នាយករដ្ឋមន្ត្រី ផាមមិញជិញ បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាត បូកសរុបការងារឆ្នាំ ២០២៥ និងដាក់ចេញទិសដៅ ភារកិច្ចឆ្នាំ ២០២៦ របស់គណៈចង្អុលការជាតិស្តីពីសមាហរណកម្មអន្តរជាតិ។
អង្គសន្និបាតបានចាត់តាំងឡើងតាមទម្រង់បន្តផ្ទាល់ ផ្គួបផ្សំនិងអនឡាញ តភ្ជាប់ពីទីស្នាក់ការនៃរដ្ឋាភិបាលទៅកាន់ទីតាំងតភ្ជាប់នៃគណៈកម្មាធិការប្រជនជនទាំង ៣៤ ខេត្ត ក្រុងចំណុះមជ្ឈិម។ អញ្ជើញចូលរួមនៅទីតាំងទីក្រុងកឹងធើ មានលោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោក វឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នដែលពាក់ព័ន្ធ។

សន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងផ្សព្វផ្សាយការងារឆ្នាំ ២០២៦ របស់រដ្ឋាភិបាលនិងរដ្ឋអំណាចភូមិភាគ។
ថ្លែងបើកអង្គសន្និបាត នាយករដ្ឋមន្ត្រី ផាមមិញជិញ មានប្រសាសន៍៖ រយៈពេលកន្លង ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៩ ដែលជាសសរស្តម្ភសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដើម្បីធ្វើឱ្យជាក់ច្បាស់នូវគោលការណ៍ទាំងនេះ រដ្ឋសភាបានចេញនូវច្បាប់និងសេចក្តីសម្រេចនានា; រដ្ឋាភិបាលក៏បានចេញនូវកម្មវិធីសកម្មភាពនានា ពិសេសគឺការផ្សព្វផ្សាយសេចក្តីសម្រេចលេខ៥៩-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមាហរណកម្មអន្តរជាតិគឺជាបុព្វហេតុរបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងប្រជាជន ក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ; ប្រជាជននិងអាជីវកម្មជាមជ្ឈមណ្ឌល ជាអង្គប្រធាន ជាកម្លាំងជំរុញ និងជាធនធានក្នុងការអនុវត្ត។ សមាហរណកម្មអន្តរជាតិ គប្បីអនុវត្តព្រមៗគ្នា ស៊ីជម្រៅគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ដោយផ្លាស់ប្តូរពី “សុំ-ទទួល” ចូលរួមផ្លាស់ទៅជាម្ចាស់ការរួមចំណែកកសាងនិងកំណត់រូបរាងទំនាក់ទំនងអន្តរជាតិ។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ធ្វើជាអធិបតីក្នុងអង្គប្រជុំនៅទីតាំងអនឡាញក្រុងកឹងធើ។
នាយករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា បណ្តាក្រសួង ផ្នែកនិងភូមិភាគនានាក៏ដូចជាសមាជិកនៃគណៈចង្អុលការជាតិ អំពីសមាហរណកម្មអន្តរជាតិ នឹងបន្តលើកកម្ពស់ស្មារតី “បើនិយាយគឺត្រូវតែធ្វើ បើសន្យាគឺត្រូវតែអនុវត្ត; បើអនុវត្តត្រូវតែមានប្រសិទ្ធភាព” និង “ត្រឹមតែពិភាក្សាធ្វើ មិនពិភាក្សាដកថយ”; រួមគ្នាខិតខំជម្នះការលំបាកសាកល្បង ដើម្បីសមាហរណកម្មអន្តរជាតិក្លាយជាសសរស្តម្ភពិតប្រាកដក្នុងការអភិវឌ្ឍប្រទេសជាតិ។
យោងតាមក្រសួងការបរទេស រយៈពេលកន្លង ការដឹកនាំយ៉ាងជិតស្និទ្ធ ទាន់ពេលវេលារបស់បក្ស បានជួយកំណត់ជារូបរាងនូវការគិតថ្មីអំពីសមាហរណកម្មអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី; ការយល់ដឹងរបស់ក្រសួង ផ្នែកនិងភូមិភាគនានាអំពីសមាហរណកម្មអន្តរជាតិមានជំហានផ្លាស់ប្តូរជាមូលដ្ឋាន។ សមាហរណកម្មអន្តរជាតិអំពីសេដ្ឋកិច្ច បានផ្លាស់ប្តូរស្ថានភាពយ៉ាងរហ័សដើម្បីបន្ស៊ាំនឹងការប្រែប្រួល ឆ្លៀតចាប់យកឱកាសទាក់ទាញប្រភពធនធានសំខាន់ៗ និងភាពលោតផ្លោះពីខាងក្រៅ រួមចំណែកដល់ការចាត់តាំងរចនាសម្ព័ន្ធឡើងវិញនិងផ្លាស់ថ្មីនូវទម្រង់កំណើនប្រកបដោយចីរភាព។ សមាហរណកម្មអន្តរជាតិអំពីនយោបាយការពារប្រទេសនិង សន្តិសុខ មានជំហានវឌ្ឍនភាពថ្មី គឺជាមូលដ្ឋានគ្រឹះក្នុងការការពារមាតុភូមិ លើកកម្ពស់សក្តានុភាព