ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2026 - 09:38

ថ្ងៃ​ធ្វើ​ការ​ដំបូង​នៃ​មហា​សន្និ​បាត​​តំ​ណា​ង​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV របស់​បក្ស​ 

មហា​សន្និ​បាត​​តំ​ណា​ង​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV របស់​បក្ស​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ​​ ចាប់​ពី​​ថ្ងៃ​១​៩​ - ២​៥​ ខែ​មក​រា​ ឆ្នាំ​​​២​០​២​៦​ ដោយ​មាន​ការ​​ចូល​រួម​​ពី​អ្នក​តំ​ណា​ង​១​.៥​៨​៦​នាក់​ ដែល​​តំ​ណា​ង​ឱ្យ​បក្ខ​ជន​​ជាង​៥​,៦​លាន​អ្នក​នៃ​បក្ស​កុម្មុនី​ស្តវៀត​ណា​ម។​

កង​កម្លាំង​​ប៉ូលិស​ចរាចរ​បំ​ពេញ​​​ភារកិច្ច​​​នៅ​មហា​សាល​នៃ​មជ្ឈ​​មណ្ឌល​​សន្និ​បាត​​
ជាតិ​។​ (រូប​៖ ទី​ភ្នាក់​​ងារ​​សារ​ព័ត៌​មាន​​)

ចាប់​ពី​​ព្រឹក​ព្រលឹម បរិយា​​កាស​ខាង​ក្នុង​និង​ខាង​ក្រៅ​មជ្ឈ​​មណ្ឌល​​សន្និ​បាត​​ជាតិ​ ហាណូយ​​ មាន​លក្ខណៈ​​ពិសេស​​។​

ស្ថិត​ក្នុង​បរិយា​​កាស​នោះ​ នៅ​គ្រប់​ទិស​ទី​​​នៃ​មាតុ​​ភូមិ​ បរិយា​​កាស​សប្បាយ​​រីក​រាយ​​អប​អរ​​សាទរ​ ឆ្ពោះ​​ទៅ​មហា​សន្និ​បាត​​លើ​​កទី​ XIV របស់​បក្ស​រីក​សាយ​ភាយខ្លាំង​ក្លា​។​

កម្មា​​ភិបាល​​​ បក្ខ​ជន​​ ប្រ​ជា​ជន​ យុទ្ធ​​ជន​​បណ្តា​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​​ សហគម​ន៍ជន​ជាតិ​​វៀត​ណា​មនៅ​ក្រៅ​ប្រ​ទេ​ស​សម្តែ​​ង​ការ​ជឿ​ជាក់​​និង​មាន​ក្តី​សង្ឃឹម​ទៅ​លើ​​ព្រឹត្តិ​​ការ​ណ៍​​នយោ​បាយ​​ដ៏​មហោ​ឡារិក​រ​បស់​ប្រ​ទេ​ស​ជាតិ​។​

ជាមួយ​​នឹង​ទិស​ស្លោ​ក “សាម​គ្គី​​ - ប្រ​ជា​ធិប​តេយ្យ​ - ក្រឹត្យ​វិន័យ​​ - លោត​ផ្លោះ​ - អភិ​វឌ្ឍ​” មហា​សន្និ​បាត​​តំ​ណា​ង​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV របស់​បក្ស​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​រដ្ឋ​ធានី​ហាណូយ​​ ចាប់​ពី​​ថ្ងៃ​១​៩​-២​៥​ ខែ​មក​រា​ ឆ្នាំ​​​២​០​២​៦​ ដោយ​មាន​ការ​​ចូល​រួម​​ពី​អ្នក​តំ​ណា​ង​១​.៥​៨​៦​នាក់​ ដែល​​តំ​ណា​ង​ឱ្យ​បក្ខ​ជន​​ជាង​៥​,៦​លាន​នាក់​នៃ​បក្ស​កុម្មុយ​នីស្ត​វៀត​ណា​ម។​

