្តាការអន់ថយ ទាមទារបណ្តាគណៈកម្មាធិការបក្ស អង្គការបក្សត្រូវមធ្យ័ត វាយតម្លៃសកម្មភាព សំដៅបង្កការលោតផ្លោះ វិវត្តន៍ខ្លាំងក្លាជាងទៀត កសាងគណៈកម្មាធិការបក្សឃុំ សង្កាត់ ផ្ទឹមស្មើភារកិច្ចនយោបាយក្នុងដំណាក់កាលថ្មី។
.jpeg)
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សក្រុងកឹងធើ ចង្អុលការដោយដំណោះស្រាយជាច្រើនលើកកម្ពស់កងជួរកម្មាភិបាល និយោជិតឃុំ សង្កាត់ សំដៅអនុវត្តល្អភារកិច្ចក្នុងដំណាក់កាលថ្មី។ ថ្នាក់ដឹកនាំ១០៣ ឃុំ សង្កាត់ នៅពិធីប្រកាសសេចក្តីសម្រេចរបស់មជ្ឈិមនិងភូមិភាគ អំពីរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ឃុំ។
កំណត់អត្ថិភាព អន់ថយ
បច្ចុប្បន្ន ការប្រជុំជីវភាពរបស់សាខាបក្សភូមិនិងមណ្ឌលនៅមានការអន់ថយ ដោយគណៈប្រតិបត្តិការសាខាបក្ស បក្ខជនមិនទាន់យល់ដឹងគ្រប់គ្រាន់ពីតួនាទីសំខាន់របស់ការប្រជុំជីវភាពសាខាបក្ស កន្លែងខ្លះ ប្រជុំសាខាបក្សឱ្យតែមាន មិនទាន់មានខ្លឹមសារសម្បូរបែប គុណភាពប្រជុំជីវភាពមិនស្មើមិនទាន់សម្គាល់ច្បាស់ប្រជុំសាខាបក្សនិងប្រជុំមុខជំនាញ។ លោកយ័ញសីអ៊ុក អនុលេខាសាខាបក្សមណ្ឌល១៤ សង្កាត់សុកត្រាំង ទទួលស្គាល់៖ “ក្នុងប្រជុំសាខាបក្សរាល់ខែ នៅមានស្ថានភាពបក្ខជនខ្លះចូលរួមប្រជុំយឺតពេល អវត្តមានប្រជុំមូលហេតុមិនសមស្រប។ បក្ខជនមួយចំនួនមិនសូវចូលរួមគប់វាល់យោបល់ក្នុងពេលប្រជុំ ទើបការកសាងសេចក្តីសម្រេចចិត្តដឹកនាំរបស់សាខាបក្សមិនទាន់ពង្រីកអស់បញ្ញារបស់សមូហភាព”។
ការចាត់តាំងប្រជុំជីវភាពប្រធានបទរបស់សាខាបក្ស តាមការកំណត់ក្នុងមួយត្រីមាសម្ដង តែសាខាបក្សនៅតាមឃុំ សង្កាត់មិនទាន់អនុវត្ត ឬអនុវត្តតាមរូបភាពមិនទាក់ ទាញបក្ខជន។ ការងារត្រួតពិនិត្យមិនទាន់បានសាខាបក្សយកចិត្តទុកដាក់ត្រូវកម្រិត មិនទាន់អនុវត្តបានរឿយៗ បណ្តាលឱ្យមានករណីបក្ខជនថមថយ បំពានត្រូវអនុវត្តពិន័យ។
តាមលោកង្វៀងផាកថាញ់ ប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការបក្សឃុំវិញទ្រិន ឆ្លងតាមការត្រួតពិនិត្យឱ្យឃើញសាខាបក្សភូមិវិញឡុក សាខាបក្សភូមិវិញថាញ់ សាខាបក្សសាលាអនុវិទ្យាល័យវិញទ្រិន មិនទាន់ចាត់តាំងប្រជុំជីវភាពប្រធានបទក្នុងមួយត្រីមាសម្ដង មិនទាន់កសាងកម្មវិធីពិនិត្យទូទាំងវគ្គ ២០២៥-២០៣០ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យ ឃ្លាំមើលប្រចាំឆ្នាំនៅយឺត។
