ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2026 - 19:29

សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​ប្រ​ជា​ជន​ 

អនុ​វត្ត​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ កម្មា​ភិបាល​ បក្ខ​ជន​សាខា​បក្ស​ភូមិ​ទ្រឿង​ដុង​ B ឃុំ​ផុង​ដៀង​ លើក​កម្ពស់​ស្មារតី​ឈាន​មុខ​ គំ​រូ​ “និយាយ​ទន្ទឹម​និង​ធ្វើ​”។ តាំង​ពី​នោះ ប្រ​ជា​ជន​កាន់​តែ​ឯក​ភាព​ ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ជា​កម្លាំង​កាយ​ កម្លាំង​ទ្រព្យ​ កសាង​មណ្ឌល​ប្រ​ជា​ជន​រស់​នៅ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ​។ ​ឆ្នាំ​២០២៥ ​សាខា​បក្ស​ភូមិ​បាន​ទទួល​ស្គាល់​ “សម្រេច​ឆ្នើម​ភារ​កិច្ច”។ សព្វ​ថ្ងៃ​ភូមិ​ទ្រឿង​ដុង​ B អស់​គ្រួ​សារ​ក្រ។

ដោយ​ការ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន​ ទើប​ស្ពាន​ជា​ច្រើន​នៅ​ភូមិ​ទ្រឿង​ដុង​ B បាន​កសាង​
រឹង​មាំ​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ។

បណ្តា​ការ​ងារ​ជាក់​ស្តែង​របស់​កម្មា​ភិបាល​ បក្ខ​ជន​សាខា​បក្ស​ភូមិ​ទ្រឿង​ដុង​ B ​ក្នុង​ឆ្នាំ​២០២៥ ​គឺ​សហ​ការ​ចល​នា​ក្នុង​សង្គម​បាន​ទឹក​ប្រាក់​៧៣០​លាន​ដុង​ និង​៤៨០​ថ្ងៃ​ពល​កម្ម​កសាង​ថ្មី​ស្ពាន​ជន​បទ​ចំ​នួន​៣ ​ក្នុង​នោះ​មាន​ស្ពាន​ស៊ែ​វឡា។ អ្នក​មីង​ត្រឹង​ធី​ផឿង​ ប្រ​ជា​ជន​ភូមិ​ភាគ​ ឱ្យ​ដឹង​៖ “ផ្ទៃ​ស្ពាន​ចាស់​តូច​ ខូច​ធ្ងន់​ ការ​ធ្វើ​ដំ​ណើរ​ជួប​លំ​បាក​។ ពេល​កម្មា​ភិបាល​ភូមិ​ចលនា​ ឃើញ​សំ​ណង់​នាំ​មក​អត្ថ​ប្រ​យោជន៍​រួម​ យើង​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ឧបត្ថម្ភ​៥០​លាន​ដុង​និង​ជួយ​ដាំ​បាយ​ បម្រើ​កង​កម្លាំង​កសាង​ស្ពាន” ។ អ្នក​មីង​ត្រឹង​ធី​បែ ក៏​ឱ្យ​ដឹង​៖ “​គ្រួ​សារ​ខ្ញុំ​ក៏​ចូល​រួម​១០​លាន​ដុង​ដើម្បី​កសាង​ស្ពាន​ស៊ែវ​ឡា។ ​ខ្ញុំ​នៅ​ទាំង​រៀប​ចំ​ការ​ងារ​ផ្ទះ​ ដើម្បី​ជួយ​ដាំ​ស្ល​ទៀត​ផង​។  ដោយ​សារ​អ្នក​រាល់​គ្នា​គប់​វាល់​ម្នាក់​បន្តិច​ ទើប​ស្ពាន​បាន​កសាង​រឹង​មាំ​ ធំ​ទូ​លាយ​ មាន​បង្កាន់​ដៃ​ មាន​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​បើក​បំ​ភ្លឺ​។ ឥ​ឡូវ​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​មា​មីង​នរ​ណា​ក៏​ត្រេក​អរ​”។

ក្នុង​ឆ្នាំ​២០២៥ កម្មា​ភិ​បាល​ បក្ខ​ជន​សាខា​បក្ស​ភូមិ​សហ​ការ​ចលនា​ក្នុង​សង្គម​បាន​ទឹក​ប្រាក់​ជាង​៨០​លាន​ដុង​ ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ រួម​នឹង​កា​រក​សាង​បង្គោល​ទង់​ជាតិ​ បើក​ទូ​លាយ​១កំ​ណាត់​ព្រែក​បេន​ត្រាញ់​ ​ប៉ះ​ផ្លូវ​ ចាក់​សី​ម៉ង់កុំ​ឱ្យ​ស្លែ​។ល។ ​អ្នក​មីង​វ៉ាំងធី​ង៉ុក​ម៉ាយ​ ប្រ​ជា​ជន​ក្នុង​ភូមិ និយាយ​៖​ “ចាប់​ពី​ពេល​មាន​ភ្លើង​បើក​បំភ្លឺ​ពេល​យប់​ មា​មីង​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក៏​បាន​ធានា​ជាង”។

