នៅសង្កាត់សុកត្រាំង ក្រុមត្រួតពិនិត្យលេខ ៥ ដឹកនាំដោយសមមិត្ត ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ធ្វើជាប្រធានក្រុមទី ២ បានអញ្ជើញចុះពិនិត្យការងារចាត់តាំងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅអង្គភាពឃុំ-សង្កាត់ចំនួន ៥ រួមមាន៖ សង្កាត់ភូឡើយ សង្កាត់សុកត្រាំង សង្កាត់មីស្វៀង ឃុំទ្រឿងខាញ់ និងឃុំតាយវ៉ាំង។

សមមិត្ត ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ
មានប្រសាសន៍ក្នុងអង្គប្រជុំ។
រយៈពេលកន្លង ការងារត្រៀមបម្រុងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ បានផ្សព្វផ្សាយអនុវត្តត្រូវតាមទិសដៅនិងធានាតាមល្បឿនដំណើរការ។ ប្រព័ន្ធឯកសារចង្អុលការ ណែនាំបានចេញគ្រប់សព្វ និងព្រមៗគ្នា បង្កើតជាមូលដ្ឋានគតិយុត្តដ៏រឹងមាំសម្រាប់ភូមិភាគអនុវត្ត។ ការងារផ្សព្វផ្សាយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ បង្កើតការឯកភាពខ្ពស់ក្នុងប្រជាជន។ ជំហាននៃការពិគ្រោះយោបល់ និងការឧទ្ទេសនាមអ្នកឆ្នោត បានអនុវត្តតាមលំដាប់លំដោយ ធានាបាននូវលក្ខណៈប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព។ អង្គភាពឃុំ-សង្កាត់នានាក៏បានបង្កើតគណៈកម្មការបោះឆ្នោត និងក្រុមបោះឆ្នោត រួមទាំងការពិនិត្យអង្កេតជ្រើសរើសមណ្ឌលបោះឆ្នោត ទីតាំងបោះឆ្នោត និងការទទួល រក្សាទុកមធ្យោបាយសម្ភារៈបច្ចេកទេសសម្រាប់បម្រើការបោះឆ្នោត...
ថ្លែងការណ៍ក្នុងអង្គប្រជុំ សមមិត្ត ង្វៀងវ៉ាំងខើយ បានសំណូមពរបណ្តាអង្គភាពឃុំ-សង្កាត់ ត្រូវតែជំរុញការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនបានជ្រាបអំពីការបោះឆ្នោត និងសកម្មចូលរួមឱ្យបានគ្រប់រូប។ ត្រូវបញ្ចប់សន្និសីទពិគ្រោះយោបល់លើកទី ២ និងទី ៣ ឱ្យបានឆាប់ រួមទាំងការបិទប្រកាសបញ្ជីឈ្មោះអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន អាណត្តិកាល ២០២៦-២០៣១។ ទន្ទឹមនឹងនោះ ត្រូវដាក់ចេញនូវវិធានការនានា ដើម្បីធានារក្សាសន្តិសុខសណ្តាប់ធ្នាប់មុន ក្នុងនិងក្រោយការបោះឆ្នោត។ ជាពិសេស អង្គភាពឃុំ-សង្កាត់ត្រូវប្រញាប់ប្រញាល់សម្រេចការងារត្រួតពិនិត្យ និងបង្កើតបញ្ជីឈ្មោះម្ចាស់ឆ្នោតឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងស្របតាមបទប្បញ្ញត្តិ៕
យ្វីអាញ់-ត្រឹងរ៉ូន