លោកង្វៀងក្វឹកហឹង ប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការបក្សសង្កាត់ថូកណូក ឱ្យដឹង៖ “ឆ្លងតាមការត្រួតពិនិត្យ សាខាបក្សដំណាក់សុខាភិបាលសង្កាត់ សាខាបក្សសាលាអនុវិទ្យាល័យធ្វឹងអាង លេខាសាខាបក្ស ចាងហ្វាងសាលាបឋមសិក្សាធ្វឹងអាង គណៈកម្មាធិការបក្ស និងគណៈត្រួតពិនិត្យគណៈកម្មាធិការបក្សសង្កាត់ យល់ឃើញខ្លឹមសារប្រជុំប្រធានបទមិនទាន់ច្បាមភាពជាក់ស្តែងរបស់អង្គភាព មិនទាន់សម្បូរបែបមិនទាន់នាំមកប្រសិទ្ធភាព ត្រូវដកបទពិសោធន៍”។
ទន្ទឹមនោះ ការងារអភិវឌ្ឍបក្ខជននៅបណ្តាគណៈកម្មាធិការបក្សឃុំ សង្កាត់នៅជួបលំបាក មួយភាគមកពីកម្រិតវប្បធម៌មហាជនឆ្នើមមិនទាន់សម្រេច មហាជនមួយចំនួនមិនទាន់ចង់ចូលកងជួរបក្ស។ តាមប្រសាសន៍លោកផាមវាំងត្រុង លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិមីផឿក ឃុំញើងមី ភាគច្រើនសមាជិកសម្ព័ន្ធយុវជនចាកពីស្រុកកំណើតទៅរកស៊ីឆ្ងាយ; ក្នុងពេលនោះ មហាជនមួយចំនួននៅភូមិភាគ សកម្មចូលរួមបណ្តាចលនាតែកម្រិតវប្បធម៌មិនទាន់ឆ្លើយតបសំណូមពរ។
ផ្នែកផ្សេង ការងារអប់រំនយោបាយ សតិអារម្មណ៍ បំប៉នឧត្តមគតិបដិវត្តន៍ សីលធម៌ ផ្នត់រស់នៅឱ្យកម្មាភិបាល បក្ខជននៅគណៈកម្មាធិការបក្សមួយចំនួន អង្គការបក្សរបស់ឃុំ សង្កាត់នៅមិនទាន់បានធ្វើជាប្រចាំ។ លទ្ធភាពដឹកនាំកម្លាំងប្រយុទ្ធ សមត្ថភាពអនុវត្ត និងចាត់តាំងអនុវត្តបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ របស់គណៈកម្មាធិការបក្សនៅឃុំ សង្កាត់មួយចំនួននៅអន់ថយ។ ភាពតស៊ូក្នុងទិតៀននិងស្វ័យទិតៀនក្នុងប្រជុំគណៈកម្មាធិការបក្សសាខាបក្សនៅឃុំ សង្កាត់មិនទាន់មានប្រសិទ្ធភាព។ ការងារគ្រប់គ្រង ត្រួតពិនិត្យ ឃ្លាំមើល អប់រំ លត់ដំកម្មាភិបាល បក្ខជន មានកន្លែងខ្លះនៅធ្វេសប្រហែស។
អនុវត្តទម្រង់រដ្ឋអំណាច២កម្រិត បរិមាណការងារច្រើន ទាមទារកម្មាភិបាល បក្ខជនត្រូវមានមុខជំនាញខ្ពស់ ក្នុងពេលនោះ កម្មាភិបាល និយោជិតឃុំ សង្កាត់មិនទាន់ឆ្លើយតបសំណូមពរ។ តាមលោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ទីក្រុងនៅមានស្ថានភាពសល់ ខ្វះកម្មាភិបាល និយោជិតឃុំ សង្កាត់ លទ្ធភាពជំនាញរបស់កម្មាភិបាលឃុំ សង្កាត់នៅអន់ថយត្រូវមានដំណោះស្រាយដើម្បីឆ្លើយតបសំណូមពរភារកិច្ច។
