ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/02/2026 - 09:30

អនុ​វត្ត​ប្រ​ព័ន្ធ​ផ្នែក​ទន់​គ្រប់​គ្រង​ព័ត៌​មាន​បោះ​ឆ្នោត​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​និង​បង្ខំ​ 

គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ហ្វឹក​ហ្វឺន​អំ​ពី​អនុ​វត្ត​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ព័ត៌​មាន​បោះ​ឆ្នោត​ បម្រើ​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ ទី​ ១៦​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៥​-២០៣១ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។​

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​និង​អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ។

កិច្ច​ប្រ​ជុំ​បាន​ចាត់​តាំង​ឡើង​ដោយ​ផ្ទាល់​ គួប​ផ្សំ​នឹង​អន​ឡាញ​ តភ្ជាប់​ពី​ទី​តាំង​សាល​ប្រ​ជុំ A នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ តភ្ជាប់​ទៅ​ទី​តាំង​អន​ឡាញ​នៅ​តាម​ឃុំ​ សង្កាត់​ចំ​នួន​ ១០៣ ក្នុង​ទី​ក្រុង។​

អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​មជ្ឈ​មណ្ឌល​ មាន លោក​ ដុង​វុាំង​ថាញ សមា​ជិក​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ទី​ក្រុង; លោក​ស្រី ម៉ា​ធី​តឺ​យ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ទី​ក្រុង​ និង​សមា​ជិក​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ ទី​ក្រុង​ផង​ដែរ។​

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ដុង​វុាំង​ថាញ បាន​បញ្ជាក់​ ការ​បោះ​ឆ្នោត​តំ​ណា​ង​រដ្ឋ​សភា​ នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦​-២០៣១ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ បង្ហាញ​ពី​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន ជា​ឱកាស​ដើម្បី​ជ្រើស​រើស​អ្នក​តំ​ណាង ដ៏​លេច​ធ្លោ​សក្តិ​សម​តំ​ណាង​ឱ្យ​ឆន្ទៈ គោល​បំ​ណង​របស់​ប្រ​ជា​ជន។​ ក្នុង​បរិ​ការណ៍​តម្រូវ​ការ​កាន់​តែ​ខ្ពស់​អំ​ពី​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង ភាព​ត្រឹម​ត្រូវ​និង​សុ​វត្ថិ​ភាព​ព័ត៌​មាន ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ពិ​សេស​គឺ​ប្រ​ព័ន្ធ​ផ្នែក​ទន់​គ្រប់​គ្រង​ព័ត៌​មាន​បោះ​ឆ្នោត គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​និង​ចាប់​បង្ខំ។​ ប្រ​ព័ន្ធ​នេះ​មិន​ត្រឹម​តែ​ជំ​នួយ​ដល់​ការ​បូក​សរុប​ ធ្វើ​របាយ​ការណ៍​គ្រប់​គ្រង​ទិន្ន​ន័យ​បោះ​ឆ្នោត​តាម​ពេល​វេ​លា​ជាក់​ស្តែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​លក្ខណៈ​ឯក​ភាព ព្រម​ៗ​គ្នា​រវាង​គ្រប់​ថ្នាក់​ទាំង​អស់​ បន្ថយ​ការ​ខុស​ឆ្គង​ដោយ​ដៃ​ពង្រឹង​ក្រឹត្យ​ក្រម​ វិន័យ​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​ភារ​កិច្ច​បោះ​ឆ្នោត។​

កម្មា​ភិបាល​ Viettel កឹង​ធើ​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​នៃ​ការ​ហ្វឹក​ហ្វឺន។​

លោក​ដុង​វុាំង​ថាញ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​គ្រប់​ថ្នាក់ ពិ​សេស​ គឺ​ថ្នាក់​ឃុំ​ គប្បី​កំ​ណត់​ច្បាស់​ នេះ​ជា​កា​តព្វ​កិច្ច​បង្ខំ​ ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​ដែល​បាន​ចាត់​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ។​ មន្ទីរ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ បន្ត​ពង្រីក​តួនា​ទី​ជា​ស្ថា​ប័ន​ប្រ​ចាំ​ការ​ខាង​បច្ចេក​ទេស ម្ចាស់​ការ​សហ​ការ​តាម​ដាន​ ឧបត្ថម្ភ​បាន​ទាន់​ពេល ធា​នា​ប្រ​ព័ន្ធ​ដំ​ណើរ​ការ​ដោយ​ស្ថិរ​ភាព​ រលូន​ សុ​វត្ថិ​ភាព​ រក្សា​ការ​សម្ងាត់​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​ក្រុម​ប្រឹក្សា​ការ​បោះ​ឆ្នោត​ជាតិ។​ មន្ទីរ​ម​ហា​ផ្ទៃ​ស្រាវ​ជ្រាវ​អនុ​វត្ត​ធា​នា​នូវ​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​ ទន្ទឹម​នឹង​នោះ​ ណែ​នាំ​អំ​ពី​មុខ​ជំ​នាញ​ការ​បោះ​ឆ្នោត​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​ តាម​សេចក្តី​កំ​ណត់​របស់​មជ្ឈិម។​ នគរ​បាល​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ធា​នា​សុ​វត្ថិ​ភាព​ព័ត៌​មាន រក្សា​ការ​សម្ងាត់​ប្រ​ព័ន្ធ​ក្នុង​ពេល​ដំ​ណើរ​ការ។​ អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ និង​កង​ជួរ​ឧបត្ថម្ភ​បច្ចេក​ទេស គប្បី​ច្បាម​មូល​ដ្ឋាន​ ឧបត្ថម្ភ​ជាក់​ស្តែ​ង “កាន់​ដៃ​បង្គាប់​ការ” ក្នុង​ដំណាក់​កាល​អនុ​វត្ត​ដំ​បូង​ ដោះ​ស្រាយ​ការ​លំ​បាក​ឱ្យ​បាន​ទាន់​ពេល​ មិន​ទុក​ឱ្យ​ប៉ះ​ពាល់​ដល់​ល្បឿន​ដំ​ណើរ​ការ​រួម​ក្នុង​ទូ​ទាំង​ទី​ក្រុង​។ បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ អង្គ​ភាព​នា​នា​ប្រ​ញាប់​ចាត់​តាំង​អនុ​វត្ត​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ; ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​ បើ​មាន​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន គប្បី​របាយ​ការណ៍​ដល់​គណៈ​កម្មា​ធិ​ការ​បោះ​ឆ្នោត​ទី​ក្រុង​ ដើម្បី​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​និង​ចង្អុល​ការ​ដោះ​ស្រាយ​បាន​ទាន់​ពេល៕

                               អាញ​យ៉ុង- វិមាន​ ​

ចែករំលែកអត្ថបទ