ក្រោយពីកិច្ចប្រជុំបន្តផ្ទាល់ទូទាំងប្រទេស ផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ តាមកិច្ចចង្អុលការរបស់ទីក្រុង គណៈកម្មាធិការបក្សឃុំធើយហឹង ផ្សព្វផ្សាយចាត់តាំងអនុវត្តការងារបោះឆ្នោតត្រូវតាមច្បាប់កំណត់។ មកដល់សព្វថ្ងៃ ឃុំបម្រុងយ៉ាងម៉ត់ចត់រាល់លក្ខណៈតាមដំណើរការដាក់ចេញ ធានាការបោះឆ្នោតលើភូមិឋានប្រព្រឹត្តឡើងសម្រេចជោគជ័យ។

ផ្ទាំងប៉ាណូឃោសនាពីការបោះឆ្នោតបានព្យួរតាមដងផ្លូវនៅឃុំធើយហឹង។
នៅតាមដងផ្លូវជាច្រើនលើភូមិឋានឃុំធើយហឹង បានព្យួរផ្ទាំងប៉ាណូឃោសនាពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១។ តាមថ្នាក់ដឹកនាំភូមិភាគដើម្បីការបោះឆ្នោតសម្រេចជោគជ័យ ក្លាយជាថ្ងៃបុណ្យធំរបស់ទូទាំងប្រជាជនក្រោយពេលមជ្ឈិមនិងទីក្រុងចង្អុលការផ្សព្វផ្សាយការបោះឆ្នោត ឃុំបានកៀរគរបណ្តាស្ថាប័ន អង្គភាព អាជីវកម្មនានាលើភូមិឋានចូលរួមឃោសនាដោយរូបភាពជាច្រើន។
លោកង្វៀងថាញសើង ប្រជាជនភូមិ១ ឱ្យដឹង៖ ឆ្លងតាមការឃោសនា ប្រជាជនយើងខ្ញុំដឹងថាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១។ សំដៅរួមចំណែកដើម្បីការបោះឆ្នោតសម្រេចជោគជ័យពេលបញ្ជីរាយនាមអ្នកឈរឆ្នោតបានបិទប្រកាស យើងខ្ញុំនឹងស្វែងយល់ច្បាស់លាស់ពីជីវប្រវត្តិ កម្មវិធីសកម្មភាពរបស់អ្នកឈរឆ្នោតដើម្បីជ្រើសអ្នកស័ក្តិសមតំណាងឱ្យឆន្ទះៈ ក្តីប៉ងប្រាថ្នារបស់ខ្លួន។ យើងខ្ញុំយល់ថា ការចូលរួមបោះឆ្នោតគ្រប់គ្នា ត្រូវតាមច្បាប់ជាភារកិច្ចរបស់ពលរដ្ឋគ្រប់រូប រួមចំណែកកសាងរដ្ឋអំណាចរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន។
រួមជាមួយការជំរុញឃោសនា គណៈកម្មាធិការបក្សឃុំចង្អុលការបង្កើតអង្គការបោះឆ្នោត ដូច គណៈចង្អុលការបោះឆ្នោត គណៈកម្មាធិការបោះឆ្នោត អនុគណៈកម្មការឃោសនា អនុគណៈកម្មការធានាសន្តិសុខ សណ្តាប់ធ្នាប់ អនុគណៈកម្មការដោះស្រាយក្តីតវ៉ានិងក្រុមជំនួយការងារ។ លោកដាំងហុងថាវ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ អនុប្រធានគណៈកម្មាធិការបោះឆ្នោតឃុំ ឱ្យដឹង៖ ក្រោយពេលបង្កើតអង្គការបោះឆ្នោតឃុំបានផ្សព្វផ្សាយភារកិច្ចតាមការណែនាំនិងចង្អុលការរបស់ថ្នាក់លើ។ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សហការជាមួយគណៈប្រចាំការក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំ ឯកភាពបម្រុងសមាសភាព ចំនួនអ្នកតំណាងឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល២០២៦-២០៣១។
ក្រោយពេលចាត់តាំងសន្និបាតពិគ្រោះយោបល់លើកទី១ មានអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ៣៧រូប; ក្នុងនោះផែនបក្ស៥រូប អង្គភាពរដ្ឋបាល៨រូប អង្គភាពរណសិរ្សមាតុភូមិនិងអង្គការនយោបាយ- សង្គម៦រូប កងកម្លាំងប្រដាប់អាវុធ៤រូប សាលារៀន៣រូប អាជីវកម្ម៣រូបនិងភូមិ៨រូប។ “ពេលខាងមុខ នៅសន្និបាតពិគ្រោះយោបល់លើកទី២ និងលើកទី៣ យើងខ្ញុំនិងសម្រួលពិគ្រោះជ្រើសរើសបង្កើតបញ្ជីរាយនាមអ្នកឈរឆ្នោតពេញសិទ្ធិគឺ៣១រូប ដើម្បីជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល ២០២៦-២០៣១ ចំនួន១៩រូប” លោកដាំងហុងថាវ បានឱ្យដឹងដូច្នេះ។
តាមលោកង្វៀងកុងយី្វ អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ផ្អែកលើមូលដ្ឋានសំណើរបស់គណៈកម្មាធិការប្រជាជនឃុំ គណៈកម្មាធិការបោះឆ្នោតឃុំធើយហឹង បានចេញសេចក្តីសម្រេចចិត្តប្រកាសនិងកំណត់៤អង្គភាពបោះឆ្នោត (ឃុំមាន៨ភូមិគឺ២ភូមិបង្កើតអង្គភាពបោះឆ្នោត១; ភូមិនីមួយៗបម្រុងបង្កើតមណ្ឌលបោះឆ្នោត១)។ ឃុំចាត់តាំងសន្និបាតជួបសំណេះសំណាលម្ចាស់ឆ្នោតកន្លែងធ្វើការនិងឡើងបញ្ជីរាយនាមអ្នកឈរឆ្នោតក្រុមប្រឹក្សាប្រជាជនឃុំ អាណត្តិកាល២០២៦-២០៣១ ធ្វើជាមូលដ្ឋានដំណើរការពិភាក្សាយោបល់លើកទី២និងលើកទី៣ ត្រូវតាមពេលវេលាដែលបានកំណត់។
ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦- ២០៣១ កំពុងខិតជិត។ ជឿជាក់ថា ជាមួយការបម្រុងយ៉ាងម៉ត់ចត់ រួមជាមួយស្មារតីទទួលខុសត្រូវនិងការឯកភាពខ្ពស់របស់ម្ចាស់ឆ្នោត ឃុំធើយហឹងនឹងចាត់តាំងសម្រេចជោគជ័យការបោះឆ្នោត រួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើន សម្បូរសប្បាយ៕
អាញយុង - ចន្ថា