ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលបុណ្យចូលឆ្នាំនៅតំបន់ប្របសមុទ្រកឹងធើកាន់តែអឹកធឹក នរណាក៏សប្បាយរីករាយសង្ឃឹមឆ្នាំថ្មីថែមសុខដុម។

កំពង់ផែត្រីត្រឹងដេ ណែនណាប់ជលផល បញ្ចប់ឆ្នាំចាស់បានផលកាក់កប។
និទាឃរដូវកងរំពង
ឃុំត្រឹងដេ មានឆ្នេរសមុទ្រប្រវែង ១២គ.ម តភ្ជាប់ ២ ដៃសមុទ្រគឺត្រឹងដេនិងមីថាញ។ ប្រជាជនរស់ប្របសមុទ្រពឹងលើរបរនេសាទជលផល។ ប៉ុន្មានឆ្នាំជិតៗនេះ រួមនឹងការឧបត្ថម្ភពីទុននិងបច្ចេកទេស មានគ្រួសារជាច្រើនបើកទូលាយរបរប្រពៃណីផ្សាភ្ជាប់ជាមួយសមុទ្រ ដូច ធ្វើទឹកត្រីច្នៃជលផល ត្បាញសំណាញ់។ ពីការសម្បូរបែបរបរចិញ្ចឹមជិវិតនេះ បានជួយឱ្យជីវភាពមាមីងមួយថ្ងៃកាន់តែស្ថេរភាព។
បងង្វៀងធីបិតចូវ ម្ចាស់មូលដ្ឋានផលិតងៀតដាំងចូវ នៅភូមិកាង ឃុំត្រឹងដេ និយាយ៖ ផ្ទះខ្ញុំមានកប៉ាល់នេសាទជលផល ទើបត្រីយីវហ៊ឺ បង្កង ក្រោយពីនេសាទបានគឺច្នៃរួចហាលក្តៅ វេចកញ្ចប់យ៉ាងមត់ចត់។ ដោយអនុវត្តអភិក្រមធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគផលិតផលមួយថ្ងៃកាន់តែបានអ្នកប្រើប្រាស់ពេញនិយម។ គ្រួសារខ្ញុំរក្សារបរប្រពៃណីនេះច្រើនឆ្នាំហើយ ជួញប្រែបណ្តើរនិងរក្សាតម្លៃច្រើនជំនាន់របស់ជីដូនជីតាទុកមកក្នុងការនេសាទជលផល។
ទន្ទឹមនោះ មូលដ្ឋានផលិតកែច្នៃងៀតប៉ុន្មានថ្ងៃជិតចូលឆ្នាំបរិយាកាសទិញដូរនៅបណ្តាហាងជួញដូរជលផលនៅឃុំនេះក៏មានភាពអ៊ូរអរជាង។ បណ្តាអ្នកជួញដូរម្ចាស់ការបម្រុងប្រភពទំនិញសំដៅបម្រើសំណូមពរទិញដូរមួយថ្ងៃកាន់តែកើនរបស់ប្រជាជននាឪកាសបុណ្យចូលឆ្នាំ។
តាមបងស្រីឡឹមង្វៀកថាញ អ្នកជួញដូរងៀតនៅភូមិកាង ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំកើនប្រហែល២០%ប្រៀបនិងថ្ងៃធម្មតា។ អតិថិជនមិនត្រឹមទិញរាយ នៅទាំងបញ្ជាទិញចំនួនច្រើនដើម្បីជូនឬផ្ញើសាច់ញាតិនៅឆ្ងាយ រួមចំណែកធ្វើឱ្យទីផ្សាងៀតនៅត្រឹងដេកាន់តែផុលផុស។
នៅតូបលក់បងស្រីថាញ រៀបចំស្អាតបាតបណ្តាមុខទំនិញ ដូច ងៀតយីវហ៊ឹ បង្គាក្រៀម ងៀតត្រីផ្ទក់។ល។ ដើម្បីឱ្យភ្ញៀវងាយស្រួលក្នុងការជ្រើស។ រាល់ប្រភេទងៀតតែងបានបែងប្រភេទតាមទំហំ គុណភាពសមស្របជាមួយអតិថិជនទិញប្រើក្នុងគ្រួសារដល់ធ្វើអំណោយជូនបុណ្យតេត។