និងឋានៈអន្តរជាតិរបស់ប្រទេសជាតិ។ សមាហរណកម្មអន្តរជាតិអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ត្រូវបានជំរុញយ៉ាងខ្លាំងក្លាក្លាយជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ បម្រើគោលដៅជាក់ស្តែងក្នុងការផ្លាស់ប្តូរទម្រង់កំណើនពីបរិមាណទៅជាគុណភាព។ សមាហរណកម្មអន្តរជាតិអំពីវប្បធម៌សង្គម ទេសចរណ៍ បរិស្ថាន ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល និងវិស័យផ្សេងៗទៀត មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន ទាំងការលើកកម្ពស់ឋានៈទាំងបម្រើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងមតិបូកសរុបក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី ផាមមិញជិញ បង្ហាញច្បាស់ ឆ្នាំ ២០២៦ ជាមួយនឹងស្មារតីម្ចាស់ការ សកម្មសមាហរណកម្មអន្តរជាតិបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពី “ការពង្រីកទំនាក់ទំនង” ទៅជា “លើកកម្ពស់គុណភាព និងស៊ីជម្រៅ” ពី “ការចូលរួម” ទៅជា “ការដឹកនាំ និងកំណត់ជារូបរាង”; សម្របខ្លួនដោយម្ចាស់ការបត់បែននិងមានប្រសិទ្ធភាពចំពោះការវិវត្តយ៉ាងរហ័ស និងស្មុគស្មាញនៃស្ថានភាពអន្តរជាតិ រួមចំណែករក្សាភាពម្ចាស់ការក្នុងទំនាក់ទំនងអន្តរជាតិ នាំសមាហរណកម្មអន្តរជាតិក្លាយជាសសរស្តម្ភពិតប្រាកដក្នុងការអភិវឌ្ឍប្រទេសជាតិ។
នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ផ្នែកនិងភូមិភាគនានា ផ្អែកលើមូលដ្ឋានមុខងារ ភារកិច្ចនិងសិទ្ធិអំណាចរបស់ខ្លួន ម្ចាស់ការ និងសកម្មក្នុងការចាត់តាំងអនុវត្តសមាហរណកម្មអន្តរជាតិ ឱ្យសមស្របតាមគោលការណ៍ គោលម៌ាគា និងគោលនយោបាយរបស់បក្ស និងរដ្ឋ ដោយផ្ដោតលើភារកិច្ចសំខាន់ៗចំនួន៦ មានដូច៖ ទីមួយ៖ បន្តជ្រួតជ្រាបឱ្យបានស៊ីជម្រៅ ផ្លាស់ប្តូរថ្មីនូវការគិត ការយល់ដឹងនិងសកម្មភាព ធ្វើឱ្យសុក្រឹតទ្រឹស្ដីរបស់បក្សអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ទីពីរ៖ លើកកម្ពស់គុណភាពសមាហរណកម្មអន្តរជាតិ ដើម្បីបម្រើដល់ផ្នែក និងវិស័យដែលមានលក្ខណៈយុទ្ធសាស្ត្រ... ទីបី៖ ជំរុញយ៉ាងខ្លាំងក្លាសមាហរណកម្មអន្តរជាតិ អំពីនយោបាយយោធា និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព។ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេស សន្តិសុខនិងការពារប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបរទេស បង្កើតជា “ខ្សែការពារចម្រុះពីចម្ងាយ” ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ទីបួន៖ ធ្វើឱ្យថ្មីនិងជំរុញយ៉ាងខ្លាំងក្លាសមាហរណកម្មអន្តរជាតិអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល; ផ្តោតលើវិស័យផ្លូវដែកល្បឿនលឿន ថាមពលនុយក្លេអ៊ែរ លើកកម្ពស់ទិន្នផលនិងគុណភាពផលិតផល; សមាហរណកម្មវប្បធម៌ សង្គម ទេសចរណ៍ បរិស្ថាន សុខាភិបាល អប់រំបណ្តុះបណ្តាលនិងវិស័យផ្សេងៗទៀត។ ទីប្រាំ៖ ប្តេជ្ញាជំរុញយ៉ាងខ្លាំងក្លាការចុះហត្ថលេខា និងអនុវត្តប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងបណ្តាកិច្ចសន្យា កិច្ចព្រមព្រៀងអន្តរជាតិ ត្រួតពិនិត្យ និងកែសម្រួល ធានាបាននូវប្រសិទ្ធភាព។ ទីប្រាំមួយ៖ បន្តពង្រីកតួនាទីរបស់គណៈចង្អុលការជាតិអំពីសមាហរណកម្មអន្តជាតិ គឺជាដើមទងក្នុងការសម្របសម្រួល ចង្អុលការនិងដោះស្រាយឱ្យបានទាន់ពេលនូវរាល់ការលំបាក និងបញ្ហាដែលជាប់ជំពាក់នឹងយន្តការ គោលនយោបាយ ក៏ដូចជាបញ្ហាអន្តរផ្នែក និងអន្តរតំបន់៕
ណាមហឿង-វ៉ាន់តឹន