មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/01/2026 - 07:38

បង្វែរ​ពូជ​ដំណាំ​នាំ​មក​ "លទ្ធ​ផល​ល្អ​" 

មក​កាន់​មណ្ឌល​ឡុង​ហ្វា​ សង្កាត់​ថើយឡុង​ ទី​ក្រុង​កឹង​ធើ មា​មីង​អ្នក​ណា​ក៏​ស្គាល់​លោក​ត្រឹង​វុាំងកយ (ណាំកយ)។ មិន​ត្រឹម​តែ​ឧស្សា​ហ៍ព្យាយាម​ពល​កម្ម​ គាត់​ថែម​ទាំង​វាង​វៃ​ក្នុង​ការ​ចាប់​យក​និន្នាការ​ បច្ចេកទេស​ផលិត​ថ្មី​ បង្វែរ​ពូជ​ដំណាំ​។ បច្ចុប្បន្ន​ លោក​កយ មាន​ដី​ចម្ការ​ប្រ​មា​ណ​ជាង​ ១,៥ ហិកតា​ ផ្តល់​ទិន្នផល​និង​ប្រាក់​ចំណូល​ខ្ពស់​។

  លោក​ត្រឹង​វុាំងកយ នៅ​សង្កាត់​ថើយឡុង​ ទី​ក្រុង​កឹង​ធើ ណែ​នាំ​ពី​ចម្ការ​ទុរេន​របស់​គ្រួ​សារ​។

ឈានចូល​អាយុ​ ៦៥ ឆ្នាំ​ លោក​ណាំកយបាន​ផ្សារ​ភ្ជាប់​នឹង​ដី​ចម្ការ​ប្រ​មា​ណ​ជិត​ ៤០ ឆ្នាំ​ ។ បន្ទាប់​ពី​រៀប​ការ​រួច​ដោយ​មាន​បំណង​ចង់​កសាង​ជីវ​ភាព​នៅ​ភូមិ​កំ​ណើត​ គាត់​បាន​ចាប់​ផ្តើមកែ​ប្រែ​ចម្ការ​ ដាំ​មៀន​ស្បែក​គោ​ និង​មៀន​ Ido។ អា​ស្រ័យ​រវា​សរ​វៃ​គួប​ផ្សំ​បទ​ពិសោធន៍​ ផ្ទាល់​ខ្លួន​និង​បច្ចេកទេស​ពី​ថ្នាក់​ហ្វឹកហ្វឺន​ ជំ​រុញ​កសិកម្ម​ដាំ​ឈើ​ហូប​ផ្លែ​ ចម្ការ​មៀន​របស់​លោក​ណាំកយ ផ្លែ​ទន់​មែក​ ផ្លែ​ធំ​ សាច់​ក្រាស់​និង​រស​ជាតិ​ផ្អែម​ឈ្មួញ​តែង​កក់​ប្រាក់​មុន​ ដើម្បី​ “រក្សា​ម៉ូយ” មាន​តម្លៃ​ខ្ពស់​។ ជា​រៀង​រាល់​ឆ្នាំ​ បរិមាណ​ផល​ ផ្លែ​មៀន​បាន​ជិត​ ៤០ តោន​ គាត់​រក​បាន​ប្រាក់​ចំណូល​ជា​មធ្យម​ ៦០០ លាន​ដុង​។

