ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/01/2026 - 13:35

កា​រដឹក​នាំ​របស់​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​ក្នុង​ការ​ត្រៀម​បម្រុង​មហា​សន្និបាត​លើក​ទី​១៤របស់​បក្ស​ 

មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​ មិន​ត្រឹម​តែ​ជា​ព្រឹត្តិ​ការណ៍​នយោបាយ​ដ៏​មហោឡារិក​របស់​ប្រ​ទេស​​ជាតិ​ប៉ុណ្ណោះ​ទេ​ តែ​នៅ​ទាំង​ជា​កាល​ប្រវត្តិ​មាន​អត្ថ​ន័យ​យុទ្ធ​សាស្រ្ត​ បើក​នូវ​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​នៃ​បដិវត្តន៍​វៀត​ណាម​។

ក្នុង​ការ​ត្រៀម​បម្រុង​មហា​សន្និបាត​ មាន​តម្លៃ​ដ៏​សំ​ខាន់​គឺ​បន្ត​អះ​អាង​និង​សាយ​ភាយ​យ៉ាង​ជ្រាល​ជ្រៅ​៖ ការ​ឯក​ភាព​រវាង​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​ - ជា​ប្រ​ភព​កម្លាំង​គ្មាន​ពីរ​ធានា​រាល់​ការ​ជ័យ​ជម្នះ​របស់​បដិវត្តន៍​វៀតណាម​។

ឆន្ទះ​បក្ស​ចាប់​ផ្តើ​មពី​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​។ ចាប់​ពី​ពេល​បង្កើត​និង​ក្នុង​ដំ​ណាក់​កាល​ដឹក​នាំ​បដិវត្តន៍​ បក្ស​កុម្មុយនី​ស្តវៀតណាម​តែង​កំ​ណត់​ច្បាស់​៖ ផល​ប្រ​យោជន៍​របស់​បក្ស​ឯក​ភាព​ជា​មួយ​ផល​ប្រ​យោជន៍​នៃ​វណ្ណៈកម្ម​ករ​ ប្រ​ជា​ពល​ករ​និង​ទូ​ទាំង​ជន​ជាតិ​។ រាល់​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ សុទ្ធ​តែ​ដើម្បី​ទិស​ដៅ​ខ្ពស់​បំផុត​គឺ​ឯក​រាជ្យ​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​លទ្ធិ​សង្គម​និយម​ ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន​។ ការ​ត្រៀម​បម្រុង​មហា​សន្និបាត​លើក​ទី​១៤ នឹង​បន្ត​បង្ហាញ​ច្បាស់​គោល​ការណ៍​នោះ​។

រដ្ឋ​ធានី​ហាណូយ​មាន​ទង់​បក់​រវិច​ទទួល​អំ​ណរ​មហា​សន្និបាត​លើក​ទី​១៤ របស់​បក្ស​។

ចាប់​ពី​ការ​បូក​សរុប​ភាព​ជាក់​ស្តែង​នៃ​អាណត្តិ​កាល​កន្លង​ កសាង​បណ្តា​សេ​ចក្តីព្រាង​ឯក​សារ​ រហូត​ដល់​ការ​ងារ​រៀប​ចំ​បុគ្គលិក​ និង​ចាត់​តាំង​មហា​សន្និបាត​គ្រប់​ថ្នាក់​ បក្ស​តែង​ជ្រួត​ជ្រាប​លក្ខ​ន្តិកៈ​ យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈមណ្ឌល​ ធ្វើ​ជា​អង្គ​សំ​ខាន់​និង​ធ្វើ​ជា​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​។