ប្តេជ្ញាបង្កសម្ទុះខ្លាំងក្លា
អាណត្តិកាល២០២៥-២០៣០ គណៈកម្មាធិការបក្សទីក្រុងកឹងធើ និងគណៈកម្មាធិការបក្សបណ្តាឃុំ សង្កាត់កំណត់ “កសាងបក្សនិងប្រព័ន្ធនយោបាយតម្លាភាព មាំមួនសុក្រឹត” ជាភារកិច្ចសំខាន់។ ដើម្បីអនុវត្តជោគជ័យទិសដៅដាក់ចេញ គណៈកម្មាធិការបក្សគ្រប់ថ្នាក់និយាយរួម គណៈកម្មាធិការបក្ស និងអង្គការបក្ស ប្រព័ន្ធនយោបាយឃុំ សង្កាត់ក្នុងទីក្រុង ត្រូវផ្សព្វផ្សាយសុក្រឹតបណ្តាផ្នែកបេសកម្មកសាងបក្សនិងប្រព័ន្ធនយោបាយ។
លោកស្រីផាមង៉ុកយីវ អនុលេខាប្រចាំការគណៈកម្មាធិការបក្សសង្កាត់កាយរ៉ាំង ឱ្យដឹង៖ “គណៈកម្មាធិការបក្សសង្កាត់ បន្តចង្អុលការផ្សព្វផ្សាយហ្មត់ចត់បទបញ្ជាលេខ ៥០-CT/TW ថ្ងៃទី២៣ កក្កដា ២០២៥ របស់គណៈលេខា បន្តផ្លាស់ថ្មីនិងលើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្សក្នុងដំណាក់កាលថ្មី ចាត់តាំងប្រជុំជីវភាពប្រធានបទក្នុងមួយត្រីមាសម្ដង ទន្ទឹមនោះ សំណូមពរការប្រជុំជីវភាពប្រធានបទ ត្រូវផ្សារភ្ជាប់ការអនុវត្តភារកិច្ចនយោបាយរបស់ភូមិភាគ។ គណៈប្រតិបត្តិការបក្ស ចង្អុលការគណៈកម្មាធិការបក្សគ្រប់ថ្នាក់ អនុវត្តល្អការងារបង្កប្រភពមហាជនឆ្នើម ប្រឹងប្រែងបញ្ចូលបក្ខជនរាល់ឆ្នាំ សម្រេចបរិមាណភាគ៣៤% ប្រៀបនឹងចំនួនបក្ខជនរួម។ ចង្អុលការគណៈកម្មាធិការបក្ស យកចិត្តទុកដាក់ការងារត្រួតពិនិត្យ ឃ្លាំមើល គ្រប់គ្រងម៉ត់ចត់ បក្ខជនដើម្បីរារាំងថមថយ បំពានក្នុងកងជួរកម្មាភិបាល បក្ខជន”។
ទន្ទឹមនោះ បណ្តាគណៈកម្មាធិការបក្សឃុំ សង្កាត់ប្រមូលផ្តុំផ្លាស់ថ្មីនិងលើកកម្ពស់គុណភាពការងារនយោបាយ សតិអារម្មណ៍ លត់ដំគុណសម្បត្តិ សីលធម៌បដិវត្តន៍ ផ្នត់រស់នៅឱ្យកងជួរកម្មាភិបាល បក្ខជន។ បន្តអនុវត្តម៉ឺងម៉ាត់បណ្តាសេចក្តីសន្និដ្ឋានរបស់មជ្ឈិមបក្ស ការិយាល័យនយោបាយ នីតិកាលទី១៣ អំពីការកសាង កែតម្រូវបក្ស និងជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបឋហូជីមិញ អនុវត្តមធ្យ័តមានប្រសិទ្ធភាព គោលការណ៍កសាង កែតម្រូវបក្សនិងកសាងប្រព័ន្ធនយោបាយរបស់ការិយាល័យនយោបាយ គណៈលេខា គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៤ ដាក់ចេញ។ល។
