លោកឡឹមវុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានជូនអាហារូបករណ៍ ៥០ ចំណែកដល់ប្អូនៗ សិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅលើភូមិឋានឃុំដាយង៉ាយ។

លោកឡឹមវុាំងម៉ឺង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងថ្នាក់ដឹកនាំឃុំដាយង៉ាយ ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស។
នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំដាយង៉ាយ បានចាត់តាំងកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ដាយង៉ាយ - និទាឃរដូវដំបូង” ទាក់ទាញកម្មាភិបាល បក្ខជននិងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានលោកឡឹម វុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។
កម្មវិធីសិល្បៈ “ដាយង៉ាយ - និទាឃរដូវដំបូង” មានកម្មវិធីសិល្បៈដ៏ពិសេសជាច្រើន ស្ងើចសរសើរបក្ស អ៊ំហូ សេចក្តីស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ និងឆន្ទៈផ្លាស់ថ្មី អភិវឌ្ឍន៍។ បរិយាកាសដ៏អ៊ូអរ និងកក់ក្តៅនៃរាត្រីសមោសរនេះ បានបង្ករជាចំណុចលេចធ្លោដ៏មានអត្ថន័យនៅដើមឆ្នាំថ្មី រឹតបន្តឹងចំណងសាមគ្គីភាពក្នុងសហគមន៍។
ក្នុងឱកាសនេះ លោកឡឹមវុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានជូនអាហារូបករណ៍ ៥០ ចំណែកដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ជម្នះលំបាករៀនពូកែនៅលើភូមិឋានឃុំ គិតជាទឹកប្រាក់សរុប ៥០ លានដុង។ អាហារូបករណ៍ទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំមជ្ឈិម ចំពោះការងារសុខុមាលភាពសង្គម និងការអប់រំនៅភូមិភាគ រួមចំណែកលើកទឹកចិត្ត បង្កកម្លាំងជំរុញបន្ថែមដល់សិស្សានុសិស្ស ដើម្បីប្អូនៗឈានឡើងក្នុងការរៀនសូត្រនិងជីវភាព៕
ថាញតឹម-វិមាន