ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/01/2026 - 09:25

ត្រៀម​រួច​រាល់​សម្រាប់​ថ្ងៃ​បោះ​ឆ្នោត​ 

កា​របោះ​ឆ្នោត​តំណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល​២០២៦​-២០៣១ គឺ​ជា​ព្រឹត្តិ​ការណ៍​​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ ជា​ទិវា​ជួប​ជុំ​របស់​ប្រ​ជា​ជន​ទាំង​មូល។ ជា​មួយ​នឹង​ស្មារតី​ម្ចាស់​ការ​ ប្រ​ញាប់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោបាយ​កំ​ពុង​​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ផ្នែក​ការ​ងារ​ត្រៀម​បម្រុង​ ធានា​កា​របោះ​ឆ្នោត​ប្រព្រឹត្ត​ឡើង​ដោយ​ប្រ​ជា​ធិប​តេយ្យ​ មិន​លំ​អៀង​ និង​ត្រឹម​ត្រូវ​​តាម​​ច្បាប់។

ក្នុង​សេចក្តី​សម្រេច​ចិត្ត​ ក្រុម​ប្រឹក្សា​កា​របោះ​ឆ្នោត​ជាតិ​ បាន​កំ​ណត់​សម្រេច៖ ចំ​នួន​អង្គ​ភាព​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​១៦ ក្នុង​ទូ​ទាំង​ប្រ​ទេស​សរុប​ចំ​នួន​១៨២​អង្គ​ភាព។ ក្នុង​នោះ​ ទី​ក្រុង​កឹង​ធើ មាន​អង្គ​ភាព​បោះ​ឆ្នោត​ចំ​នួន​៦ ដោយ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រដ្ឋ​សភា​ចំ​នួន​១៨ នាក់​។ តាម​ការ​គ្រោង​ទុក​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល​ ២០២៦​-២០៣១ នឹង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំ​ណាង​៨៥​នាក់ ក្នុង​ចំ​ណោម​អ្នក​ឈរ​ឆ្នោត​១៥០​នាក់​ ធានា​សម​ស្រប​សមាស​ភាព​ភេទ​ជន​ជាតិ​ និង​កម្រិត​អា​យុ; បាន​បែង​ចែក​តាម​ផែន​បក្ស​ រដ្ឋ​អំ​ណាច កង​កម្លាំង​​ប្រ​​ដាប់​អា​វុធ​ រណ​សិរ្ស​មា​តុ​ភូមិ​ អង្គ​ការ​មហា​ជន​ អង្គ​ការ​សា​សនា​ សេដ្ឋ​កិច្ច​សង្គម​ វិជ្ជា​ជីវៈ ក៏​ដូច​ជា​នៅ​ថ្នាក់​ឃុំ​ សង្កាត់។ ថ្ងៃ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​ ១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦-២០៣១ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​អា​ទិត្យ​ ទី​១៥ ខែ​មី​នា​ ឆ្នាំ​២០២៦។

បដា​ផ្សព្វ​ផ្សាយ​អំ​ពី​កា​របោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦​-២០៣១។

នៅ​ឃុំ​មី​ហឿង ជន​រួម​ជាតិ​ខ្មែរ​ជាង​៥៦% ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​យល់​ច្បាស់​នូវ​សេចក្តីកំ​ណត់​អំ​ពី​ការ​បោះ​ឆ្នោត គណៈ​​កម្មា​ធិ​កា​របោះ​ឆ្នោត​ឃុំ​​កំ​ពុង​ផ្តុំកម្លាំង​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​នយោ​បាយ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ ផ្សព្វ​ផ្សាយ​ច្បាប់​ លក្ខណៈ​សម្បត្តិ​អ្នក​តំ​ណាង​សិទ្ធិ​​និង​កា​តព្វ​កិច្ច​របស់​ម្ចាស់​ឆ្នោត; ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ពី​ដំ​ណើរ​ការ​ពិ​គ្រោះ​យោ​បល់ រចនា​​សម្ព័ន្ធ សមា​ស​ភាព​ចំ​នួន​អ្នក​ឈរ​ឆ្នោត​ ឈរ​ឆ្នោត​ដោយ​ខ្លួន​ឯង និង​ពេល​​វេ​លា​ចាត់​តាំង​បោះ​ឆ្នោត​ជា​ដើម។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​​នៅ​​លើ​ទំ​ព័រ​ព័ត៌​មាន​អេ​ឡិក​ត្រូ​និច​ឃុំ​មី​ហឿង បណ្តាញ​សង្គម (Facebook, Zalo...); ពង្រីក​តួ​នា​ទី​របស់​កង​ជួរ​ឃោស​និក; ឆ្លង​តាម​រយៈ​សកម្ម​ភាព​​វប្ប​​ធម៌-​សិល្បៈ; ពាក្យ​ស្លោក​នៅ​តំបន់​តាំង​ទី​លំ​នៅ​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ប្រ​ជុំ​សា​ខា​បក្ស​ និង​អង្គ​ការ​មហា​ជន; ដំ​ឡើង​ពាក្យ​ស្លោក​ បដា នៅ​មណ្ឌល​រដ្ឋ​បាល​​ឃុំ​ តំ​បន់​តាំង​ទី​លំ​នៅ​ មណ្ឌល​កម្សាន្ត​ ដំ​ណាក់​សុខា​ភិ​បាល​ សា​លា​រៀន​តាម​ដង​ផ្លូវ​ធំ​និង​ច្រក​ចូល​ឃុំ​ជា​ដើម។

