ការចុះពិនិត្យល្បឿនដំណើរការសាងសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំង លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសំណូមពរឱ្យប្រមូលផ្ដុំពន្លឿនល្បឿនសាងសង់ ដើម្បីឈានដល់ការបើកចរាចរណ៍បច្ចេកទេសនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។
លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកទីក្រុង បានចុះទៅពិនិត្យផ្ទាល់ល្បឿនសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំង ដំណាក់កាលទី ១ (កំណាត់ឆ្លងកាត់ភូមិឋានទីក្រុងកឹងធើ)។
.gif)
ថ្នាក់ដឹកនាំទីក្រុងកឹងធើ ចុះពិនិត្យគម្រោងសមាសភាគទី ៤ នៃផ្លូវល្បឿនលឿន។
គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំង ដំណាក់កាលទី ១ កំណាត់ឆ្លងកាត់ទីក្រុងកឹងធើ រួមមានគម្រោងសមាសភាគចំនួន ៣ (គម្រោងសមាសភាគទី ២, ៣និង៤) ដែលមានប្រវែងសរុបប្រមាណ ១៣២,៤៧ គីឡូម៉ែត្រ និងទុនវិនិយោគសរុប ៣១.២៨៨ ពាន់លានដុង។ ចំពោះល្បឿនការងារសាងសង់ គម្រោងសមាសភាគទាំង ៣ មានកញ្ចប់សាងសង់ចំនួន ១១ (កញ្ចប់សាងសង់ចំនួន ១០ និងកញ្ចប់ដំឡើងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ ១) តម្លៃអនុវត្តរហូតមកដល់ពេលនេះសម្រេចជាង ៩.៩៧៤ ពាន់លានដុង ស្មើនឹង ៥០,២២%នៃផែនការ។
ឆ្លងតាមការពិនិត្យជាក់ស្តែងនៅការដ្ឋាន លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសំណូមពរដល់គណៈគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើ ព្រមទាំងបណ្ដាអ្នកម៉ៅការនៃគម្រោងសមាសភាគទី ២,៣និង៤ ធ្វើរបាយការណ៍ល្បឿនសាងសង់ប្រចាំខែសម្រាប់កញ្ចប់នីមួយៗឱ្យបានមុនថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ដោយផ្ដោតសំខាន់លើការពន្លឿនល្បឿនសាងសង់ ដើម្បីបើកចរាចរណ៍បច្ចេកទេសនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។ តាមរយៈនោះ ដើម្បីឆាប់សម្រេចដាក់ឱ្យប្រើប្រាស់ បម្រើដល់ការអភិវឌ្ឍទីក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង៕
អាញខ្វា - ថាច់ធី