ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/02/2026 - 09:30

កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សង្កាត់​វិញ​ចូវ​ 

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប៊ិញ​ង៉ ឆ្នាំ​២០២៦ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កម្ម​វិធី “និ​ទាឃ​រដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ” នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ។​

វរ​សេនីយ៍​ឯក ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន។​

នៅ​ក្នុង​កម្ម​វិធី​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ ១៥៣ ចំ​ណែក​ក្នុង​មួយ​ចំ​ណែក​ តម្លៃ ៤០០​.០០០ ដុង​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ; ជូន​អា​ហា​រូប​ករណ៍​ ២១ ចំ​ណែក​ក្នុង​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅសា​លា” ក្នុង​មួយ​ចំ​ណែក​តម្លៃ ៥០០​.០០០​ដុង​ ដល់​ប្អូនៗ​សិស្សា​នុ​សិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​ឋាន​សង្កាត់​វិញ​ចូវ។​ ទន្ទឹម​នឹង​នោះ ថែម​ទាំង​មាន​ចាត់​តាំង​សកម្ម​ភាព​ ដោះ​ដូរ​វប្ប​ធម៌​ សិល្បៈ និង​កីឡា​អប់រំ​កាយទៀ​ត​ផង។​

ពិធី​កាត់​ខ្សែ​បូ​សម្ពោធ​សំ​ណង់​ស្តូប “អ៊ំ​ហូ​ជា​មួយ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន”។​

មាន​ប្រ​សាសន៍​ក្នុង​កម្ម​វិធី​ វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ រយៈ​ពេល​ជិត ១០ ឆ្នាំ អនុ​វត្ត​កម្ម​វិធី “និ​ទាឃ​រដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ” បាន​ក្លាយ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នី​មួយៗ​ចាត់​តាំង​មាន​របៀប​រៀប​រយ​ប្រ​សិទ្ធ​ភាព​ បង្ក​ជា​កម្លាំង​រីក​សាយ​ភាយ​យ៉ាង​ទូលំ​ទូ​លាយ​ ទទួល​បាន​ការ​យល់​ស្រប​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន។​ អំ​ណោយ​និង​សកម្ម​ភាព​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា ព្រម​ទាំង​រូប​ភាព​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​ដក់​ជាប់​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន រួម​ចំ​ណែក​ពូន​ជ្រុំ​ទំ​នុក​ចិត្ត​ កសាង​ជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ។​ តាម​រយៈ​កម្ម​វិធី​រួម​ចំ​ណែក​ជួយ​មា​មីង​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ សុខ​ដុម​រមនា ទន្ទឹម​នឹង​នោះ​ បង្កើន​ភាព​សាម​គ្គី​កង​ទ័ព -ប្រ​ជា​ជន​ បង្កើន​គុណ​សម្បត្តិ “កង​ទ័ព​អ៊ំ​ហូ” កាន់​តែ​ថ្លៃ​ថ្នូរ​ក្នុង​យុគ​សម័យ​ថ្មី។​

នា​ឱកាស​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ក៏​បាន​ចាត់​តាំង​យ៉ាង​ឱឡា​រិក​ពិ​ធី​កាត់​ខ្សែ​បូ សម្ពោធ​សំ​ណង់​ស្តូប “អ៊ំ​ហូ​ជា​មួយ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន”៕

                               លី​ធាន​ - លី​សៀ

ចែករំលែកអត្ថបទ