អស់​រយៈ​កាល​ជាង​ ២០ ឆ្នាំ​ ច្បាម​ដី​ចម្ការ​មៀន​ចាស់​ ផ្ដល់​ទិន្នផល​និង​ប្រាក់​ចំណេញ​ទាប​។ ឆ្នាំ​ ២០២០ លោក​ណាំកយ សម្រេច​ចិត្ត​កាប់​ដើម​មៀន​ចោល​ កែ​ប្រែ​ចម្ការ​ ១.៥ ហិកតា​ ដាំ​ដើម​ទុរេន​ Ri6 និង​ Monthong ចំ​នួន​ ២០០ ដើម​។ គាត់​តែង​ទៅ​សិក្សា​រៀន​សូ​ត្រ​ ទស្សនា​ចម្ការ​ទុរេន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​ស្វែង​យល់​ពី​បច្ចេកទេស​និង​បទ​ពិសោធន៍​ថែ​ទាំ​។ គាត់​ឱ្យ​ដឹង​៖ “ខ្ញុំ​វិនិច្ឆ័យបច្ចេកទេស​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ ដើម្បី​ទុរេន​លូត​លាស់​ល្អ​; ផ្ដោត​សំ​ខាន់​លើ​ពន្លឺ​អា​កាស​ធាតុ​ ស្រោច​ទឹក​គ្រប់​គ្រាន់​ និង​ដាក់​ជី​ត្រូវ​តាម​ពេល​វេលា​ ដើម្បី​ទទួល​បាន​ទិន្នផល​និង​ប្រាក់​ចំណូល​ខ្ពស់​”។ ឆ្នាំ​ដំ​បូង​ គាត់​ប្រ​មូល​ផល​បាន​ ៦ តោន​ ហើយ​ឆ្នាំ​បន្ទាប់​បាន​ ១០ តោន​។ ឆ្នាំ​ ២០២៦ ប៉ាន់​ស្មាន​ទិន្នផល​ផ្លែ​ទុរេន​នឹង​កើន​ឡើង​ទ្វេ​ដង​។ លោក​ណាំកយ ថែម​ទាំង​បង្ក​ការ​ងារ​ដល់​កម្ម​ករ​ភូមិ​ភាគ​មួយ​ចំ​នួន​ ដើម្បី​ជួយ​ថែ​ទាំ​និង​ប្រ​មូល​ផល​ទុរេន​។

បច្ចុប្បន្ន​ លោក​ណាំកយ ជា​ប្រ​ធាន​សហ​ករណ៍​ដាំ​ទុរេន​សង្កាត់​ថើយឡុង​ បង្កើត​ឆ្នាំ​ ២០២៤ រួម​មាន​សមាជិក​ចំ​នួន​ ១៥ នាក់​ និង​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ សរុប​ជិត​១០,៧ហិកតា​។ ក្នុង​​ពេល​ប្រ​ជុំ​ជីវ​ភាព​ លោក​និង​សមាជិក​បាន​ពិភាក្សា​អំ​ពី​អា​កាស​ធាតុ​ បរិយាកាស​និង​តម្លៃ​ទិញ​​ទី​ផ្សារ​; ចែក​រំលែក​របៀប​ដាក់​ជី​ និង​បាញ់​ថ្នាំ​ត្រូវ​ពេល​វេលា​និង​បរិមាណ​ ដើម្បី​ទុរេន​សម្រេច​ទិន្នផល​និង​លក់​តម្លៃ​ខ្ពស់​។

លោក​ ត្រឹនវុាំងពុង​ អនុ​ប្រ​ធាន​សមាគម​កសិករ​សង្កាត់​ថើយឡុង​ ឱ្យ​ដឹង​៖ “លោក​ណាំកយ តែង​សកម្ម​រៀន​សូ​ត្រ​ អនុ​វត្ត​បច្ចេកទេស​ថ្មី​ៗក្នុង​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ ទន្ទឹម​នឹង​នោះ​ គាត់​វាង​វៃ​ក្នុង​ការ​តាម​ដា​នទី​ផ្សារ​។ លើស​ពី​នេះ​ គាត់​តែង​ចែក​រំ​លែ​កនូវ​បច្ចេកទេស​ដាំ​ទុ​រេន​​ដោយ​អស់​ពី​ចិត្ត​ដល់​សមាជិក​ក្រុម​សហ​ករណ៍​ ដើម្បី​សម្រេច​បាន​ទិន្នផល​ ប្រាក់​ចំណូល​ខ្ពស់​និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​”៕

             តាម​ baocantho.com.vn-ទីទុយ​

ចែករំលែកអត្ថបទ