មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/01/2026 - 09:14

ថែ​ទាំ​ផ្កា​និង​ផលដំណាំ​ដើម្បី​បម្រើ​ទី​ផ្សា​របុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម 

ដើម្បី​បម្រើ​ទី​ផ្សា​របុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម ប៊ិ​ញ ង៉ ឆ្នាំ២​០​២​៦​ អ្នក​ចម្ការ​នៅ​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​មមា​ញឹក​ក្នុង​ការ​ថែ​ទាំ​ផ្កា​លម្អ​និង​ដំណាំ​ជាមួយ​ស្មារ​តី​ម្ចាស់​ការ​ទប់ទល់​នឹង​អា​កាស​ធាតុ​ លើ​កកម្ពស់​គុណ​ភាព​ផលិត​ផល​។​

បង​លីវ​ហ្វាយ៉ាង​ កំ​ពុង​ថែ​ទាំ​សួន​ផ្កា​លម្អ​។​

យោងតាម​សាខា​នាយ​ក​ដ្ឋាន​ដាំ​ដុះ​ និង​ការ​ពារ​រុក្ខ​ជាតិ​ចំ​ណុះ​មន្ទី​រ​កសិកម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ​ មក​ទល់​ពេល​នេះ​ កសិករ​ទូទាំង​ក្រុង​បាន​ដាំ​ផ្កា​លម្អ​ប្រ​មាណ​ ៦​៥​០​.០​០​០​ ផើង ដើម្បី​បម្រើ​ទី​ផ្សា​របុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម សំ​ខាន់​គឺ​ ផ្កា​ស្បៃ​រឿង​ ផ្កា​សំ​ណា​ង​ ។​ល។​ ចាប់​តាំង​ពី​ដើម​រដូវ​មក​ គ្រួ​សារ​ដាំ​ផ្កា​លម្អ​ បាន​រៀប​ចំ​ដី​ ផើង ជីយ៉ាង​ហ្មត់​ចត់​ ព្រម​ទាំង​ជ្រើស​រើស​ពូជ​និង​ត្រៀម​ចុះ​ពូជ​ឱ្យ​បាន​សមស្រប​ ដើម្បីផ្កា​រីក​ចំ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម។​

រដូវ​ផ្កា​ឆ្នាំ​នេះ​ បង​លីវ​ហ្វាង​យ៉ាង​ នៅ​ភូមិ​ផ្នោ​កំ​បុត​ ឃុំ​ង៉ុក​តូ ដាំ​ផ្កា​ជាច្រើន​ប្រ​ភេទ​ មាន​ដូច​៖ ផ្កាស្បៃ​រឿង​ ផ្កា​សិរមាន់​ ផ្កា​ឈូក​រ័ត្ន​ ផ្កា​ធីតា​សួគ៌​ ផ្កា​ស្បៃ​រឿង​កូរ៉េ​។​ល។​ ក្រោយ​ពី​ចុះ​ពូជ​នៅ​ថ្ងៃ​ ២​៣​ ខែ​១​០​ (ចន្ទ​គតិ​វៀត​) គាត់​តែ​ងពិនិត្យ​តាម​ដានអា​កាស​ធាតុ​ កែ​ស​ម្រួលបរិមាណ​ទឹក​និង​ដាក់​ជីឱ្យ​សមស្រប​នឹង​រដូវ​កាល​លូត​លាស់​របស់​ដំណាំ​។​