មុន​ពេល​ចាប់​ផ្តើ​មសម័យ​ធ្វើ​ការ​ដំបូង​ បណ្តា​ថ្នាក់​​ដឹក​នាំ​​បក្ស​ រដ្ឋ​ គណៈ​កម្មា​​ធិ​ការ​មជ្ឈិម​រណសិរ្ស​​មាតុ​​ភូមិ​វៀត​ណា​ម និង​អ្នក​តំ​ណា​ង​ចូល​រួម​​មហា​សន្និ​បាត​​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV របស់​បក្ស​ នឹង​អញ្ជើញ​មក​ដាក់​កម្រ​ង​​ផ្កា​ ចូល​វិមាន​​គោរព​វិញ្ញា​ណក្ខន្ធ​លោក​ប្រ​ធាន​ហូជីមិញ​​; ដាក់​កម្រ​ង​​ផ្កា​និង​អុជ​ធូប​នៅ​ស្តូបរំលឹក​គុណ​វីរយុទ្ធ​​ជន​​ពលី​ រំលឹក​ដល់​កុល​បុត្តដ៏​ឆ្នើម​របស់​ប្រ​ជា​ជាតិ​​ដែល​​បាន​ពលី​ជីវិត​ដើម្បី​ឯ​ករាជ្យ​ សេរី​ភាព​​របស់​ប្រ​ទេ​ស​ជាតិ​។​

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​អំ​​ពី​​មហា​សន្និ​បាត​​តំ​ណា​ង​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV របស់​បក្ស​ រសៀល​ថ្ងៃ​១​៤​ ខែ​មក​រា​ លោក​ស្រី​ង្វៀង​​ធីធូហា អនុ​ប្រ​ធាន​ការិ​យាល័យ​​ប្រ​ចាំ​​ការ​នៃ​ការិ​យា​ល័យ​​​មជ្ឈិម​បក្ស​ ឱ្យ​ដឹង​៖ មហា​សន្និ​បាត​​នឹង​ចំ​ណា​យ​ពេល​មួយ​នាទី​​ដើម្បី​គោរព​វិញ្ញា​ណក្ខន្ធ​សមមិត្ត​អតីត​អគ្គ​លេខា​បក្ស​ង្វៀង​​ភូទ្រុង​ និង​បណ្តា​សមមិត្ត​ជាសមាជិក​មជ្ឈិម​បក្ស​ដែល​​​ស្លាប់​ក្នុង​អា​ណត្តិ​​កាល​មហា​សន្និ​បាត​​លើ​​កទី​ XIII ។​ នេះ​ជា​ការ​សម្តែ​​ង​នូវ​មនោ​សញ្ចេត​នា​ ទឹក​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​នៃ​មហា​សន្និ​បាត​​ចំ​ពោះ​​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​បណ្តា​សមមិត្ត​ក្នុង​អា​ណត្តិ​​កាល​កន្លង​ ក៏​ដូច​ជា​ការ​ពលី​សម្រាប់​​បុព្វ​ហេតុ​​​កសាង​​បក្ស​និង​អភិ​វឌ្ឍ​ប្រ​ទេ​ស​ជាតិ​។​

មហា​សន្និ​បាត​​នឹង​ទទួល​​ស្វាគម​ន៍បណ្តា​សមមិត្ត​អតីត​សមាជិក​ការិ​យាល័យ​​នយោ​បាយ​​ អតីត​សមាជិក​គណៈ​លេខា​បក្ស​ អតីត​សមាជិក​មជ្ឈិម​បក្ស​; បណ្តា​អ្នក​ម្តាយ​វៀត​ណា​មវីរភាព​; តំ​ណា​ង​ឥស្សរជន​​ បញ្ញវន្ត​ សិល្បករ​​ ការិ​នី​ អ្នក​មុខ​​អ្នក​ការ​សាសនា​ យុវជន​​គំ​រូ​នៅ​គ្រប់​ទិស​ទី​​នៃ​ភូមិ​ភាគ​​ក្នុង​ទូទាំង​​ប្រ​ទេ​ស​ជាតិ​អញ្ជើញ​ចូល​រួម​​។​

