ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/02/2026 - 19:53

អនុម័តកម្មវិធីទិសដៅជាតិ ដំណាក់កាល២០២៦ -២០៣៥ 

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន បានចេញសេចក្តីសម្រេចលេខ៤១៧ អនុម័តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦-២០៣៥ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ (ហៅកាត់​ថា កម្មវិធី)។
ខិតខំបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនជាជនជាតិភាគតិច
តាមសេចក្តីសម្រេចលេខ ៤១៧ គោលបំណងទូទៅនៃកម្មវិធីទិសដៅជាតិគឺ៖
កសាងជនបទថ្មីទំនើប សម្បូរសប្បាយ ស្រស់ស្អាត ប្រកបដោយអត្តសញ្ញាណ និងចីរភាព ផ្សារភ្ជាប់នឹង​ដំណើរការឧបនីយកម្មទីក្រុង បន្សាំនឹងការប្រែប្រួលអាកាសធាតុ; អភិវឌ្ឍគ្រប់វិស័យនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; អនុវត្តការបន្ថយភាពក្រីក្រពហុវិមាត្រ គ្របដណ្តប់និងចីរភាព ធា​នា​សមភាពយេនឌ័រ សុខុមាលភាពសង្គម; អភិវឌ្ឍសេដ្ឋកិច្ចជនបទតាមទិសដៅបៃតង វិលជុំ ជីវបរិស្ថាន ផ្សារភ្ជាប់នឹងការរៀបចំឡើងវិញវិស័យកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល គុណភាព ជីវ​ភាព និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់ ភូមិភាគនិងក្រុមប្រជាជន ពិសេសតំបន់ជនជាតិ​ភាគ​តិចនិងតំបន់ភ្នំ ប្រៀបនឹងតំបន់ផ្សេងៗ។
អភិ​រក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ផូរផង់របស់ជនជាតិភាគតិច; បង្កើនទំនុកចិត្តរបស់បងប្អូនជនជាតិចំពោះគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ; ពង្រឹងផែនមហាសាមគ្គីទូទាំង​ជនជាតិ; ធានាការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសគឺនៅតំបន់យុទ្ធ​សាស្ត្រ តំបន់ព្រំដែននិងកោះសមុទ្រ។
កម្មវិធីបានកំណត់ទិសដៅ ភាគកម្រិតជាក់ស្ដែងដល់ឆ្នាំ ២០៣០៖ ខិតខំបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជននៅជនបទកើនឡើង ២,៥-៣ដង ប្រៀបនឹងឆ្នាំ២០២០; បង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនជាជនជាតិភាគតិច ឱ្យស្មើ ១/២ នៃកម្រិតមធ្យមភាគទូទាំងប្រទេស; ខិតខំឱ្យអត្រាក្រីក្រពហុវិមាត្រក្នុងទូទាំងប្រទេស បន្តថយចុះពីកម្រិត ១%-១,៥% ក្នុងមួយឆ្នាំ និងបន្ថយអត្រាគ្រួសារក្រីក្រពហុវិមាត្រនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំឱ្យនៅក្រោម ១០%; ខិតខំឱ្យតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ជាមូលដ្ឋានមិនមានឃុំ ភូមិលំបាកខ្លាំង; ខិតខំឱ្យទូទាំងប្រទេសមាន​ឃុំសម្រេចបានបទដ្ឋានជនបទថ្មីប្រមាណ ៦៥% ក្នុងនោះ  ឃុំប្រមាណ ១០% បានទទួលស្គាល់ជាជនបទថ្មីទំនើប; ខិតខំឱ្យមានខេត្ត ក្រុងចំនួន ៥ បានទទួលស្គាល់បញ្ចប់ភារកិច្ចកសាងជន​បទ​ថ្មី។


សរុបថវិការដ្ឋផ្ទេរផ្តល់សម្រាប់កម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦-២០៣០ ប្រមាណ ៤២៣.០០០ ពាន់លានដុង។ (រូបជាឧទាហរណ៍)