បង​យ៉ាង​ ចែក​រំលែក​៖ “ប្រ​ភេទ​ផ្កា​នីមួយ​ៗ​ ត្រូវ​ការ​របៀប​ថែ​ទាំ​ខុស​ៗ​គ្នា​។​ សម្រាប់​ផ្កា​ស្បៃ​រឿង​  គ្រាន់​តែ​ក្តិច​ចុង​ម្តង​ដើម្បី​ឱ្យ​បែក​មែក ចំ​ណែក​ផ្កា​ធីតា​សួគ៌​ត្រូវ​ក្តិច​ចុង​ពី​ ៣​ - ៤​ លើ​ក ដើម្បី​ឱ្យ​មានរាងមូល​ ផ្កា​រីក​ស្រុះ​និង​ស្រស់​ស្អាត​។​ ក្រៅ​ពី​នោះ​ ខ្ញុំ​តែ​ងពិនិត្យ​មើល​សត្វ​ល្អិត​និង​ជំ​ងឺ​ជាប្រ​ចាំ​ ដើម្បីវិនិច្ឆ័យ​បាន​ទាន់​ពេល​ ធានា​ផ្កា​លូត​លាស់​ស្មើ​គ្នា​។​ អា​ស្រ័យ​មាន​បទ​ពិសោ​ធ​ន៍​ច្រើន​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែ​ង និង​ស្វែង​យល់​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​ ទើប​ផ្កា​របស់​គ្រួ​សារ​លូត​លាស់​ល្អ​”។​

ទន្ទឹម​នឹង​ការ​ដាំ​ផ្កា​លម្អ​ អ្នក​ចម្ការ​ដាំ​ឈើ​ហូប​ផ្លែ​ ក៏​កំ​ពុង​ផ្តុំ​កម្លាំង​ថែ​ទាំ​ដើម្បី​ធានា​ផ្លែ​ឈើ​សម្រេច​ គុណ​ភាព​ បម្រើ​ទី​ផ្សា​រក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម។​ នៅ​ភូមិ​ថើយ​ធ្វឹង B ឃុំ​ថើយ​ឡាយ​ ពូលីវ​ឫទ្ធី ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុ​វត្ត​វិធាន​ការ​ថែ​ទាំ​ចម្ការ​ទៀ​បបារាំង​និង​ល្មុត​ ដើម្បី​ផ្គត់ផ្គង់​ទាន់​ពេល​សម្រាប់​ទី​ផ្សា​របុណ្យ​ចូល​ឆ្នាំ​វៀត​ណា​មនាពេល​ខាង​មុខ​។​

ពូលីវ​ឫ​ទ្ធី ឱ្យ​ដឹង​៖ “ដើម្បី​ធានា​ដំណាំ​ចេញ​ផ្លែ​ស្មើ​និង​ស្ថិរភាព​ អ្នក​ចម្ការ​ត្រូវ​ពិនិត្យ​តាម​ដាន​ដំណា​ក់កាល​ចេញ​ផ្កា​ កាន់​ផ្លែ​ បាចជីថ្លឹង​ថ្លែង​ឱ្យ​សមស្រប​នឹង​ដំណា​ក់​កាល​នីមួយ​ៗ​ ព្រម​ទាំង​ទល់​មែកណា​ផ្លែ​ច្រើន​ ដើម្បី​កុំ​ឱ្យ​បាក់​មែក”។​ អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល ព្រម​ទាំង​អនុ​វត្ត​ត្រឹមត្រូវ​តាម​វិធាន​ការ​បច្ចេក​ទេ​ស រំពឹង​ថា​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​មឆ្នាំ​នេះ​ ចម្ការ​ផ្លែ​ឈើ​របស់​គ្រួ​សារ​ខ្ញុំ​នឹង​បាន​ផលកាក់​កប លក់​បាន​ថ្លៃ​”។​

អ្នក​ស្រី​ ផាមធីមិញ​ហ៊ីវ ប្រ​ធាន​សាខា​នាយ​ក​ដ្ឋាន​ ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ទី​ក្រុង​កឹង​ធើ​ ផ្តល់​អនុសន៍​៖ “កសិ​ករ​គប្បី​ម្ចាស់​ការ​ បង្ការ​ទប់ស្កាត់ទឹក​ជំ​នន់​ បង្កើន​ការ​ពិនិត្យ​សត្វ​ល្អិត​បំ​ផ្លាញ​ កាត់​ រំលស់​មែកចាស់​ៗ​ ព្រម​ទាំង​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​ឱ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​ពេល​វេលា​សម្រាប់​ដំណាំ​ បំ​ផុត​គឺ​ប្រ​ភេទ​ផ្កា​លម្អ​និង​ផ្លែ​ឈើ​ ដើម្បី​ធានា​បម្រើ​ទី​ផ្សា​របុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម៕

                                          ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