មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/01/2026 - 07:38

ភាព​ពុះ​ពោរ​ការ​ចលនា​កសាង​ជន​បទ​ថ្មី​អំ​ណរ​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស​ 

ជាក់​ស្តែង​អំ​ណរ​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស​ សមាគម​និង​អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​បំផុស​ចលនា​ការ​ប្រឡង​ប្រ​ណាំង​ចំណុច​កំ​ពូល​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។ ដោយ​មាន​សំណង់​ ផ្នែក​នៃ​ការ​ងារ​ជាក់​ស្តែង​ផ្តើ​មពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រហូត​ដល់​ការ​កែ​លម្អ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ ការ​ចលនា​បង្កើត​បាន​ជា​បរិយាកាស​ពល​ កម្ម​ដ៏​ស្វា​ហាប់​ រួម​ចំណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរទិដ្ឋភាព​ភូមិ​ស្រុក​។

បង​ឡឹម​ប៊ិចធី​ (ឃុំ​ឡាយ​ហ្វា​) កំ​ពុង​ដាំ​ខ្ទឹម​ស្លឹក​តាម​ទិស​សុវត្ថិ​ភាព​ រួម​ចំណែក​ការ​ពា​រប​រិស្ថាន​។

នៅឃុំ​ឡាយ​ហ្វា​ បរិយាកាស​ប្រឡង​ប្រ​ណាំង​តែង​បាន​សមាគម​កសិករ​អនុ​វត្ត​តាម​រយៈ​ការ​​ចលនា​ “កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​”។ ជា​គំ​រូ​គឺ​ក្រុម​សហ​ការ​ដាំ​បន្លែ​សុវត្ថិ​ភាព​ នៅ​ភូមិ​ហ៊ីប​ហ្វា​។ ដើម្បី​បង្កើត​ស្នា​ដៃ​អំ​ណរ​មហា​សន្និបាត​ សមាជិក​ទាំង​ឡាយ​បាន​ផ្លាស់​ប្ដូរ​ការ​គំ​និត បង្វែរ​ពី​ការ​ផលិត​តាម​បែប​បុរាណ​មក​ផលិត​ តាម​ទម្រង់​ដាំ​ដំណាំ​រយៈ​ពេល​ខ្លី​ ឆ្លាស់​រដូវ អាទិ​ភាព​ប្រើ​ប្រាស់​ជី​សរី​រា​ង្គនិង​ផលិត​ផល​ជីវ​សាស្រ្ត​។

របៀប​ធ្វើ​នេះ​មិន​ត្រឹម​តែ​ជួយ​កែ​ប្រែ​ដី​ បន្ថយ​ដង្កូវ​ក្រា​ នៅ​ទាំង​បង្កើត​បាន​ផលិត​ផល​សុវត្ថិ​ ភាព​ជូន​អ្នក​ប្រើ​ប្រាស់​ទៀត​ផង​។ បង​ឡឹម​ប៊ិចធី​ សមាជិក​សមាគម​កសិករ​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​ ដោយ​ក្ដី​រីក​រាយ​៖ ចូល​រួម​ការ​ចលនា​ដែល​សមា​គម​បំផុស​ ខ្ញុំ​ដាំ​ដំណាំ​ឆ្លាស់​រដូវនិង​ប្រើ​ប្រាស់​ជី​សរី​រា​ង្គ។ អា​ស្រ័យ​ហេ​តុ​នោះ​ ដី​ផុស​ដំណាំ​លូត​លាស់​ល្អ​ ទិន្នផល​និង​ប្រាក់​ចំ​ណូល​ក៏​លំ​នឹង​បើ​ ប្រប​នឹង​ពី​មុន​”។

បរិយាកាស​ប្រឡង​ប្រ​ណាំង​អំ​ណ​រម​ហាស​ន្និបាត​បក្ស​កាន់​តែ​មា​នភា​ពពុះ​ពោរ​ នៅ​ឃុំ​សា​ភៀង ជា​មួ​យស​កម្ម​ភាព​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​។ ភូមិ​ភាគ​បាន​ចាត់​តាំង​យុទ្ធ​នា​ការ​ជួសជុល​ដង​ផ្លូវ​នៅ​ជន​បទ​ ដោយ​កៀរ​គរ​ការ​ចូល​រួម​ពី​កម្មា​ភិបាល​ សមាជិកា​ សមាជិក​សម្ព័ន្ធ​យុវជន​និង​ប្រ​ជា​ជន​។

មាន​ដង​ផ្លូវ​ជា​ច្រើន​បាន​ជួសជុល​ទាន់​ពេល​។ ទង្វើនេះ​មិន​ត្រឹម​តែ​ធានា​បាន​សុវត្ថិ​ភាព​ចរា​ចរ​ណ៍ ងាយ​ស្រួល​សម្រាប់​ការ​លក់​ដូរ​ទំនិញ​តែ​នៅ​ទាំង​រួម​ចំណែក​សម្រេច​លក្ខ​ឋាន​ចរាចរ​ណ៍ក្នុង​ការ​ កសាង​ជន​បទ​ថ្មី​។

បង​ស្រី​ ង្វៀង​ធី​អ៊ុក អនុ​ប្រ​ធាន​សមាគម​នា​រី​ឃុំ​សា​ភៀង ឱ្យ​ដឹង​៖ “សមាគម​កំ​ណត់​ច្បាស់​ ការ​ងារ​ ចូល​រួម​អនុ​វត្ត​នូវ​សំណង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ គឺ​ជាស​ម្មភាព​ជាក់​ស្តែង​ដើម្បី​សមា​ជិកា​​គ្រប់​រូប​បង្ហាញ​ពី​កាតព្វ​កិច្ច​ចំ​ពោះ​សហ​គម​ន៍។ នៅ​ពេល​ខាង​មុខ​ សមាគម​នា​រី​ឃុំ​នឹង​បើក​ទូ​លាយ​កា​រងា​រទាំង​នេះ​ បង្ក​បរិយាកាស​ប្រឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​ បង្កើត​ស្នា​ដៃ​អំ​ណរ​មហា​សន្និបាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​”។

បណ្តា​សំណង់​ និង​ផ្នែក​ការ​ងារ​ជាក់​ស្តែង​ផ្តើ​មពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រហូត​ដល់​ការ​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជា​សក្ខី​ភាព​ក្នុង​ស្មារតី​សាមគ្គី​ ច្នៃ​ប្រតិដ្ឋ​របស់​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។ នេះ​​ជា​គំ​រូ​ឆ្នើម​បំផុត​ក្នុង​ការ​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ បញ្ជាក់​ពី​តួ​នា​ទី​របស់​ប្រ​ជា​ជន​ក្នុង​កា​រក​សាង​ភូមិ​ស្រុក​ស៊ី​ វិល័យ​សម្បូរ​សប្បាយ​ ឆ្ពោះ​ទៅ​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​ លើក​ទី​ ១៤ របស់​បក្ស​៕

                                       វឌ្ឍា-ដា​លី​ន

ចែករំលែកអត្ថបទ