យោងតាមកម្មវិធីមហាសន្និបាត នាព្រឹកនេះ (ថ្ងៃទី២៣ ខែមករា) គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ ដំណើរការកិច្ចប្រជុំលើកទីមួយ។ នៅពេលរសៀល មហាសន្និបាតនឹងធ្វើពិធីបិទសម័យប្រជុំ។

អ្នកតំណាងបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤។ (រូបថត៖ TTXVN)
យោងតាមសេចក្តីប្រកាសព័ត៌មានពីគណៈចាត់តាំងមហាសន្និបាតលើកទី ១៤ របស់បក្ស នាព្រឹកនេះ (ថ្ងៃទី ២៣ ខែមករា) គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ដំណើរការកិច្ចប្រជុំលើកទីមួយ។
នៅពេលរសៀល មហាសន្និបាតនឹងធ្វើពិធីបិទសម័យប្រជុំ។
មុននោះ នារាត្រីថ្ងៃទី២២ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្ស បានប្រកាសបញ្ជីឈ្មោះសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ចំនួន ២០០ រូប (សមាជិកពេញសិទ្ធិ ១៨០ រូប និងសមាជិកបម្រុង ២០ រូប)។
យោងតាមបញ្ជីឈ្មោះដែលបានប្រកាស ក្នុងចំណោមសមាជិកការិយាល័យនយោបាយ នីតិកាលទី១៣ ចំនួន ១៦ រូប មានសមមិត្តចំនួន ១០ រូប បានជាប់ឆ្នោតបន្តក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្សអាណត្តិថ្មី។ ក្នុងនោះ មានថ្នាក់ដឹកនាំស្នូលរបស់បក្សនិងរដ្ឋចំនួន ៣ រូប រួមមាន៖ អគ្គលេខាបក្ស តូឡឹម ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង ប្រចាំការនៃគណៈលេខាបក្ស ត្រឹងកឹមទូ។
សមាជិកការិយាល័យនយោបាយ នីតិកាលទី១៣ ចំនួន ៧ រូបផ្សេងទៀត ក៏ជាប់ឆ្នោតបន្តក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ រួមមាន៖ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប៊ូយធីមិញហ្វាយ; ប្រធានគណៈចាត់តាំងមជ្ឈិម ឡេមិញហឹង; ឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាងវ៉ាំងយ៉ាង; ឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងនគរបាល លឿងតាមក្វាង; លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ង្វៀងយ្វីង៉ុក; ឧត្តមសេនីយ៍ឯក ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ង្វៀងទ្រុងង៉ៀ; អនុប្រធានប្រចាំការនៃរដ្ឋសភា ឌោវ៉ាំងចៀង។

អ្នកតំណាងបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤។ (រូបថត៖ TTXVN)
សមាជិកគណៈលេខា នីតិកាលទី១៣ ចំនួន ៩ រូប ជាប់ឆ្នោតបន្តក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៤ (រាប់ទាំងសមាជិកការិយាល័យនយោបាយដែលចាត់តាំងដោយការិយាល័យនយោបាយ) រួមមាន៖ អគ្គលេខាបក្ស តូឡឹម; ប្រចាំការនៃគណៈលេខាបក្ស ត្រឹងកឹមទូ; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប៊ូយធីមិញហ្វាយ; ប្រធានគណៈចាត់តាំងមជ្ឈិម ឡេមិញហឹង; ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ទ្រិញវ៉ាំងក្វៀត; រដ្ឋមន្ត្រីក្រសួងការបរទេស ឡេហ្វាយទ្រុង; លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ត្រឹងលឺវក្វាង; ឧត្តមសេនីយ៍ឯក ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ង្វៀងទ្រុងង៉ៀ; អនុប្រធានប្រចាំការនៃគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម ឡេមិញទ្រី។
យោងតាមកម្មវិធី នៅរសៀលថ្ងៃទី២៣ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងធ្វើពិធីបិទសម័យប្រជុំ។ តាមទម្លាប់ ក្នុងពិធីបិទសម័យប្រជុំ គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាលទី១៤ នឹងបង្ហាញមុខមហាសន្និបាត៕
ប្រភព៖ Vietnam+ បកប្រែ៖ ថាច់ធី