16/01/2026 - 15:04

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើបំផុស​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២ 

គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​សន្និបាត​សកម្ម​ភាព​នយោបាយ​បញ្ជ្រាប​ស្ថាន​ភាព​ភារ​កិច្ច​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ និង​បំផុស​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២៦។ វរ​សេនីយ៍​ឯក​ ហ្វិញ​ថា​ញហ៊ុង ស្នង​កា​រន​យោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើដឹក​នាំ​កិច្ច​ប្រ​ជុំ​។

ឆ្នាំ​២០២៥ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​ ចង្អុល​ការ​ សម្រេច​ជា​ស្ថាពរ​ភារ​កិច្ច​ការ​ងារ​ការ​ពារ​ព្រំ​ដែន​។ ក្នុង​នោះ​ បាន​ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​យោធា​ទី​ក្រុង​កឹង​ធើ ពី​វិធី​ទប់​ទល់​ និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន​; ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​រាល់​ហេ​តុ​ការណ៍​ មិន​ឱ្យ​កើត​មាន​ភាព​បាត់​ម្ចាស់​ការ​ដោយ​យថាហេតុ​ ពង្រីក​ល្អ​តួ​នា​ទី​កង​កម្លាំង​ស្នូល​ ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​  ការ​ពារ​អធិបតេយ្យ​; បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​; បង្ការ​គ្រោះ​ធម្ម​ជាតិ​ ជួ​យស​ង្គ្រោះ​មធ្យោបាយ​នា​វិក​កប៉ាល់​នេសាទ​ រួម​ចំណែក​ការ​ពារ​រឹង​មាំ​អធិបតេយ្យ​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង​។

លេច​ធ្លាយ​ដូច​៖ តស៊ូ​ជោគ​ជ័យ​ផែន​ការ​វិជ្ជា​ជី​វៈ​ចំ​នួន​៦ ចាត់​នីតិ​វិធី​ស៊ើប​អង្កេត​ដំ​បូង​៦ករណី​ មាន​មុខ​សញ្ញា​៦នាក់​ ស្តុក​ទុក​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ រឹប​អូស​វត្ថុ​តាង​មាន​១៤,៥ក្រាម​ Metham​phetamine; ចាត់​នីតិ​វិធី​ស៊ើប​អង្កេត​ដំ​បូង​១ករណី​ មាន​មុខ​សញ្ញា​៤នាក់​ ជួញ​ដូរ​មនុស្ស​ក្រោម​អាយុ​១៦ឆ្នាំ​; ឃាត់​ខ្លួន​ ចាត់​វិធាន​ការ​១ករណី​ ដឹក​ជញ្ជូន​ទំនិញ​ប្រេង​ឥន្ធនៈ​ជាង​៨០០.​០០០លី​ត្រ​ខុស​​ច្បាប់​ឆ្លង​ព្រំ​ដែន​; រក្សា​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ ទម្រង់​ដូច​៖ “និទា​ឃរដូវការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ ទឹក​ចិត្ត​អ្នក​ភូមិ​” “ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​” “ជំ​រុញ​ដំណើរ​ប្អូន​ទៅ​សា​លា​” ទម្រង់​ “កូន​ចិញ្ចឹម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​”  “បង្រៀន​អក្សរ​ខ្មែរ​” “ផ្សារ​ណាត់​សូន្យ​ដុង​” “ផ្សារ​ណាត់​ពិសេស​” តាម​រយៈ​នោះ​ បាន​ជូន​អំ​ណោយ​រាប់​ពាន់​ចំណែក​ ផ្ទះ​មហា​សាមគ្គី​រាប់​សិប​ខ្នង​ កង់​១០០គ្រឿង​ និង​អា​ហារូប​ករណ៍​​ជាង​​៤០០​​ចំ​ណែក​៘ ជូន​អ្នក​ក្រ​និង​សិស្ស​ក្រី​ក្រ​តំបន់​ព្រំ​ដែន​សមុទ្រ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​២,៥ពាន់​លាន​ដុង​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ វរ​សេនីយ៍​ឯក​ ហ្វិញ​ថា​ញហ៊ុង ស្នង​កា​រន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​អំ​ពាវ​នាវ​៖ រយៈ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​បក្ស​ បញ្ជា​ការ​គ្រប់​ស្ថា​ប័ន អង្គ​ភាព​គប្បី​បន្ត​បញ្ជ្រាប​ ក្តាប់​ច្បាស់​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ សេ​ចក្តីសម្រេច​ចិត្ត​ បទ​បញ្ជា​ ផែន​ការ​ ឯក​សារ​ចង្អុល​ការ​ សេ​ចក្តីណែ​នាំ​របស់​ថ្នាក់​លើ​; ធ្វើ​ឱ្យ​ជាក់​ស្តែង​ អនុ​វត្ត​ឈ្លាស​វៃ​ ច្នៃ​ប្រតិដ្ឋ​ ត្រូវ​តាម​គោល​ការណ៍​ សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​របស់​ស្ថា​ប័ន និង​អង្គ​ភាព​នីមួយៗ​។ ពិសេស​ រក្សា​ម៉ឹង​ម៉ាត់​របប​ត្រៀម​ប្រ​យុទ្ធ​ ធានា​សុវត្ថិ​ភាព​អង្គ​ភាព​ ភូមិ​ឋាន​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សំ​ខាន់​គឺ​ឱ​កាស​ប្រព្រឹត្ត​ឡើង​មហា​សន្និបាត​បក្ស​ទូ​ទៅ​ប្រ​ទេស​លើក​ទី​ XIV និង​បោះ​ឆ្នោត​តំណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ XVI បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​អាណត្តិ​កាល​២០២៦ - ២០៣១។ អនុ​វត្ត​ល្អ​ភារ​កិច្ច​ដឹក​នាំ​ក្នុង​ការ​ជួយ​សង្រ្គោះ​ មធ្យោបាយ​នា​វិក​កប៉ាល់​នេសាទ​តាម​សមុទ្រ​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ និង​បង្ការ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​ IUU។

បណ្ដា​អង្គ​ភាព​ចុះ​កិច្ច​សន្យា​ប្រឡង​ប្រ​ណាំង​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២៦។

ក្នុង​កិច្ច​ប្រ​ជុំ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​បំផុស​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញាឈ្នះ​ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ​ “សាមគ្គី​ ក្រឹត្យ​វិន័យ​ លោត​ផ្លោះ​ ច្នៃ​ប្រតិដ្ឋ​ ប្តេជ្ញាឈ្នះ​” ជា​មួយ​ឧត្តម​គតិ​ចង្អុល​ការ​ជា​ប្រ​ចាំ​គឺ​៖ បង្កើន​ការ​សាមគ្គី​ រក្សា​រឹង​មាំ​ក្រឹត្យ​វិន័យ​ ប្តេជ្ញាចិត្ត​លោត​ផ្លោះ​ ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ សម្រេច​ភារ​កិច្ច​ឆ្នើម​។

ជូន​ប័ណ្ណ​សរសើរ​របស់​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដល់​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ ក្នុង​កា​រត​ស៊ូ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​រត់​គយ​ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​។

នា​ឱ​កាស​នេះ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ បាន​ជូន​គឿ្រង​ឥស្សរិយ​យស​ការ​ពារ​មា​តុ​ប្រ​ទេស​លេខ​បី​ដល់​សម​មិត្ត​១រូប​; ប័ណ្ណ​សរសើរ​របស់​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​សមូហ​ភាព​ចំ​នួន​២ និង​បុគ្គល​៤រូប​ មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​កា​រត​ស៊ូ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​រត់​គយ​ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​៕

 

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