ប្រ​ធាន​បទ​នៃ​មហា​សន្និ​បាត​​គឺ​៖ “ក្រោម​​ទង់​ជាតិ​ត្រចះ​ត្រចង់​​របស់​បក្ស​ រួម​កម្លាំង​​ ស្រុះ​​ចិត្ត​គំ​និត​អនុ​វត្ត​ជោគ​ជ័យ​​រាល់​ទិស​ដៅ​អភិ​វឌ្ឍ​ប្រ​ទេ​ស​ជាតិ​ដល់​ឆ្នាំ​​​២​០​៣​០​; ស្វ័យ​​ភាព​យុទ្ធ​​សាស្រ្ត​ ម្ចាស់​​ការ​ខ្លួន​ឯ​ង​ ជឿ​ជាក់​​ ឈាន​មាំក្នុង​យុគ​សម័យ​ឈាន​ឡើង​របស់​ប្រ​ទេ​ស​​ជាតិ​ ដើម្បី​សន្តិ​ភាព​​ ឯ​ករាជ្យ​ ប្រ​ជា​ធិប​តេយ្យ​ សម្បូរ​សប្បាយ​​ រុងរឿង​ អា​រ្យ​ធម៌​ សុភ​មង្គល​​ រឹង​មាំ​ឈាន​ឡើង​លទ្ធិ​សង្គម​និយម​”។​

មហា​សន្និ​បាត​​នឹង​ពិភាក្សា​ អនុ​ម័ត​ប​ណ្តាឯ​កសារ​​សំ​ខាន់​​ៗ​រួម​មាន​របាយ​​ការ​ណ៍​​នយោ​បាយ​​របស់​គណៈ​ប្រ​តិបត្តិ​​ការ​​មជ្ឈិម​បក្ស​​នីតិ​កាល​​ XIII នៅ​មហា​សន្និ​បាត​​តំ​ណា​ង​ទូទាំង​​ប្រ​ទេ​ស​លើ​​កទី​ XIV; របាយ​​ការ​ណ៍​​បូក​សរុប​បញ្ហា​ទ្រឹស្តី​មួយ​ចំ​នួន​​ និង​ភាព​ជាក់​ស្តែ​​ងនៃ​កិច្ច​​ការ​ផ្លាស់​​ថ្មី​តាម​ទិស​ដៅ​លទ្ធិ​សង្គម​និយម​ក្នុង​រយៈ​​ពេល​៤​០​ ឆ្នាំ​​​កន្លង​នៅ​វៀត​ណា​ម; របាយ​​ការ​ណ៍​​បូក​សរុប​១​៥​ឆ្នាំ​​​ អនុ​វត្ត​លក្ខន្តិកៈ​បក្ស​ (២​០​១​១​ - ២​០​២​៥​) និង​ដាក់​សំ​ណើ​​ទិស​ដៅ​ធ្វើ​វិសោ​​ធនកម្ម​​លក្ខន្តិកៈ​បក្ស​; របាយ​​ការ​ណ៍​​ពិនិត្យ​​ឡើង​វិញ​ការ​ដឹក​នាំ​​ កិច្ច​​ចង្អុល​ការ​​របស់​គណៈ​ប្រ​តិបត្តិ​​ការ​​មជ្ឈិម​បក្ស​នីតិ​កាល​​ទី​ XIII។​

មក​ដល់​​ពេល​នេះ​ ការ​ងារ​​ត្រៀម​បម្រុង​មហា​សន្និ​បាត​​បាន​សម្រេច​​ជាស្ថាពរ​ជាមួយ​​នឹង​ស្មារ​តី​​ផ្លាស់​​ថ្មី​។​