រួមជាមួយការខំប្រឹងរបស់គណៈកម្មាធិការបក្សឃុំ សង្កាត់ គណៈកម្មាធិការបក្សទីក្រុងកឹងធើ កំពុងផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើន កសាងគណៈកម្មាធិការបក្សឃុំ សង្កាត់ផ្ទឹមស្មើភារកិច្ចក្នុងដំណាក់កាលថ្មី។ ក្នុងនោះ កសាងនិងសុក្រឹតគម្រោងទីតាំងការធ្វើ ដើម្បីជម្រើសកម្មាភិបាល មានលទ្ធភាពកម្រិតវិជ្ជា ឆ្លើយតបភ្លាមៗសំណូមពរទីតាំងការធ្វើរបស់ឃុំ សង្កាត់ អនុវត្តបញ្ជូនកម្មាភិបាល និយោជិតរវាងបណ្តាឃុំ សង្កាត់ ដើម្បីជម្នះស្ថានភាពសល់ ខ្វះ; ចុះកិច្ចសន្យាពលកម្មចំពោះអ្នកមានមុខជំនាញ ឆ្លើយតបភ្លាមៗសំណូមពរភារកិច្ចចង្អុលការបណ្តាមន្ទីរ ផ្នែក អនុវត្តមធ្យ័តផែនការបញ្ជូនបណ្តោះអាសន្ន រយៈពេលខ្លីកម្មាភិបាល និយោជិតមកឃុំ សង្កាត់ បង្កើនការចាត់កម្មាភិបាលទីក្រុងមានមុខជំនាញខ្ពស់ បណ្តាវិស័យហិរញវត្ថុ សុរិយោដី បច្ចេកវិទ្យាព័ត៌មាន មកឃុំ សង្កាត់បំពេញការងារ។ គណៈកម្មាធិការបក្ស ចង្អុលការបណ្តាអង្គភាពស្រាវជ្រាវជំនួយការទីក្រុងមានរបបគោលនយោបាយ ដើម្បីទាក់ទាញអ្នកមានកម្រិតវិជ្ជា លទ្ធភាពពីការងារនៅឃុំ សង្កាត់សំខាន់ៗ និងបណ្តាភូមិភាគឆ្ងាយពីមជ្ឈមណ្ឌលទីក្រុង។
នៅបណ្តាសន្និបាតគណៈកម្មាធិការបក្ស ចាត់តាំងជិតៗនេះ លោកដុងវាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សំណូមពរគណៈកម្មាធិការបក្សគ្រប់ថ្នាក់បណ្តាផ្នែកសមត្ថកិច្ចពិនិត្យ រចនាសម្ព័ន្ធឡើងវិញកងជួរនិយោជិតរបស់បណ្តាឃុំ សង្កាត់ សំដៅធានាសមស្របជាមួយមុខជំនាញនិងទីតាំងការងារដែលបានកំណត់យកចិត្តទុកដាក់បណ្តុះបណ្តាល ហ្វឹកហាត់មុខជំនាញ បំប៉នចំណេះវិជ្ជា សំខាន់គឺក្នុងវិស័យបច្ចេកវិទ្យានិងគ្រប់គ្រងរដ្ឋបាលទំនើប ដើម្បីលើកកម្ពស់លទ្ធភាពកងជួរកម្មាភិបាល និយោជិតឃុំ សង្កាត់។
* * *
ជាមួយការប្តេជ្ញាខ្ពស់ ការខំប្រឹងពេញទំហឹង សកម្មភាពដាច់ណាត់របស់គណៈកម្មាធិការបក្ស អង្គការបក្សពីទីក្រុងដល់ឃុំ សង្កាត់ គណៈកម្មាធិការបក្សឃុំ សង្កាត់ពិតជាតម្លាភាព មុតមាំ លើកកម្ពស់លទ្ធភាពដឹកនាំនិងកម្លាំងប្រយុទ្ធ ផ្ទឹមស្មើភារកិច្ចក្នុងដំណាក់កាលថ្មី ដឹកនាំអនុវត្តជោគជ័យទិសដៅ បរិមាណភាគ ភារកិច្ចដាក់ចេញក្នុងអណត្តិកាល២០២៥-២០៣០៕
អាញយុង- ចន្ថា