បច្ចុប្បន្ន ភូមិភាគនានានៅទីក្រុងកឹងធើ កំពុងឆ្ពោះទៅរកការផលិតកសិកម្មសុវត្ថិភាព - ចីរភាព - ប្រសិទ្ធភាព។ មានកសិករជាច្រើនបានមោះមុតផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប និងដាំដំណាំតាមបែបសរីរាង្គសុទ្ធសាធ។ ទន្ទឹមនឹងនោះ មានការចងសម្ពន្ធជាមួយអាជីវកម្ម ដើម្បីចុះកិច្ចសន្យាទិញផលិតផល ធានាតម្លៃនិងច្រកចេញស្ថិរភាព។

ដំណាំឪឡឹកដាំនៅតំបន់ភូមិម៉-អ តាមបែបសរីរាង្គសុទ្ធសាធ។
តាមប្រសាសន៍លោក ង្វៀងវុាំងមី ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀង ទីក្រុងកឹងធើ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រោងការណ៍ស្រូវគុណភាពខ្ពស់១ លានហិកតា និងបំភាយឧស្ម័នទាប ក្រុមសហការលើភូមិឋាន ឃុំបានចុះកិច្ចសន្យាធានាទិញស្រូវជាមួយក្រុមហ៊ុនភាគហ៊ុនកសិកម្មអង្ករសរីរាង្គ TD សុកត្រាំង (ម៉ាកសញ្ញាអង្ករអុងយូ)។ ក្រុមហ៊ុននឹងធានាទិញផលិតផលស្រូវ ST២៥ ទាំងអស់តាមតម្លៃទីផ្សារ និងវិនិយោគផ្តល់ជូនមុននូវពូជបញ្ជាក់ ជីសរីរាង្គ ដ្រូនព្រោះស្រូវជាដើម។
លោក ឡេមិញជី ប្រធានក្រុមសហការ ៣០/៤ ឃុំហូដាក់កៀង ឱ្យដឹង៖ “ការដែលបានក្រុមហ៊ុនធានាទិញស្រូវ បានបង្កើតនូវទំនុកចិត្ត ដើម្បីកសិករមោះមុតផលិតតាមដំណើរការបំភាយ ឧស្ម័នទាប។ ការផលិតស្រូវគុណភាពខ្ពស់បំភាយឧស្ម័នទាប ផ្តល់ទិន្នផលស្ថិរភាព ស្រូវមិនសូវមានជំងឺ បន្ថយចំណាយលើថ្នាំការពាររុក្ខជាតិ និងទទួលបានប្រាក់ចំណេញខ្ពស់បង្គួរ។ ស្រូវST ២៥ ផលិតតាមដំណើរការគុណភាពខ្ពស់ បន្ថយការបំភាយឧស្ម័ន ផ្ដល់ទិន្នផលពី ៩០០ គីឡូក្រាម ទៅ១ តោនក្នុងមួយកុង។ ស្រូវST25 បានក្រុមហ៊ុនប្រមូលទិញក្នុងតម្លៃ ៩.១០០ ដុងក្នុងមួយគីឡូក្រាម ប្រាក់ចំណេញមធ្យមប្រមាណ ៣ - ៤ លានដុងក្នុងមួយកុង”។
ដោយឡែកនៅឃុំត្រឹងដេ ទីក្រុងកឹងធើ បានបង្កើតសហករណ៍ដាំដំណាំម៉-អ នៅភូមិម៉-អ ដោយមានសមាជិក ២១ នាក់ ជាមួយផ្ទៃដីកសិកម្មប្រមាណ ២០ ហិកតា ក្នុងនោះ ផ្ទៃដីដាំឪឡឹកតាមបែបសរីរាង្គសុទ្ធសាធជាង ១០ ហិកតា។ បច្ចុប្បន្ន ឪឡឹករបស់សហករណ៍បានសម្ព័ន្ធក្រុមហ៊ុនក្វេឡឹម ចុះកិច្ចសន្យា តាំងពីដំណាក់កាលបច្ចេកទេស សម្ភារៈកសិកម្មនិងការប្រមូលទិញផលិតផល ធានាតម្លៃខ្ពស់ជាងឪឡឹកដែលដាំតាមបែបប្រពៃណីពី ២០-៣០%។
លោកទ្រីវវុាំងអ៊ុក អ្នកដាំឪឡឹកលើផ្ទៃដី ០,៧៥ ហិកតា ឱ្យដឹង៖ “ការដាំឪឡឹកតាមបែបសរីរាង្គសុទ្ធសាធ គឺអាទិភាពប្រើប្រាស់ជីសរីរាង្គ ទើបឪឡឹកស្លឹកក្រាស់ វល្លិ៍ធំ ផ្លែធំ សាច់ណែន សំបកស្តើង និងមានទម្ងន់ធ្ងន់។ ទិន្នផលសម្រេចពី ២៨-៣០ តោនក្នុងមួយហិកតា តម្លៃខ្ពស់ជាងទីផ្សារប្រមាណ ៣០% ប្រាក់ចំណេញមធ្យមជាង ២០០ លានដុងក្នុងមួយហិកតា។ ក្រៅពីនេះ ខ្ញុំនៅទាំងដាំសណ្ដែកដីបន្ថែមបាន១ រដូវ ដើម្បីបង្កើនចំណូលនិងកែលម្អដីសម្រាប់រដូវបន្ទាប់”។
តាមប្រសាសន៍លោកស្រី ផាងបាច់វ៉ឹង ប្រធានការិយាល័យសេដ្ឋកិច្ចឃុំត្រឹងដេ អ្នកដាំឪឡឹកតាមបែបសរីរាង្គសុទ្ធសាធ បានសម្ព័ន្ធក្រុមហ៊ុនណែនាំបច្ចេកទេសដាក់ជីទ្រាប់បាតជាជីសរីរាង្គ ប្រើប្រាស់ផលិតផល Trichoderma និងផ្សិតប្រឆាំងដើម្បីវិនិច្ឆ័យដី ដោយមិនប្រើថ្នាំគីមីជាដាច់ខាត។ ផ្ដើមពីនោះ បង្កើតបានផលិតផលឪឡឹកមានសុវត្ថិភាពនិងគុណភាពខ្ពស់។ ផ្លែឪឡឹកដាំនៅតំបន់ ម៉-អ មានបិទកូដសម្គាល់ (កូដ QR) លើផលិតផល ដើម្បីឱ្យអ្នកប្រើប្រាស់ ស្ថាប័នគ្រប់គ្រងនិងអាជីវកម្ម អាចត្រួតពិនិត្យព័ត៌មានអំពីប្រភពដើម។ ទម្រង់នេះបាននាំមកនូប្រសិទ្ធភាព ចីរភាព ហើយបានភូមិភាគពង្រីកទូលំទូលាយនៅពេលខាងមុខ៕
យ្វីអាញ - ថាច់ធី