អំ​​ពី​​ការ​​ងារ​​ត្រៀម​បម្រុង​ឯ​កសារ​​បក្ស​កុម្មុយ​នីស្ត​វៀត​ណា​ម បាន​អនុ​វត្ត​នូវ​ជំ​ហាន​​កែ​ទម្រង់​ដ៏​សំ​ខាន់​​ រួម​បញ្ចូល​​របាយ​​ការ​ណ៍​​ចំ​នួន​​៣​គឺ​៖ របាយ​​ការ​ណ៍​​នយោ​បាយ​​ របាយ​​ការ​ណ៍​​សេដ្ឋ​កិច្ច​​ - សង្គម​ និង​របាយ​​ការ​ណ៍​​កសាង​​បក្ស​ ឱ្យ​ទៅ​ជារបាយ​​ការ​ណ៍​​នយោ​បាយ​​ឯ​កភាព​តែ​​មួយ​ ព្រម​ៗ​គ្នា​​។​

ពិសេស​​ គឺ​ជា​លើ​​កដំបូង​ដែល​​ឯ​កសារ​​មាន​កម្ម​វិធី​​​នយោ​បាយ​​ភ្ជាប់​ជាមួយ​​ កំ​ណត់​ច្បាស់​លើ​​គម្រោង​នីមួយ​ៗ​​ សន្ទុះ​​ល្បឿន​និង​ទទួល​​ខុស​ត្រូវ​អនុ​វត្ត​ ធានា​សេច​ក្តី​​សម្រេច​​ចិត្ត​អា​ចនឹង​អនុ​វត្ត​ភ្លាម​ៗ​​ ក្រោយ​ពី​មហា​សន្និ​បាត​​។​ ពង្រាង​ឯ​កសារ​​បាន​ផ្ញើ​ស្រង់​មតិ​​ពី​ប្រ​ជា​ជន​ ទទួល​​បាន​មតិ​​យោបល់​​ចូល​រួម​​ជិត​១​៤​លាន​ បញ្ជា​ក់​ពី​ការ​​យល់​ស្រប​ខ្ពស់​រវាង​​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​។​

ការ​ត្រៀម​បុគ្គ​លិក​គណៈ​ប្រ​តិបត្តិ​​ការ​​មជ្ឈិម​នីតិ​កាល​​ទី​ XIV បាន​គណៈ​ប្រ​តិបត្តិ​​ការ​​មជ្ឈិម​នីតិ​កាល​​ XIII និង​អនុ​គណៈ​កម្ម​ការ​​បុគ្គ​លិក​ដំណើរ​ការ​ត្រូវ​តាម​សេច​ក្តី​​កំ​ណត់​របស់​បក្ស​ គោល​​ការ​ណ៍​​ប្រ​មូល​​ផ្តុំ​ប្រ​ជា​ធិប​តេយ្យ​ តាម​បទ​ប្បញ្ញត្តិ​​នៃ​ច្បាប់​; ព្រម​ៗ​គ្នា​​ មាន​លក្ខណៈ​​វិទ្យា​សាស្ត្រ​ ហ្មត់​ចត់​ ប្រ​ជា​ធិប​តេយ្យ​ សត្យានុមតិ​​ តម្លា​ភា​ព ពង្រីក​ប្រ​ជា​ធិប​តេយ្យ​ បញ្ញា​; ធានា​សមស្រប​​ សមហេតុ​​ផល​រវាង​​បទ​ដ្ឋាន​​​និង​រចនា​សម្ព័ន្ធ​​; រវាង​​អ្នក​ស្នង​បន្ត​ លំ​នឹង​ផ្លាស់​​ថ្មី​ អភិ​វឌ្ឍ​; រវាង​​មុខ​​ជំ​នាញ​បណ្តុះ​​បណ្តា​ល ជាមួយ​​ទេ​ពកោ​សល្យ​និង​សមត្ថ​ភាព​​ជាក់​ស្តែ​​ង; រវាង​​ប្រិយ​ភាព​ បទ​ពិសោ​ធ​ន៍​ការ​ងារ​​ជាមួយ​​ទិស​ដៅ​អភិ​វឌ្ឍ​។​

