ប៉ុន្មានឆ្នាំកន្លង ខេត្តអាងយ៉ាងបានជំរុញឥតឈប់ឈរការអភិវឌ្ឍអប់រំបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស តាមរយៈនោះ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា និងជំរុញការអភិវឌ្ឍដោយចីរភាពតំបន់ជនជាតិភាគតិច។

សកម្មភាពសម្តែងសិល្បៈប្រពៃណីរបស់សិស្សសាលាជនជាតិអន្តេវាសិក។
អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ ភ្នំដំណាក់កាល ២០២១- ២០២៥ គម្រោង ៥ - អភិវឌ្ឍអប់រំបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សបានខេត្តអាងយ៉ាងយកចិត្តទុកដាក់ផ្សព្វផ្សាយព្រមៗគ្នា និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់ប្រជាបញ្ញាបណ្តុះបណ្តាលប្រភពធនធានមនុស្សលើកស្ទួយជីវភាពដល់ជនជាតិភាគតិចលើភូមិឋានខេត្ត។
ទោះបីនៅមានការលំបាកមួយចំនួនក៏ពិតមែន ប៉ុន្តែការផ្សព្វផ្សាយគម្រោង៥ នៅខេត្តអាងយ៉ាង បាននាំមកលទ្ធផលជាវិជ្ជមាន។ រយៈពេលកន្លង ខេត្តបានវិនិយោគបង្កើនកម្រិត ជួសជុលអនុវិទ្យាល័យជនជាតិអន្តេវាសិកចំនួន ៧ សាលាជាជំហានលើកស្ទួយមូលដ្ឋានសម្ភារៈ បង្កបរិស្ថានរៀនសូត្រសុវត្ថិភាព ស្អាតបាតដល់សិស្សានុសិស្ស។ ទន្ទឹមនឹងនោះ ខេត្តចាត់តាំងបើកថ្នាក់បំប៉នសមត្ថភាព ១៣៦ ថ្នាក់ដល់សហគមន៍ និងកម្មាភិបាលផ្សព្វផ្សាយកម្មវិធីគ្រប់លំដាប់ថ្នាក់ចូលរួម ៤៦១ នាក់; ថ្នាក់បំប៉នចំណេះដឹងផ្នែកជនជាតិ ៦២ ថ្នាក់ ជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ១.១៤៩ នាក់; ថ្នាក់បណ្តុះបណ្តាលវិជ្ជា ជីវៈ១៥ ថ្នាក់ ជូនពលករ ១.៦០៧ នាក់។ ក្រៅពីនេះ ប្រជាជននៅភូមិនីមួយៗ បានបណ្តុះបណ្តាលបំប៉នចំណេះដឹង បំណិនផ្សព្វផ្សាយកម្មវិធី រួមចំណែកពង្រីកតួនាទីអង្គសំខាន់នៃសហគមន៍។
លទ្ធផលលេចធ្លោបានបង្ហាញច្បាស់ក្នុងវិស័យ អប់រំចំណេះទូទៅនិងលើកកម្ពស់ប្រជាបញ្ញា។ អត្រាកុមារមត្តេយ្យអាយុ ៥ ឆ្នាំទៅសាលាសម្រេច ៩៩,៨៧% លើសផែនការដាក់ចេញ; អត្រាសិស្សបឋមសិក្សាទៅសាលាសម្រេច ៩៩,៩៩%; សិស្សអនុវិទ្យាល័យសម្រេច ៩៥,៨១% សម្រេច និងលើសទិសដៅ។ ពិសេស អត្រាសិស្សវិទ្យាល័យទៅសាលាសម្រេច ៨៣,៤៦% បើប្រៀបនឹងផែនការខ្ពស់ជាង៦០%។ ព្រមជាមួយនោះ អត្រាមនុស្សចាប់ពីអាយុ១៥ ឆ្នាំឡើងទៅចេះអាន ចេះសរសេរភាសាវៀតណាម សម្រេច៩៦,២៦% លើសទិសដៅជាង ៩០% រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កម្រិតប្រជាបញ្ញា និងគុណភាពប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិច។
លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនា ខេត្តអាងយ៉ាង បញ្ជាក់៖ “ការអភិវឌ្ឍអប់រំ បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិច គឺជាភារកិច្ចមានអត្ថន័យជាយុទ្ធសាស្ត្រយូរអង្វែង ទាមទារមានការចូលរួមព្រមៗគ្នាពីទូទាំងប្រព័ន្ធនយោបាយ និងការចូលរួមយ៉ាងសកម្មពីប្រជាជន។ រយៈពេលខាងមុខ ខេត្តនឹងបន្តផ្តុំកម្លាំងកៀរគរប្រភពកម្លាំងផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងតម្រូវការជាក់ស្តែង រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា និងអភិវឌ្ឍដោយចីរភាពតំបន់ជនជាតិភាគតិច”៕
វឌ្ឍា - លីសៀ