ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2026 - 12:16

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លោក​ដុង​វ៉ាំងថា​ញ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​ 

នៅ​ព្រឹក​ថ្ងៃ​ទី​ ០២ ខែ​កុម្ភៈ​ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប៊ិញ​ង៉ ឆ្នាំ​២០២៦ ក្រុម​ការ​ងារ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក​ ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង។

សម​មិត្ត​ ដុង​វ៉ាំងថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ និយោ​ជិត​ នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង។

នៅ​ក្នុង​កិច្ច​ជំនួប​នេះ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លោក​ដុង​វ៉ាំង​ថាញ បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​និង​បុគ្គ​លិក​នៃ​មន្ទីរ​ពេទ្យ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ ពិ​សេស​គឺ​ក្នុង​លក្ខណៈ​ដែល​ប្រ​ឈម​នឹង​បរិ​មាណ​ការ​ងារ​ច្រើន​ ការ​រង​សម្ពាធ​ខ្ពស់​បំ​ផុត​គឺ​អំ​ឡុង​ពេល​មុន​ ក្នុង​និង​ក្រោយ​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។

សម​មិត្ត​ ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​និយោ​ជិត​ទាំង​អស់​របស់​មន្ទីរ​ពេទ្យ​ ព្រម​ទាំង​គ្រួ​សារ​ ប្រ​កប​ដោយ​សុខ​ភាព​ល្អ​ សុភ​មង្គល​និង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​ បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ ដើម្បី​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ ជា​ពិ​សេស​ធា​នា​ការ​ងារ​ប្រ​ចាំ​ការ​សង្គ្រោះ​បន្ទាន់​ ព្យា​បាល​អ្នក​ជំងឺ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។

* អគ្គ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ

នៅ​ថ្ងៃ​ទី​ ០២ ខែ​កុម្ភៈ​នេះ​ដែរ​ ក្រុម​ការ​ងារ​របស់​អគ្គ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ក្វាច់​វ៉ាំង​ញ៉ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​ ៩ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

លោក​ ឧត្តម​សេនីយ៍​ត្រី​ ក្វាច់​វ៉ាំង​ញ៉ ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ។

ថ្លែង​នៅ​កិច្ច​ជំនួប​នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ក្វាច់​វ៉ាំង​ញ៉ បាន​កត់​សម្គាល់​ ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​និង​ស្នា​ដៃ​ដែល​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ ពិ​សេស​គឺ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​ឋាន​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​របស់​ទី​ក្រុង​និង​តំ​បន់​។ សម​មិត្ត​ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ ៩ សំ​ណូម​ពរ​ក្នុង​អំ​ឡុង​ពេល​មុន​ ក្នុង​និង​ក្រោយ​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប៊ិញ​ង៉ អង្គ​ភាព​នា​នា​រក្សា​ម៉ឺង​ម៉ាត់​របប​ត្រៀម​ប្រ​យុទ្ធ​ ធានា​ព័ត៌​មាន​ទំ​នាក់​ទំ​នង​ដោយ​រលូន​ ចាត់​តាំង​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​គ្រប់​គ្រង​ចំ​នួន​កង​ទ័ព​ មធ្យោ​បាយ​និង​បំពាក់​អា​វុធ​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​ជូន​កង​ទ័ព​ ជា​ពិ​សេស​គឺ​សម​មិត្ត​ដែល​អនុ​វត្ត​ភារ​កិច្ច​ប្រ​ចាំ​ការ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ធា​នា​កម្មា​ភិបាល​និង​យុទ្ធ​ជន​គ្រប់​គ្នា​ បាន​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​សុ​វត្ថិ​ភាព​ វិជ្ជ​មាន​ប្រិត​សំ​ចៃ​និង​ត្រៀម​ទទួល​ការ​ងារ​ អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ ជំនួស​មុខ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​អគ្គ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ លោក​ឧត្តម​សេនីយ៍​ត្រី​ ក្វា​ច់​វ៉ាំង​ញ៉ ជូន​ពរ​ឆ្នាំ​ថ្មី​និង​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​ពរ​អង្គ​ភាព​ បន្ត​រក្សា​ភាព​សាមគ្គី​ ជម្នះ​លំ​បាក​ រក្សា​រឹង​មាំ​និង​ពង្រីក​ប្រ​វេណី​ អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ក្នុង​ស្ថាន​ភាព​ថ្មី៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