មហាសន្និបាតលើកទី១៤របស់បក្ស ពួកបច្ចាមិត្ត ប្រតិកិរិយាតែងបង្កើនការមួលបង្កាច់ ប្រតិដ្ឋខុសពីការពិតដើម្បីប្រឆាំងបំផ្លាញ។ ចំពោះសភាពការណ៍នោះ គ្រប់ថ្នាក់ គ្រប់ផ្នែក កងកម្លាំងសមត្ថកិច្ចទីក្រុងកឹងធើ ជំរុញឃោសនាតស៊ូ ច្រានចោលបណ្តាទស្សនៈមួលបង្កាច់ ជួយកម្មាភិបាលបក្ខជន ប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្ន មិនត្រូវចាញ់បោក អូសទាញ ពញ្ញាក់។

កម្មាភិបាល បក្ខជនសាខាបក្សភូមិ៧ ឃុំធើយហឹង ឃោសនាដើម្បីប្រជាជនយល់ដឹង មិនត្រូវអូសទាញធ្វើទង្វើខុសឆ្គង។
សមមិត្ត វ៉ូវវ៉ាំងហៀង លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិ៧ ឃុំធើយហឹង ឱ្យដឹង៖ រយៈពេលកន្លងគណៈកម្មាធិការបក្សជ្រួតជ្រាបដល់គ្រប់កម្មាភិបាល បក្ខជនក្នុងសាខាបក្សនិងប្រជាជន ត្រូវមានស្មារតីភ្ញាក់រលឹក ជ្រើសរើសពេលជិតដិតចែករំលែកព័ត៌មាន។ ដាច់ខាតមិនជឿ មិនចែករំលែកខ្លឹមសារមានភាពពញ្ញាក់ មួលបង្កាច់និងប្រឆាំងបំផ្លាញបក្ស រដ្ឋនិងមហាសន្និបាតលើកទី១៤របស់បក្ស។
ទន្ទឹមនឹងការឃោសនាបញ្ចូលក្នុងបណ្តាអង្គប្រជុំ បណ្តាគណនីរបស់ភូមិ ដូចក្រុម zalo “សាខាបក្សភូមិ៧” “សន្តិសុខមូលដ្ឋាន” “រណៈសិរ្ស បណ្តាអង្គការមហាជន” “ទំព័រព័ត៌មានភូមិ៧” ចុះផ្សាយដំណឹង អត្ថបទពីគំរូមនុស្សល្អ ការងារល្អ បណ្តាសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខភូមិភាគ ព្រឹត្តិការណ៍នយោបាយលើភូមិដ្ឋានភូមិ ឃុំ ទន្ទឹមនោះ ផ្តល់ព័ត៌មានពីល្បិចកលមួលបង្កាច់បំផ្លាញ សំខាន់គឺបំផ្លាញមហាសន្និបាត១៤របស់បក្ស ដើម្បីប្រជាជនប្រុងប្រយ័ត្ន មិនត្រូវអូសទាញ។
ពូហូវ៉ូវថាញ់ ប្រជាជនភូមិ៧ និយាយ៖ បណ្តាពួកបច្ចាមិត្តឆ្លៀតយកបណ្តាញសង្គម ដើម្បីមួលបង្កាច់ បង្វែរការពិតចំពោះបញ្ហានានា ពិសេសគឺពេលមហាសន្និបាតបក្សលើកទី១៤ ជិតមកដល់។ បានកម្មាភិបាលភូមិណែនាំកំណត់ទិស ខ្ញុំលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន មិនទុកឱ្យជនអាក្រក់អូសទាញ បណ្តាលដល់ការយល់ខុសនិងសកម្មភាពខុសឆ្គង។
នៅឃុំញើងមី ការងារឃោសនាតស៊ូប្រឆាំងបណ្តាការមួលបង្កាច់ប្រឆាំងរបស់បច្ចាមិត្ត ប្រតិកិរិយា បានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណៈសិរ្សមាតុភូមិ និងបណ្តាកងកម្លាំងសមត្ថកិច្ចបង្កើនការអនុវត្ត សំខាន់គឺមុនពេលមហាសន្និបាតទី១៤របស់បក្ស។ សមមិត្ត វ៉គីមអាញ់ អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ប្រធានគណៈការងារ៣៥ឃុំ ឱ្យដឹង៖ ទន្ទឹមនឹងការឃោសនាលើប្រព័ន្ធផ្សាយសម្លេងវិទ្យុ បញ្ចូលក្នុងអង្គប្រជុំ គណៈកម្មាធិការបក្សចង្អុលការគណៈការងារ៣៥ និងបណ្តាស្ថាប័នអង្គភាពកងកម្លាំងជំរុញឃោសនាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ លើគណនីបណ្តាញសង្គមដែលឃុំគ្រប់គ្រង។ ចាប់ពីពេលបង្កើតឃុំមកដល់សព្វថ្ងៃ បានចុះផ្សាយលើ fanpage “ឃុំញើងមី-ទីក្រុងកឹងធើ” និង fanpage “រណៈសិរ្សមាតុភូមិវៀតណាមឃុំញើងមី-ទីក្រុងកឹងធើ” បានជាង៤០០ដំណឹង អត្ថបទនិងមានជាង៣.០០០លើកនាក់តាមដាន។ តាំងពីនោះ សាយភាយព័ត៌មានសកម្ម សម្មាមតិ តម្រង់ទិសសាធារណមតិក្នុងសង្គម។
ទន្ទឹមនឹងចុះផ្សាយចែករំលែកព័ត៌មានសកម្ម បណ្តាស្ថាប័នអង្គភាពនិងបណ្តាភូមិលើភូមិដ្ឋានឃុំញើងមី នៅលាតត្រដាងបណ្តាល្បិចកលរបស់ពួកបច្ចាមិត្តដើម្បីប្រជាជនដឹង បង្ការដំណឹងអាក្រក់។ “ដោយអនុវត្តល្អការងារឃោសនាតម្រង់ទិសសតិអារម្មណ៍និងសាធារណមតិក្នុងសង្គម រយៈពេលកន្លង ប្រជាជនរបស់ឃុំ មិនត្រូវចាញ់បោក អូសទាញធ្វើអំពើខុសឆ្គង តែងជឿជាក់លើគោលការណ៍របស់បក្ស រដ្ឋ និងភាពជោគជ័យនៃមហាសន្និបាតលើកទី១៤របស់បក្ស” - សមមិត្តគីមអាញ់ បានឱ្យដឹងដូច្នេះ។
មិនត្រឹមសាខាបក្សភូមិ៧ ឃុំធើយហឹងនិងឃុំញើងមី បណ្តាគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចក្នុងទីក្រុងកំពុងសកម្មឃោសនាតស៊ូច្រានចោលបណ្តាទស្សនៈមួលបង្កាច់របស់បច្ចាមិត្ត ប្រតិកិរិយា។ តាមនោះ ជួយកម្មាភិបាល បក្ខជន ក្លាយជា “កំពែងការពារសតិអារម្មណ៍រឹងប៉ឹង” ប្រជាជនមាន “កម្លាំងជំនះ” ល្អចំពោះដំណឹងអាក្រក់ និងដាច់ខាតមិនជឿ មិនចែករំលែកបណ្តាអត្ថបទបង្កាច់បង្ខូចបក្ស រដ្ឋ និងមហាសន្និបាតលើកទី១៤របស់បក្ស៕
ហ្វាងយុង -ចន្ថា