មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/01/2026 - 05:30

ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ ចម្ការ​​ – ស្រះ​ –ទ្រុង​ 

ពង្រីក​ប្រ​សិទ្ធ​ភាព​អំ​ពី​ដី​ធ្លី​និង​លក្ខ​ណៈធម្ម​ជាតិ​ដែល​មាន​ស្រាប់​ ទម្រង់​ចម្ការ​ – ស្រះ​ – ទ្រុង​ របស់​បង​យ័ញត្វឹង​ នៅ​ភូមិ​វិញ​ហ្វា​២ ឃុំ​ប៊ិញអាង​ ខេត្ត​អាង​យ៉ាង​ បាន​និង​កំ​ពុង​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្ដែង​។

បង​យ័ញត្វឹង​ គំ​រូ​កសិករ​ប្រឡង​ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​។

បច្ចុប្បន្ន គ្រួ​សា​របង​ត្វឹង​មាន​ដី​ចម្ការ​ ៦ កុង​ ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ ដូច​ជា​៖ ទឹក​ដោះ​គោ​ ក្រូច​ថ្លុង​ ត្រ​បែក​ ខ្នុរ​ថៃ​និង​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​។ អា​ស្រ័យ​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ ទើប​ចម្ការ​ឈើ​ហូប​ផ្លែ​របស់​បង​លូត​លាស់​ល្អ​ ផ្លែ​ស្រុះ​ផ្ដល់​ទិន្នផល​លំ​នឹង​ជុំ​ឆ្នាំ​។ រដូវប្រ​មូល​ផល​ម្ដង​ៗ គ្រួ​សា​របង​អា​ចរក​បាន​ប្រាក់​ចំ​ណូលពី​ ៤០០.០០០–៥០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ រួម​ចំណែក​ធានា​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​ និង​មាន​ដើម​ទុន​សម្រាប់​ផលិត​ជា​បន្ត​។

ក្រៅ​ពី​ដាំ​ដំណាំ​ បង​ត្វឹង​នៅ​ទាំង​ចិញ្ចឹម​ត្រី​បន្ថែម​ទៀត​ ស្រះ​ចិញ្ចឹម​របស់​គាត់​ព្រលែង​ត្រី​ប្រ​មា​ណ​ ៥.០០០ ក្បាល​ រួម​មាន​ប្រ​ភេទ​ត្រី​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ដូច​ជា​៖ ត្រី​ត្រ​ចៀក​ដំ​រី​ ត្រី​ប្រា​ និង​ត្រី​ក្រាញ់​។ អា​ស្រ័យ​ដោយ​ម្ចាស់​កា​រលើ​ប្រ​ភព​ទឹក​ ថែ​ទាំ​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ និង​ទាញ​យក​ផល​ល្អ​ពី​ចំណី​ធម្ម​ជាតិ​ ចិញ្ចឹម​ត្រី​ក្នុង​មួយ​រដូវបង​ត្វឹង​ រក​បាន​ប្រាក់​ចំណេញ​ពី​ ៣០–៤០ លាន​ដុង​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​គួរ​ឱ្យ​កត់​សម្គាល់​។

ចំ​ពោះ​ការ​ចិញ្ចឹម​សត្វ​ គ្រួ​សា​របង​ត្វឹង​ រក្សា​ចំ​នួន​ជ្រូក​សាច់​ចាប់​ពី​ ១០ ក្បាល​ឡើង​ទៅ​ មាន​ ពេល​ខ្លះ​អាច​កើន​ឡើង​ដល់​ ៥០–៧០ ក្បាល​ អា​ស្រ័យ​តាម​លក្ខ​ណៈអំ​ណោយ​ផល​។ បង​បាន​ច្នៃ​យក​អនុ​ផល​កសិកម្ម​ដែល​មាន​ស្រាប់​ធ្វើ​ជា​ចំណី​ ដើម្បី​បន្ថយ​ចំ​ណាយ​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។ ក្រៅ​ពី​នេះ​ គ្រួ​សា​របង​នៅ​ទាំង​ធ្វើ​ស្រែ​ ៥ កុង​បន្ថែម​ទៀត​ ដើម្បី​ធានា​ប្រ​ភព​ស្បៀង​ប្រ​ចាំ​ថ្ងៃ​ផង​ និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​តា​មរ​ដូវកាល​ផង​។

បង​ត្វឹង​ ចែក​រំលែក​៖ “អា​ស្រ័យ​ទម្រង់​ ចម្ការ​–ស្រះ​–ទ្រុង​ គ្រួ​សារ​ខ្ញុំ​ប្រ​មូល​ផល​ផ្លែ​ឈើ​ជា​បន្ត​ បន្ទាប់​ រី​ឯ​ត្រី​និង​ជ្រូក​ក៏​ធាត់​ធំ​ល្អ​ បង្កើន​ចំណូល​ប្រ​ចាំ​ឆ្នាំ​ បន្ថយ​ចំ​ណាយ​ក្នុង​ការ​ផលិត​ និង​លំ​នឹង​ជីវ​ភាព​”។

បង​ត្វឹង​ បាន​ឱ្យ​ដឹង​បន្ថែម​ គ្រួ​សារ​គាត់​បាន​ផ្នែក​កសិកម្ម​ឧបត្ថម្ភ​ថវិកា​ ៤០ លាន​ដុង​ ដើម្បី​ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យប្រវត្តិ​សម្រាប់​ចម្ការ​ឈើ​ហូប​ផ្លែ​។ ប្រ​ព័ន្ធ​នេះ​មិន​ត្រឹម​តែ​ជួយ​សំ​ចៃ​កម្លាំង​ពល​កម្ម​ និង​បន្ថយ​ចំ​ណាយ​ក្នុង​ការ​ផលិប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធានា​ដំណាំ​ផ្គត់​ផ្គង់​ទឹក​បាន​គ្រប់​គ្រាន់​ ជា​ពិសេស​ក្នុង​ពេល​ដែល​អា​កាស​ធាតុ​រាំង​ស្ងួត​អូស​បន្លាយ​។

លោក​ ហ្វិញ​ថា​ញសើុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញអាង​ មាន​ប្រ​សាសន៍​៖ “ទម្រង់​ចម្ការ​–ស្រះ​–ទ្រុង​ របស់​គ្រួ​សា​របង​យ័ញត្វឹង​ គឺ​ជា​សក្ខី​ភាព​យ៉ាង​ច្បាស់​សម្រាប់​ទិស​ដៅ​ផលិត​កសិកម្ម​ពហុវប្ប​កម្ម​ និង​ចីរភាព​។ ការ​ផ្គួប​ផ្សំ​រវាង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​និង​ជល​ផល​ ព្រម​ទាំង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេកទេស​ទំ​នើបៗ បាន​ជួយ​ឱ្យ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ ណូល លំ​នឹង​ជីវ​ភាព​  ឈាន​ឡើង​ធូរ​ធារ​”។ ជា​មួ​យស​មិទ្ធ​ផល​ខាង​លើ​ បង​យ័ញត្វឹង​ បាន​ទទួល​កិត្តិ​នាម​ជា​កសិករ​គំ​រូ​ក្នុង​ចលនា​ប្រឡង​ ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ឃុំ​ ឆ្នាំ​២០២៤ និង​ថ្នាក់​ស្រុក​ (ចាស់​) ឆ្នាំ​២០២៥៕

                                 ហុង​ទើ-ថា​ច់ធី​

ចែករំលែកអត្ថបទ