ការ​ផ្សព្វ​ផ្សាយ​បោះ​ឆ្នោត​នៅ​ឃុំ​មី​ហឿង ជំ​ហាន​ដំ​បូង​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព បង្កើត​បរិយា​កាស​សោ​មនស្ស​រីក​រាយ។ ប្រ​ជា​ជន​យល់​កាន់​តែ​ច្បាស់​អំ​ពី​សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​ខ្លួន ត្រៀម​ចូល​រួម​បោះ​ឆ្នោត ជ្រើស​រើស​​អ្នក​តំ​ណាង​ដែល​សក្តិ​សម តំ​ណាង​ឱ្យ​ឆន្ទៈ គោល​បំ​ណង សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន។ លោក ត្រេវ​ស៊ុន​ នៅ​ភូមិ​បឹង​កក់​ ឱ្យ​ដឹង៖ “ឆ្លង​តាម​ព័ត៌​មាន​តាម​រយៈ​ឧប​ករណ៍​បំ​ពង​សម្លេង​ចល័ត បណ្តាញ​សង្គម និង​នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​សមាគម​អំ​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦​-២០៣១ ខ្ញុំ​យល់​ច្បាស់​ពី​ផល​ប្រ​យោជន៍ កា​តព្វ​កិច្ច​របស់​ម្ចាស់​ឆ្នោត និង​ត្រៀម​ចូល​​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​មី​នា​ ឆ្នាំ​២០២៦។ ពិ​សេស​ជាង​ទៀត ក្នុង​នាម​​ជា​អ្នក​មាន​ប្រិយ​ភាព ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​ជាង​ទៀត ដើម្បី​មា​មីង​ខ្មែរ​យល់​ និង​ពង្រីក​ភាព​ធ្វើ​ម្ចាស់​ ជ្រើស​រើស​អ្នក​តំ​ណាង​ឆ្នើម មាន​បញ្ញា​ ចរិយា​សម្បត្តិ​ និង​មាន​ប្រិយ​ភាព”។

ឃុំ​មី​ហឿង​ យក​យោ​បល់​ម្ចាស់​ឆ្នោត​នៅ​ថ្នាក់​មូល​ដ្ឋាន។

តាម​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​កា​របោះ​ឆ្នោត​ឃុំ​មី​ហឿង បាន​កំ​ណត់​អង្គ​ភាព​​បោះ​ឆ្នោត​ចំ​នួន​៦ ដោយ​មាន​ក្រុម​បោះ​ឆ្នោត​ចំ​នួន​៣៥​ក្រុម បាន​រៀប​ចំ​នៅ​តាម​អគារ​វប្ប​ធម៌​ អគារ​សកម្ម​ភាព​សហ​គមន៍​របស់​ភូមិ។ លោក​ស្រី​ ង្វៀង​ធី​ហុង​កឹម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “អា​ស្រ័យ​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ មក​ទល់​ពេល​នេះ គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​បាន​សម្រេច​កិច្ច​ប្រ​ជុំ​យក​យោ​បល់​ម្ចាស់​ឆ្នោត​នៅ​មូល​ដ្ឋាន។ ទន្ទឹម​នឹង​នោះ​ ត្រៀម​បម្រុង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​លើក​ទី​ពីរ លើក​ទី​បី​ និង​បង្កើត​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​ ធា​នា​ប្រ​ជា​ធិប​តេយ្យ និង​ត្រូវ​​តាម​សេច​ក្តីកំ​ណត់​របស់​ច្បាប់។ កិច្ច​ប្រ​ជុំ​នឹង​អនុ​ម័តលើ​បញ្ជី​ឈ្មោះ​ ជីវ​​ប្រ​វត្តិ​សង្ខេប​ និង​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ឈរ​ឆ្នោត​៤១​នាក់ ដែល​បាន​​ឧទ្ទេស​នាម​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ អា​ណត្តិ​កាល ២០២៦​-២០៣១ និង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​២៥​នាក់ ចូល​​រួម​​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​អា​ណត្តិ​កាល​ ២០២៦​-២០៣១”។

ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នា​នា​នៅ​លើ​ភូមិ​ឋាន​ឃុំ សង្កាត់​របស់​ទី​ក្រុង​កឹង​ធើ បាន​ត្រៀម​កា​របោះ​ឆ្នោត​រួច​រាល់។ តាម​គណៈ​កម្មា​ធិ​ការ​​រៀប​ចំ​ការ​បោះ​​ឆ្នោត​ឃុំ​លឿង​តឹម ការ​ងារ​បុគ្គលិក​ កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោ​បល់​លើក​ទី​មួយ បាន​ឧទ្ទេស​នាម​អ្នក​ឈរ​ឆ្នោត​៤២​នាក់ ជា​មួយ​នឹង​រចនា​សម្ព័ន្ធ​គ្រប់​ស​មាស​ភាព។ គណៈ​កម្មា​ធិ​ការ​រៀប​ចំ​កា​របោះ​ឆ្នោត បាន​ពង្រឹង​រចនា​​សម្ព័ន្ធ​​បុគ្គ​លិក និង​បាន​ឯក​ភាព​កំ​ណត់​អង្គ​ភាព​បោះ​ឆ្នោត​ចំ​នួន ៦ ដើម្បី​បោះ​ឆ្នោត​ជ្រើស​អ្នក​តំណាង ២០ នាក់​ តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​​អា​ណត្តិ​កាល​ថ្មី។ តាម​ស្ថិតិ​លើ​ទិន្ន​ន័យ​ប្រ​ជា​ជន បច្ចុប្បន្ន​ទូ​ទាំង​ឃុំ​ មាន​ម្ចាស់​ឆ្នោត​ចំ​នួន​ ១៧​.៥៤៨ នាក់ ក្នុង​នោះ​ មាន​ម្ចាស់​ឆ្នោត​ ១៣​.៣៤១ នាក់ មាន​វត្ត​មាន​នៅ​ភូមិ​ភាគ។ គណៈ​កម្មា​ធិ​ការ​រៀប​ចំ​កា​របោះ​ឆ្នោត​ឃុំ​ ក៏​បាន​គ្រោង​ទុក​នឹង​បែង​ចែក​តំបន់​បោះ​ឆ្នោត​ជា​១៥ តំ​បន់ ដើម្បី​ធានា​ភាព​ងាយ​ស្រួល​បំ​ផុត​ជូន​ប្រ​ជា​ជន​អនុ​វត្ត​សិទ្ធិ​ពល​រដ្ឋ។

រួម​ជា​មួយ​ភូមិ​ភាគ​ដទៃ​ទៀត​នៅ​លើ​ភូមិ​ឋាន ការ​ត្រៀម​បម្រុង​បោះ​ឆ្នោត​នៅ​តាម​ឃុំ ក៏​បាន​អនុ​វត្ត​ព្រម​ៗគ្នា ធា​នា​ដំ​ណើរ​ការ​ត្រូវ​តាម​ផែន​ការ​​បាន​ដាក់​ចេញ។ មក​ដល់​ដំ​ណាក់​កាល​នេះ គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​តឹង​ថាញ់ បាន​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​អនុ​វត្ត​​ការ​បោះ​ឆ្នោត។ គណៈ​កម្មា​ធិ​ការ​រៀប​ចំ​កា​របោះ​ឆ្នោត​ឃុំ បាន​កំ​ណត់​អង្គ​ភាព​បោះ​​ឆ្នោត​ចំ​នួន​៧ បាន​ឧទ្ទេស​នាម​អ្នក​តំណាង​ចំ​នួន​៤៤​នាក់ បោះ​ឆ្នោត​ជ្រើស​រើស​ ២២ នាក់ តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​អាណត្តិ​កាល​ថ្មី។ ចំ​ពោះ​ឃុំ​ឡុង​ភូ ឆ្លង​តាម​រយៈ​ការ​ពិគ្រោះ​យោបល់​លើក​ទី​មួយ​ ចំ​នួន​​អ្នក​​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ដែល​ឧទ្ទេស​នាម​ចំ​នួន​ ៤៦ នាក់​ ក្នុង​នោះ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ អា​ណត្តិ​កាល​ថ្មី​ចំ​នួន​២៣ នាក់៕

យ្វី​អាញ​-វិ​មាន

ចែករំលែកអត្ថបទ