ឆន្ទៈ​បក្ស​មិន​មែន​ជា​ការ​កំ​ណត់​គោ​លន​យោ​បាយ​គម្លាត​ពី​ភាព​ជាក់​ស្តែង​ តែ​ជា​ការ​ប្រ​មូល​ផ្តុំបញ្ញា​សមូហ​ភាព​ ដោយ​កា​រលត់​ដំ​ពី​ភាព​ជាក់​ស្តែង​រស់​រវើក​នៃ​ប្រ​ទេស​ជាតិ​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ ការ​ចាត់​តាំង​យក​មតិ​យ៉ាង​ទូ​លំ​ទូ​លាយ​របស់​កម្មា​ភិបាល​បក្ខ​ជន​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ចូល​ក្នុង​សេ​ចក្តីព្រាង​ឯក​សារ​ដើម្បី​លើក​ជូន​មហា​សន្និបាត​លើក​ទី​១៤ ជា​សក្ខី​ភាព​យ៉ាង​រស់​រវើក​ក្នុង​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ បើក​ទូ​លាយ​ទស្សន​វិស័យ​ ស្តាប់​និង​ទទួល​យក​មតិ​។ តាម​រយៈ​នោះ​ ឆន្ទៈ​ បំណង​ប្រាថ្នា​សម​ហេ​តុ​ផល​របស់​ប្រ​ជា​ជន​បាន​ឆ្លុះ​បញ្ចាំង​ សម្រង់​និង​ក្លាយ​ជា​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​។

ទឹក​ចិត្ត​ប្រ​ជា​ជន​បាន​ពួន​ផ្តុំពី​ក្តីទំនុក​ចិត្ត​និង​ក្តីសង្ឃឹម​។ ប្រ​សិន​បើ​បក្ស​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ ទឹក​ចិត្ត​ប្រ​ជា​ជន​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​អនុ​វត្ត​ទិស​ដៅ​នៃ​បដិវត្តន៍​។ ក្នុង​បរិការណ៍​ប្រ​ទេស​ជាតិ​កំ​ពុង​ប្រ​ឈម​មុខ​ជា​មួយ​ឱ​កាស​និង​ការ​លំ​បាក​​សាក​ល្បង​ប្រ​ទាក់​ក្រ​ឡា​គ្នា​ជា​ច្រើន​; ស្ថាន​ភាព​ពិភព​លោក​ ក្នុង​តំបន់​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​ ស្មុគ​ស្មាញ​; តម្រូវ​ការ​អភិវឌ្ឍ​កាន់​តែ​ខ្ពស់​ ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​នៅ​តែ​ចិត្ត​មួយ​ថ្លើម​មួយ​ទំនុក​ចិត្ត​ទៅ​លើ​កា​រដឹក​នាំ​របស់​បក្ស​ ដាក់​ក្តីសង្ឃឹម​ក្នុង​មហា​សន្និ​បាត​​របស់​បក្ស​ លើក​ទី​១៤នេះ​។

ក្តីទំនុក​ចិត្ត​នោះ​បាន​ពួន​ផ្តុំពី​លទ្ធ​ផល​ដ៏​ធំ​ធេង​ មាន​អត្ថ​ន័យ​ប្រវត្តិ​សាស្រ្ត​ដែល​ប្រ​ទេស​យើង​សម្រេច​បាន​ក្នុង​អាណត្តិ​កាល​កន្លង​៖ សេដ្ឋ​កិច្ច​បន្ត​កំ​ណើន​ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​ សន្តិ​សុខ​-ការ​ពារ​ប្រ​ទេស​តែង​រក្សា​បាន​រឹង​មាំ​ ឋានៈ​និង​ប្រិយ​ភាព​លើ​ឆាក​អន្តរ​ជាតិ​របស់​វៀតណាម​មិន​បង្អង់​លើក​កម្ពស់​។ ពិសេស​ ក្នុង​កា​រក​សាង​និង​កែ​ទម្រង់​បក្ស​តែង​បាន​ជំ​រុញ​យ៉ាង​មុត​មាំ​ជា​មួយ​ស្មារតី​ប្តេជ្ញាចិត្ត​ ព្យាយាម​ “គ្មាន​តំបន់​ហាម​ឃាត់​ មិន​ថា​បុគ្គល​ណា​” កាន់​តែ​ពង្រឹង​ក្តីទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ទៅ​លើ​បក្ស​។

ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​ទាំង​បង្ហាញ​តាម​រយៈ​បរិយាកាស​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​យ៉ាង​ពុះ​ពោរ​ និង​ឆ្លង​តាម​រយៈ​ការ​ស្រប​មតិ​នៃ​សង្គម​ក្នុង​ការ​អនុ​វត្ត​នូវ​គោល​ការណ៍​ធំ​ៗ ឆ្លង​តាម​ស្មារតី​ទទួល​ខុស​ត្រូវ​ ស្មារតី​គោរព​ច្បាប់​និង​ត្រៀម​លក្ខ​ណៈរួម​ចំណែក​សម្រាប់​ការ​អភិវឌ្ឍ​រួម​នៃ​ប្រ​ទេស​ជាតិ​។ អា​ស្រ័យ​ក្តីទំនុក​ចិត្ត​នោះ​ ប្រ​ជា​ជន​បាន​ផ្ញើ​ក្តីសង្ឃឹម​លើ​មហា​សន្និបាត​លើក​ទី​១៤ នឹង​បន្ត​ដាក់​ចេញ​គោ​លន​យោ​បាយ​ដ៏​ត្រឹម​ត្រូវ​ លោត​ផ្លោះ​ ដើម្បី​ប្រ​ទេស​ជាតិ​អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី​។

ការ​ជួប​គ្នា​ជា​ប្រវត្តិ​សាស្រ្ត​នៃ​ឆន្ទៈ​បក្ស​ - ទឹក​ចិត្ត​ប្រ​ជា​ជន​។ភាព​ជាក់​ស្តែង​នៃ​បដិវត្តន៍​វៀតណាម​ ឱ្យ​ឃើញ​ថា​ នៅ​ពេល​ឆន្ទៈ​របស់​បក្ស​ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ គឺ​រាល់​ការ​លំបាក​តែង​ឆ្លង​ផុត​ រាល់​ទិស​ដៅ​សុទ្ធ​សម្រេច​បាន​។ ដំណើរ​នៃ​ការ​ត្រៀម​បម្រុង​មហា​សន្និបាត​លើក​ទី​១៤ បាន​បង្ហាញ​នូវ​ការ​ជួប​គ្នា​ជា​ប្រវត្តិ​សាស្រ្ត​នោះ​លើ​ផ្នែក​ជា​ច្រើន​។

នោះ​គឺ​ការ​ស្រប​គ្នា​ក្នុង​ចិត្ត​គំនិត​អំ​ពី​មាគ៌ា​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ជា​ការ​ឯក​ភាព​ក្នុង​តម្រូវ​កា​រក​សាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ ជា​គោល​បំណង​រួម​ដើម្បី​វៀតណាម​រុង​រឿង​ សុភ​មង្គល​ សម្បូរ​រុង​រឿង​។ ឆន្ទៈ​បក្ស​បាន​ប៉ះ​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ ចំ​ណែក​​ទឹក​​ចិត្ត​ប្រ​ជា​ជន​ជំ​រុញ​កម្លាំង​ឱ្យ​ឆន្ទៈ​បក្ស​ចូល​ទៅ​ក្នុង​ជីវ​ភាព​។

ក្នុង​ដំ​ណាក់​កាល​នោះ​ តួ​នា​ទី​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោបាយ​នៃ​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ - បំផុត​គឺ​នៅ​មូល​ដ្ឋាន​-មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​។ រាល់​កម្មា​ភិបាល​ បក្ខ​ជន​គឺ​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​និង​ប្រ​ជា​ជន​ ជា​អ្នក​នាំ​យក​គោ​លន​យោ​បាយ​របស់​បក្ស​ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ ផ្សារ​ភ្ជាប់​នឹង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​។