បុណ្យតេតកក់ក្តៅ
ជាភូមិភាគប្របសមុទ្រភ្ជាប់ព្រំប្រទល់នឹងខេត្តកាម៉ាវ ឃុំឡាយហ្វា (ទីក្រុងកឹងធើ) ក៏ប្រមូលផ្តុំការងារថែទាំដើម្បីគ្រួសារក្រ ក្បែរក្រទទួលបុណ្យតេតគ្រប់គ្រាន់។
ភូមិភាគសហការជាមួយសមាគមកាកបាតក្រហមទីក្រុងប្រគល់ផ្ទះមហាសាមគ្គី ៣ ខ្នងឱ្យគ្រួសារជួបលំបាកពីផ្ទះនៅនាឪកាសបុណ្យចូលឆ្នាំ។
មីងថាច់ធីញាញ់ នៅភូមិឈូងធំ ជាគ្រួសារទើបបានទទួលផ្ទះ ចែករំលែក៖ ខ្ញុំបានក្រុមហ៊ុនឆ្នោតជាតិកឹងធើឧបត្ថម្ភ ៦០ លានដុងសង់ផ្ទះ ក្រៅពីនេះសាច់ញាតិគប់វាល់បន្ថែមឱ្យផ្ទះខែងរែងជាង។ ឆ្នាំនេះទទួលបុណ្យចូលឆ្នាំក្នុងផ្ទះថ្មី ខ្ញុំសប្បាយចិត្តណាស់ ឥឡូវខំប្រឹងរកស៊ីគឺជីវភាពល្អហើយ។
ក្រៅពីផ្ទះ៣ខ្នងបានប្រគល់ ភូមិភាគកំពុងពិនិត្យ ២០ គ្រួសារជួបលំបាកពីផ្ទះនៅដើម្បីបន្តចល នាឧបត្ថម្ភកសាង។
តាមលោក ថាច់ផឿកតាយ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភួមិវៀតណាមឃុំឡាយហ្វា ឆ្នាំ ២០២៦ ឃុំនៅមាន ៥៣ គ្រួសារក្រ និង ៦៤២ គ្រួសារក្បែរក្រ។ គ្រួសារនេសាទករជាច្រើនខ្វះទុនផលិត ចំណូលមិនស្ថេរភាព។ មានគ្រួសារខ្លះខួបឆ្នាំពឹងលើការនេសាទជលផលក្បែរច្រាំង ទើបគ្រប់គិតអានជីវភាពនិងការរៀនសូត្ររបស់កូន។ ដូច្នេះនៅឪកាសបុណ្យតេត មានការរួមកម្លាំងគិតអានរបស់រដ្ឋអំណាច កងកម្លាំងសមត្ថកិច្ចនិងអង្គការសង្គមក្លាយជាប្រភពជំរុញធំធេងជួយមាមីងជឿជាក់នៅឆ្នាំថ្មី។
ខណៈពេលនេះការងារគិតអានបុណ្យតេតបានរួចរាល់។ គ្រួសារក្រ ក្បែរក្រក្រៅពីអំណោយដែលបានទទួលពីថវិកាគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាម ឃុំនៅទាំងចលនាបណ្តាក្រុមហ៊ុនអជីវកម្មជូនប្រដាប់ប្រដាប្រើប្រាស់ចាំបាច់ដើម្បីប្រើប៉ុន្មានថ្ងៃបុណ្យតេត។ លោកថាច់ផឿកតាយឱ្យដឹងដូច្នេះ។
បុណ្យតេតនៅបណ្តាឃុំប្របសមុទ្រសាណត្រាណដូចកប៉ាល់កំពុងចតសម្រាកនៅកំពង់ផែ។ ដ្បិតនិទាឃរដូវឆ្នាំនេះ មិនត្រឹមតែជាការចាប់ផ្តើមឆ្នាំថ្មី នៅទាំងអះអាងទិសសមស្របក្នុងអភិវឧ្ឍសេដ្ឋកិច្ចសមុទ្រផ្សាភ្ជាប់ជាមួយសុខុមាលភាពសង្គម ដើម្បីរាល់រដូវបុណ្យតេតក្តីរីករាយកាន់តែពេញលេញ៕
សុងឡេ-ចម្ថា