សមាសភាពចំនួន២ នៃកម្មវិធីទិសដៅជាតិ៖
សមាសភាពទីមួយ៖ ខ្លឹមសាររួមដែលអនុវត្តនៅគ្រប់ភូមិឋានទូទាំងប្រទេស (រួមមានខ្លឹមសាររាយ រង​ចំនួន ១០ និងខ្លឹមសារជាក់លាក់ចំនួន ៥២ អនុវត្តលើវិសាលភាពទូទាំងប្រទេស; គ្រាន់តែអនុវត្តនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំតែប៉ុណ្ណោះ ចំពោះខ្លឹមសារក្នុងសមាសភាពទីពីរមិនបានកំណត់ ដើម្បីសម្រេចបានទិសដៅនិងភាគកម្រិតនៃកម្ម​វិធី)។
សមាសភាពទីពីរ៖ ខ្លឹមសារពិសេសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (រួមមាន ខ្លឹមសាររាយរងចំនួន៥ និងខ្លឹមសារជាក់លាក់ចំនួន ២៣ អនុវត្តនៅក្នុងវិសាលភាពតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; គ្រាន់តែអនុវត្តក្រៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ចំពោះខ្លឹមសារដែលមានលក្ខណៈពិសេសនៃវិស័យការងារជន​ជាតិ និងមិនបានកំណត់ក្នុងសមា សភាពទីមួយ)។
យោងតាមសេចក្តីសម្រេចលេខ ៤១៧ ក្រសួងជនជាតិនិងសាសនា (ដឹកនាំអនុវត្តសមាសភាពទី​ពីរ​) សហការជាមួយក្រសួងកសិកម្មនិងបរិស្ថាន និងក្រសួង ស្ថាប័នមជ្ឈិមដែលពាក់ព័ន្ធ ដើម្បីណែនាំនិង​ចាត់តាំងអនុវត្តខ្លឹមសារដែលពាក់ព័ន្ធនឹងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមការបែងភារកិច្ច; បូកសរុប ស្នើសុំផែនការ ព្រមទាំងគ្រោងគម្រោងផ្តល់ផ្ទេរទុនថវិកាមជ្ឈិម ដើម្បីអនុវត្តសមាស​ភាពទីពីរនៃកម្មវិធី ដំណាក់កាល ២០២៦ - ២០៣០; បូកសរុបនិងចេញសេចក្តីសម្រេចអនុ​ម័ត​បញ្ជីជនជាតិដែលនៅជួបការលំបាកច្រើន និងមានការលំបាកខ្លាំង ដំណាក់កាល ២០២៦ - ២០​៣០ លើវិសាលភាពទូទាំងប្រទេស; បូកសរុបនិងចេញសេចក្តីសម្រេចប្រកាសបញ្ជីឈ្មោះភូមិនៅតំបន់ជន​ជាតិ​ភាគ​តិច​និងតំបន់ភ្នំ ភូមិដែលលំបាកខ្លាំង; ឃុំតំបន់ជនជាតិភាគតិចនិងតំបនភ្នំ ឃុំតំបន់ I, II, III ក្នុងទូទាំងប្រទេស; អនុម័តនិងប្រកាសបញ្ជីឈ្មោះខេត្តនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមបទប្បញ្ញត្តិ; សហការជាមួយក្រសួងកសិកម្មនិងបរិស្ថាន ដើម្បីស្រាវជ្រាវនិងស្នើសុំដំណោះស្រាយក្នុងការកៀរគរប្រភពទុនបន្ថែមសមស្របសម្រាប់កម្ម​វិធី ដើម្បីផ្ដុំកម្លាំងនិងអា​ទិភាពវិនិយោគ ជំនួយតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ធានាស្របតាមបទប្បញ្ញត្តិនៃច្បាប់ និង​រាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យនិងសម្រេច។
សហការជាមួយក្រសួងកសិកម្មនិងបរិស្ថានធ្វើសេនាធិការ ដើម្បីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចង្អុល​ការដល់ក្រសួង ស្ថាប័នមជ្ឈិម អនុវត្តដំណោះស្រាយនានា ដើម្បីបង្កើនកិច្ចសហការនិងលើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀត​ណាម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិ​ភាគ​តិចនិងតំបន់ភ្នំ; សហការជាមួយបណ្តាក្រសួងនិងស្ថា​ប័ន​មជ្ឈិម ដើម្បីរៀបចំធ្វើការត្រួតពិ​និត្យ ឃ្លាំមើលការអនុវត្តខ្លឹមសារនានានៃកម្មវិធីដែលពាក់ព័ន្ធនឹងតំបន់ជនជាតិភាគតិចនិងតំ​បន់​ភ្នំ ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗតាមការបែងភារៈរបស់គណៈចង្អុលការមជ្ឈិម នាយករដ្ឋមន្ត្រី​នៃរដ្ឋា​ភិបាលនិងរដ្ឋាភិ​បាល តាមបទប្បញ្ញត្តិ។
សរុបថវិការដ្ឋដែលបែងចែកសម្រាប់កម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦​-២០៣០ ប្រមាណ ៤២៣.​០០០ ពាន់​លាន​ដុង ក្នុងនោះ  ថវិកាមជ្ឈិម ប្រមាណ ១០០​.០០០​ពាន់លានដុង; ថវិកាភូមិ​ភាគ​ប្រមាណ ៣០០.០០០​ពាន់​លាន​ដុង; ទុនឥណទានគោលនយោបាយ (ថវិការដ្ឋផ្តល់) ប្រមាណ ២៣.​០០០ ពាន់លានដុង។
សរុបចំនួនទុនដែលកៀរគរសម្រាប់អនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦ - ២០៣០ ប្រ​មាណ​ ១,០៤៤ លានពាន់លានដុង។ ក្នុងនោះ ទុនថវិកាមជ្ឈិម ជំនួយដោយផ្ទាល់ ចំនួន ១០០.០០០ ពាន់​លានដុង ស្មើនឹង ៩,៦%; ទុនថវិកាភូមិភាគ ប្រមាណ ៣០០.០០០ ពាន់លានដុង ស្មើនឹង ២៨,៧%;​ ទុនបដិភាគពីកម្មវិធីទិសដៅជាតិ កម្មវិធីនិងគម្រោងផ្សេងៗ ប្រមាណ  ៣៦០.០០០ ពាន់​លានដុង ស្មើនឹង៣៤,៥%; ទុនឥណទានគោលនយោបាយ (ថវិការដ្ឋ) ប្រមាណ  ២៣.​០០០​ពាន់​លាន​ដុង ស្មើនឹង ២,២%; ទុនអាជីវកម្មនិងកៀរគរការចូលរួមដោយស្ម័គ្រចិត្តពីសហគមន៍និងប្រ​ជា​ជនប្រ​មាណ  ២៦១.០០០ ពាន់លានដុង ស្មើនឹង ២៥%៕ 


ប្រភព៖ Theo vietnamnet.vn - ពេជ្រសឿន

ចែករំលែកអត្ថបទ