កាតព្វ​កិច្ច​រក្សា​និង​ពង្រឹង​ការ​ឯក​ភាព​ឆន្ទៈ​បក្ស​-ទឹក​ចិត្ត​ប្រ​ជា​ជន​។ ការ​ឯក​ភាព​រវាង​ឆន្ទៈ​បក្ស​និង​​​ទឹក​ចិត្ត​ប្រ​ជា​ជន​ ជា​សមិទ្ធ​ផល​ដ៏​ពិសេដ្ឋ​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​សំណូម​ពរ​ ភារ​កិច្ច​ជា​ប្រ​ចាំ​ យូរ​អង្វែង​។ ក្នុង​បរិការណ៍​ថ្មី​ ដើម្បី​ទំ​នាក់​ទំនង​នោះ​កាន់​តែ​ស្អិត​ល្មួត​ បក្ស​គប្បី​មិន​បង្អង់​ផ្លាស់​ថ្មី​ កែ​ទម្រង់​; កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ត្រូវ​ធ្វើ​ជា​គំ​រូ​ សុចរិត​ស្មោះ​ត្រង់​ ជិត​ដិត​ប្រ​ជា​ជន​ ឱ្យ​តម្លៃ​ប្រ​ជា​ជន​ យល់​ពី​ប្រ​ជា​ជន​ និង​ដើម្បី​ប្រ​ជា​ជន​។

ចំ​ពោះ​កង​ជួ​រន​គរ​បាល​ប្រ​ជា​ជន​ កាតព្វ​កិច្ច​នោះ​កាន់​តែ​ដាក់​ចេញ​ច្បាស់​លាស់​ជាង​។ រក្សា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ ធានា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​មិន​ត្រឹម​តែ​ការ​ពារ​បក្ស​ រដ្ឋ​ និង​របប​ នៅ​ទាំង​ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ សុភ​មង្គល​របស់​ប្រ​ជា​ជន​។ ក្នុង​ការ​ត្រៀម​បម្រុង​និង​ចាត់​តាំង​មហា​សន្និ​បាត​​លើក​ទី​១៤ រាល់​កម្មា​ភិបាល​ បក្ខ​ជន​ យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន​បន្ត​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​ រួម​ចំណែក​ពង្រឹង​ការ​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​។

មហា​សន្និបាត​លើក​ទី​១៤របស់​បក្ស​ជិត​មក​ដល់​។ ការ​ត្រៀម​បម្រុង​សម្រាប់​មហា​សន្និបាត​ គឺ​ជា​ការ​ពួន​ផ្តុំចំ​ណេះ​ដឹង​ ក្តីទំនុក​ចិត្ត​និង​ក្តីប្រាថ្នា​ក្នុង​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​។ ក្នុង​ការ​ត្រៀម​បម្រុង​នោះ​ ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​របស់​ប្រ​ជា​ជន​បាន​លាយ​បញ្ចូល​ រួម​ដំណើរ​ បង្ក​ជា​កម្លាំង​ស្មារតី​ដ៏​ធំ​ធេង​ ធានា​ឱ្យ​មហា​សន្និបាត​សម្រេច​ជោគ​ជ័យ​ល្អ​ប្រសើរ​។

ជា​មួយ​ការ​ឯក​ភាព​រវាង​ឆន្ទៈ​បក្ស​និង​ក្តីសង្ឃឹម​របស់​ប្រ​ជា​ជន​ មហា​​សន្និ​បាត​លើក​ទី​១៤ នឹង​បើក​ចេញ​នូវ​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍ថ្មី​ ជំ​រុញ​ប្រ​ទេស​វៀតណាម​បន្ត​ជំ​ហាន​ឈាន​ឡើង​រឹង​មាំ​ អនុ​វត្ត​ក្តីប្រាថ្នា​កសាង​ប្រ​ទេស​មួយ​ប្រ​កប​ដោយ​ភាព​សម្បូរ​រុង​រឿង​ សុភ​មង្គល​ សក្តិ​សម​នឹង​ស្រ​ឡាញ់​ពេញ​ចិត្ត​​របស់​ប្រ​ជា​ជន​ និង​ការ​ពលី​កម្ម​យ៉ាង​ធំ​ធេង​របស់​បុព្វ​បុរស​ជំនាន់​មុន​៕

 

                                                     យោង​៖ កា​សែត​ប្រ​ជា​ជន​-ដា​លី​ន​

ចែករំលែកអត្ថបទ