តាម​លោក​ឡឹម​ហ្វាង​ហាយ​ លេខា​សាខា​បក្ស​ភូមិ​ទ្រឿង​ដុង​ B ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយា​បឋ​ហូជី​មិញ​ គណៈ​កម្មា​ធិ​ការ​បក្ស​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​បក្ខ​ជន​ចុះ​ឈ្មោះ​ “ធ្វើ​តាម​” ដោយ​ការ​ងារ​ជាក់​ស្តែង​។ រួម​ជា​មួយ​ការ​ចលនា​ប្រ​ជា​ជន​គប់​វាល់​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ កម្មា​ភិបាល បក្ខ​ជន ឃោស​នា​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​ កសាង​បណ្តា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ទន្ទឹម​នោះ​ឧទ្ទេស​នាម​ប្រ​ជា​ជន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ប្រ​ហែល​៧​ពាន់​លាន​ដុង​ ដើម្បី​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច រៀន​សូ​ត្រ​ ឧបត្ថម្ភ​២​គ្រួ​សារ​បុល​១០០​លាន​ដុង​ពី​មូល​និធិ​ឧបត្ថម្ភ​កសិករ​របស់​មជ្ឈិម។ ​ក្នុង​ឆ្នាំ​កន្លង​ ​កម្មា​ភិបាល​ បក្ខ​ជន សហ​ការ​ចលនា​អង្ករ វត្ថុ​ប្រើ​ប្រាស់​មាន​តម្លៃ​ជាង​ ៣២​លាន​ដុង​ ជូន​គ្រួ​សារ​ក្បែរ​ក្រ​មាន​ស្ថាន​ភាព​លំ​បាក ចលនា​សៀវ​ភៅ​ ២០០​ក្បាល​ឧបត្ថម្ភ​ឱ្យ​សិស្ស​។ល។

បាន​ឧបត្ថម្ភ​ច្រើន​ផ្នែក​ ប្រ​ជា​ជន​ភូមិ​ទ្រឿង​ដុង​ B ក៏​វិនិ​យោគ​កែ​ប្រែ​ចម្ការ​គ្មាន​ប្រ​សិទ្ធ​ភាព​ ដាំ​បណ្តា​ប្រ​ភេទ​រុក្ខ​ជាតិ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ បង​លឺ​ហ្វាង​ឡុង​ បង្វែរ​ផ្ទៃ​ដី​ចម្ការ​ជាង​ ៩.០០០​ម៉ែត្រ​កា​រ៉េ​ ដាំ​ខ្នុរ​គ្មាន​ប្រ​សិទ្ធ​ភាព មក​ដាំ​ទុរេន​វិញ។ បង​ហ្វាង​ឡុង​ និយាយ​៖​ “បាន​កម្មា​ភិបាល​ឧទ្ទេស​នាម​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ទិញ​កូន​ពូជ ជី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ល។ ​ខ្ញុំ​ដាំ​ប្រ​ហែល​១២០​គល់​ទុរេន​ឆ្លាស់​ជា​មួយ​ខ្នុរ​។ សង្ឃឹម​ឆ្នាំ​ក្រោយ ​ទ្រឿង​ដុង​ B ឱ្យ​ដឹង​៖ ​សាខា​បក្ស​ភូមិ​បន្ត​ពង្រីក​តួ​នា​ទី​របស់​កម្មា​ភិបាល​ បក្ខ​ជន ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយា​បឋ​ហូជី​មិញ​ ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ ថែ​ទាំ​គិត​អាន លើក​កម្ពស់​ជីវ​ភាព​បណ្តា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បា​ក ​ចលនា​ប្រ​ជា​ជន​បង្វែរ​ទម្រង់​ផលិដើម​ទុរេន​លូត​លាស់​ល្អ​ ចំ​ណូល​នឹង​គ្រាន់​បើ។​

លោក​ឡឹម​ហ្វាង​ហាយ​ លេខា​សាខា​បក្ស​ភូមិត​សម​ស្រប​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ទន្ទឹម​នោះ​ ចលនា​ប្រ​ជា​ជន​គប់​វាល់​កសាង​ទិដ្ឋភាព​មណ្ឌល​ប្រ​ជា​ជន​រស់​នៅ​ពី​មួយ​ថ្ងៃ​កា​កាន់​តែ​សម​រម្យ​៕  

ថាញធី​-ចន្ថា​

ចែករំលែកអត្ថបទ