ការ​ងារ​​ភ័ស្តុ​​ភារគប្បី​ត្រៀម​ហ្មត់​ចត់​។​ ការ​ងារ​​ធានា​សន្តិ​សុខ​​ សុវត្ថិ​ភាព​​បាន​ផ្សព្វ​ផ្សា​យ​យ៉ាង​ប្តូរ​ផ្តាច់​ គ្រប់​ជ្រុង​ជ្រោយ​។​ ការ​ងារ​​ព័ត៌​មាន​​ផ្សព្វ​ផ្សា​យ​អំ​​ពី​​មហា​សន្និ​បាត​​ទី​ XIV របស់​បក្ស​ បាន​ផ្សព្វ​ផ្សា​យ​ឆាប់​រហ័ស​ មាន​ផែន​ការ​​ចាត់​តាំង​​អនុ​វត្ត​ជាក់​ស្តែ​​ង បែប​បទ​​ រួម​ចំ​ណែក​ពង្រឹង​​ក្តី​ទុក​ចិត្ត​របស់​កម្មា​​ភិបាល​​​ បក្ខ​ជន​​ និង​ប្រ​ជា​ជន​ទៅ​លើ​​មហា​សន្និ​បាត​​ បង្ក​ការ​​ឯ​កភាព​ខ្ពស់​ក្នុង​បក្ស​និង​ការ​យល់​​ស្រប​ក្នុង​សង្គម​។​

តាម​ព័ត៌​មាន​​នៅ​ថ្ងៃ​សម្ពោធ​មជ្ឈ​​មណ្ឌល​​សារ​ព័ត៌​មាន​​នៃ​មហា​សន្និ​បាត​​ (ថ្ងៃ​១​៤​ ខែ​មក​រា​) មាន​អ្នក​យក​ព័ត៌​មាន​​ អ្នក​បច្ចេក​​ទេ​ស៥​៩​៧​នាក់​នៃ​ស្ថាប័ន​សារ​ព័ត៌​មាន​​ចំ​នួន​​ ១​១​៣​ស្ថាប័ន​ក្នុង​ប្រ​ទេ​ស​ (ប្រៀប​​នឹង​អ្នក​យក​ព័ត៌​មាន​​ក្នុង​ប្រ​ទេ​ស​ចំ​នួន​​៤​៩​៨​នាក់​ នៅ​មហា​សន្និ​បាត​​ទី​ XIII); អ្នក​យក​ព័ត៌​មាន​​និង​អ្នក​ជំ​នួយ​ការ​សារ​ព័ត៌​មាន​​៧​៩​នាក់​នៃ​ទី​ភ្នាក់​​ងារ​​សារ​ព័ត៌​មាន​​បរទេ​ស​ អ្នក​យក​ព័ត៌​មាន​​ជាអា​ណិក​ជន​ អ្នក​យក​ព័ត៌​មាន​​បណ្តា​គណៈ​បក្ស​នយោ​បាយ​​ គណៈ​បក្ស​ចូល​រួម​​នយោ​បាយ​​ចំ​នួន​​៤​៣​ (ប្រៀប​​នឹង​អ្នក​យក​ព័ត៌​មាន​​អន្តរជាតិ​៦​៦​នាក់​ នៅ​មហា​សន្និ​បាត​​ទី​ XIII) ដែល​​ចុះ​ឈ្មោះ​ចូល​រួម​​យក​ព័ត៌​មាន​​នៃ​មហា​សន្និ​បាត​​៕

យោង​៖ ទី​ភ្នាក់​​សារ​ព័ត៌​មាន​​ - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