មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/01/2026 - 05:30

ភាព​វិវត្ត​នៅ​តំបន់​ជន​បទ​វិញ​ធ្វឹង​ដុង​ 

ផ្តើ​មពី​កម្ម​វិធី​និង​គោ​លន​យោ​បាយ​ជាក់​ស្តែង​ ជា​ច្រើន​របស់​បក្ស​ រដ្ឋ​ ជា​មួយ​នឹង​កា​រដឹក​នាំ​យ៉ាង​ស្វិតស្វាញ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​កា​រវិ​វត្ត​យ៉ាង​ខ្លាំង​សម្រាប់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​វិញ​ធ្វឹង​ដុង​ ទី​ក្រុង​កឹង​ធើក្នុង​រយៈ​ពេល​កន្លង​។

ដង​ផ្លូវ​គមនាគមន៍​ជន​បទ​ឃុំ​វិញ​ធ្វឹង​ដុង​ ទី​ក្រុង​កឹង​ធើ បាន​វិនិយោ​គក​សាង​រឹង​មាំ​។

ក្នុងដំណើរ​ទៅ​បំពេញ​ការ​ងារ​នា​ដើម​ឆ្នាំ​នៅ​ឃុំ​វិញ​ធ្វឹង​ដុង​ ទី​ក្រុង​កឹង​ធើ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ យើង​ខ្ញុំ​បាន​ប្រ​ទះ​ឃើញ​ការ​ផ្លាស់​ប្តូរនៅ​តំបន់​ជន​បទ​ក្រី​ក្រ​ ផ្លូវ​ដី​ភក់​ជ្រាំ​ សា​លា​រៀន​សាង​សង់​បណ្តោះអា​សន្ន​កាល​ពី​មុន​ ឥ​ឡូវ​នេះ​ បាន​ជំនួស​ដោយ​ផ្លូវ​កៅ​ស៊ូ​រលូន​ស្អាត​ បន្ទប់​រៀន​រឹង​មាំ​ សម​រម្យ​។ អា​ស្រ័យ​ដោយ​កម្ម​វិធី​គោ​លន​យោ​បាយ​ជន​ជាតិ​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល​ ប្រ​ជា​ជន​នៅ​ឃុំ​វិញ​ធ្វឹង​ដុង​ មាន​ជីវ​ភាព​លំ​នឹង​ជា​បណ្តើ​រៗ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ តាម​ប្រ​សាសន៍​លោក​យ័ញដេ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ទី​៨A ឃុំ​វិញ​ធ្វឹង​ដុង​ អា​ស្រ័យ​មាន​ការ​ផ្លាស់​ប្តូរថ្មី​និង​គោ​លន​យោ​បាយ​ត្រឹម​ត្រូវ​របស់​បក្ស​ រដ្ឋ​ ម៉្លោះ​ហើយ​ គ្រួ​សារ​ជា​ច្រើន​នៅ​ទី​នេះ​មាន​ជីវ​ភាព​លំ​នឹង​ជា​បណ្តើ​រៗ។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ បាន​វិនិយោគ​ ផ្លូវ​គមនាគមន៍​រលូន​ ការ​សិក្សា​ ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

ទន្ទឹម​នឹង​កា​រវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ កម្ម​វិធី​ “បំបាត់​ផ្ទះ​បណ្តោះអា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” ក៏​បាន​ឃុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទាន់​ពេល​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​ផ្ទះ​សម្បែង​លំ​នឹង​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ រំភើប​ចិត្ត​ចំ​ពោះ​ការ​ឧបត្ថម្ភ​ទាន់​ពេល​។ អ្នក​មីង​ធី​ចូវ នៅ​ភូមិ​ទី​៨A ឃុំ​វិញ​ធ្វឹង​ដុង​ ចែក​រំលែក​៖ “បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​មិន​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ដូច​មុន​។ នាង​ខ្ញុំ​អំ​ណរ​គុណ​ចំ​ពោះ​បក្ស​និង​រដ្ឋ​ខ្លាំង​ណាស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​គ្រួ​សារ​ខ្ញុំ​ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​ទៅ​ធ្វើ​ការ​លែង​បា​រម្ភ​ពី​ផ្ទះ​លេច​ស្រក់​ពេល​មាន​ភ្លៀង​ម្តង​ៗ”។ ដោយ​បាន​ដឹង​ថា​ អ្នក​មីង​ចូវ ជា​គ្រួ​សារ​ក្រី​ក្រ​ គ្មាន​ទី​ពឹង​ ជា​រៀង​រាល់​ថ្ងៃ​គាត់​ទៅ​ធ្វើ​ការ​ឈ្នួល​ ដាក់​មង​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ឆ្នាំ​២០២៥ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិនិត្យ​ជ្រើស​ឧបត្ថម្ភ​ប្រាក់​  ៦០ លាន​ដុង​ពី​កម្ម​វិធី​ “បំបាត់​ផ្ទះ​បណ្តោះអា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” ជួយ​ឱ្យ​គាត់​មាន​ផ្ទះ​សម្បែង​នៅ​លំ​នឹង​ពេល​ចាស់​ជរា​។

តាម​ប្រ​សាសន៍​សម​មិត្ត​ ដាវ​ធី​ឡ​ងអាញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ធ្វឹង​ដុង​ ក្រោយ​ពី​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ គោល​នយោបាយ​របស់​បក្ស​ រដ្ឋ​ ឃើញ​ថា​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ក្នុង​ឃុំ​មាន​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាន​។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិយោ​គក​សាង​រឹង​មាំ​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​; គុណ​ភាព​សុខាភិបាល​និង​ការ​អប់​រំ​បាន​កែ​លម្អ​រគួរ​ឱ្យ​កត់​សម្គាល់​។ល។ សមិទ្ធ​ផល​ទាំង​នេះ​ គឺ​ជា​លទ្ធ​ផល​នៃ​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​ទូ​ទាំង​បក្ខ​ភាគ​ និង​ប្រ​ជា​ជន​ទី​ក្រុង​ក្នុង​រយៈ​ពេល​កន្លង​។

អា​ស្រ័យ​កា​រខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ រួម​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ ដូច្នេះ​ ទើប​តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើបន្ត​ឈាន​ឡើង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ប្រ​ទេស​ជាតិ​៕

                                      ថា​ញ់វ៉ាង​-មុនី​

ចែករំលែកអត្ថបទ