13/01/2026 - 17:01

ម្ចាស់​ឆ្នោត​ស្នើ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ ប្រ​សិទ្ធ​ភាព​ បណ្តា​ដំ​ណោះ​ស្រាយ​ បន្ថយ​សំ​រាម​ជ័រ​ 

មុន​សម័យ​ប្រ​ជុំ​ជា​ប្រ​ចាំ​ចុង​ឆ្នាំ​២០២៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​​កឹង​ធើ អាណត្តិ​កាល​ ២០២១ ​-២០២៦ បណ្តា​ក្រុម​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​ទី​ក្រុង​ បាន​សហ​ការ​ជា​មួយ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​បណ្តា​ឃុំ​ សង្កាត់​ចាត់​តាំង​ដើម្បី​តំណាង​ក្រុម​ប្រឹក្សា​​ប្រ​ជា​​ជន​ទី​ក្រុង​ ជួប​សំ​ណេះ​សំ​ណា​លជា​មួយ​ម្ចាស់​ឆ្នោត​នៅ​បណ្តា​ភូមិ​ភាគ​​និង​កត់​សំ​គាល់​នូវ​សំ​ណើ​របស់​ម្ចាស់​ឆ្នោត។

ប្រជាជនចូលរួមបែងប្រភេទសំរាម។

ម្ចាស់​ឆ្នោត​ឃុំ​ផុង​ណឹមឆ្លុះ​បញ្ចាំង​ បណ្តា​ផ្នែក​សមត្ថ​កិច្ច​និង​ម្ចាស់​វិនិ​យោគ​​គម្រោង​លើក​កម្ពស់​ភ្លឺ​ទំ​នប់​ភូមិ​ផុង​ហ្វា​ បាន​ចលនា​ប្រ​ជា​ជន​ប្រ​គល់​ផ្ទៃ​​ដី​បម្រុង​ដំ​ណើរ​ការ​គម្រោង​នៅ​ដើម​ឆ្នាំ​២០២៥។ ថ្វី​ត្បិត​ដូចេ្នះ បច្ចុប្បន្ន​គម្រោង​មិន​ទាន់​បាន​ផ្សព្វ​ផ្សាយ​ជាក់​ស្តែង​នៅ​ឡើយ។ ម្ចាស់​ឆ្នោត​ស្នើ​​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ការ​លំបាក​ កក​ស្ទះ​ ឆាប់​ផ្សព្វ​ផ្សាយ​​អនុ​វត្ត​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់។

ម្ចាស់​ឆ្នោត​សង្កាត់​មី​ស្វៀង​ ស្នើ​បណ្តា​ផ្នែក​សមត្ថ​កិច្ច​យក​ចិត្ត​ទុក​ដាក់​បែង​ចែក​ប្រ​ភព​ធន​ធាន ​និង​ឧបត្ថម្ភ​វិនិយោគ​សំ​ណង់​ដោះ​ស្រាយ​កខ្វក់​​បរិ​ស្ថាន​នៅ​ព្រែក​ចា​វ៉ា​ (ចំណុះ​មណ្ឌល​ហ្វា​មី)​ និង​ព្រែក​បា​ធ្វី​ (ចំណុះ​មណ្ឌល​​វិញ​ស្វៀង) ព្រោះ​ដង​ព្រែក​ទាំង​២​កំ​ពុង​មាន​ស្ថាន​ភាព​កខ្វក់​ធ្ងន់ធ្ងរ​ ជះ​ឥទ្ធិ​ពល​ផ្ទាល់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន។

ម្ចាស់​ឆ្នោត​ឃុំ​ញើង​មី ​ស្នើ​ផ្នែក​សមត្ថ​កិច្ច​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ជំ​នះ​៣៥​កន្លែង​បាក់​រលេះ​ និង​ឧបត្ថម្ភ​រុះ​រើ​៩​គ្រួ​សា​រលើ​ភូមិ​ឋាន​ឃុំ​ដែល​រង​ផល​​ប៉ះ​ពាល់​ពី​ការ​បាក់​រលេះ​ទៅ​កន្លែង​មាន​សុវត្ថិ​ភាព។ ទន្ទឹម​នោះ​ស្នើ​​ទី​ក្រុង​​មាន​គោល​ការណ៍​ដឹក​ជញ្ជូន​សំ​រាម​នៅ​បណ្តា​វាល​សំ​រាម​ចំណុះ​ភូមិ​ឋាន​ស្រុក​កេ​សាត់ ​(ចាស់)​ មក​រោង​ចក្រ​វិនិច្ឆ័យ​សំ​រាម​ប្រ​មូល​ផ្តុំ​របស់​ទី​ក្រុង​ បែង​ចែក​ថវិកា​ដើម្បី​ជួស​ជុល​ឡ​ដុត​សំ​រាម​សហ​ឃុំ​នៅ​ឃុំ​​ថើយអាង​​ហូយ។

ម្ចាស់​ឆ្នោត​សង្កាត់​កាយ​រាំង​ឆ្លុះ​បញ្ចាំង​ សំ​រាម​ជ័រ​អណ្តែត​លើ​ដង​ព្រែក​​ពិ​បាក​រំ​លាយ​ បង្ក​កខ្វក់​បរិ​ស្ថាន​។ ម្ចាស់​ឆ្នោត​ស្នើ​អង្គ​ភាព​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​ មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ដំ​ណោះ​ស្រាយ​បន្ថយ​​សំ​រាម​​ជ័រ ជំ​រុញ​បង្វែរ​បច្ចេក​វិទ្យា​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​និង​​លើក​ទឹក​ចិត្ត​​ប្រើ​វត្ថុ​​ធាតុ​ជំ​នួស​ផលិត​ផល​ជ័រ​ប្រើ​ម្តង​ចោល​ រួម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន៕

ចន្ថា

ចែករំលែកអត្ថបទ